ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. និយាយអំពីទម្រង់របស់ផែនដី ?
២. តើរលកP រលកS រលកLធ្វើចលនាខុសគ្នាយ៉ាងដូចម្តេច ?
៣. តើរញ្ជួយដីកើតេឡើងនៅកន្លែងណាខ្លះ ?
៤. តើអ្នកគួរធ្វើដូចម្តេចខ្លះ ដើម្បីការពារសុវត្ថិភាពពេលមានរញ្ជួយដី ?
៥. ចូរនិយាយរៀបរាប់ពីប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំង៤ ។
ចម្លើយ
១. និយាយពីទម្រង់របស់ផែនដី៖
មធ្យោបាយមួយទៀតក្នុងការសិក្សាអំពីផែនេដីគឺតាមរយៈលក្ខណៈរូបនៃស្រទាប់របស់វា ។ ផែនដីមាន៥ស្រទាប់សំខាន់ៗរួមមាន មណ្ឌលថ្ម មណ្ឌលខាប់ មណ្ឌលកណ្តាល ស្នូលក្រៅ និងស្នូលក្នុង ហើយស្រទាប់នីមួយៗមានលក្ខណៈរូបផ្សេងៗគ្នា ។
ស្រទាប់រឹងស្ថិតនៅក្រោមគេបំផុត គឺជាមណ្ឌលថ្ម ។ មណ្ឌលនេះកើតឡើង ពីបន្សំនៃសំបកផែនដីនិងផ្នែករឹងខាងលើរបស់ម៉ង់តូ ។ មណ្ឌលថ្មបែកជាបំណែកៗហៅថា ផ្លាកតិចតូនិចនិចមានម្រាស់ពី 15m ទៅ 300km ។
មណ្ឌលខាប់គឺជា ស្រទាប់ទន់របស់ម៉ង់តូដែលមានបំណែកនៃមណ្ឌលថ្មធ្វើចលនាពីលើ ។ វាកើតឡើងពីសិលារឹងដែលហូរចូលយ៉ាងយឺតៗមានល្បឿន ប្រហែលនឹងការដុះលូតលាស់នៃក្រចកដៃនឹងមានកម្រាស់ប្រហែល 250km ។
មណ្ឌលកណ្តាលគឺជា រឹងស្ថិតនៅក្រោមមណ្ឌលខាប់និងជាផ្នែកក្នុងរបស់ម៉ង់តូ ។ មណ្ឌលនេះលាតសន្ធឹងពីផ្នែកខាងក្រោមមណ្ឌលខាប់រហូតដល់ស្នូលផេនដីនិងមានកម្រាស់ប្រហែល 2550km ។
ស្នូលក្រៅ គឺជាស្រទាប់រាវស្ថិតនៅក្រោមម៉ង់តូ ហើយព័ទ្ធជុំវិញស្នូលក្នុងនិងមានកម្រាស់ប្រហែល 2200km ។
ស្នូលក្នុងរឹង ហើយធ្ងន់ស្ថិតនៅចំកណ្តាលភព ។ លាតសន្ធឹងពីផ្នែកខាងក្រោមនៃស្នូលក្រៅ ទៅដល់ផ្ចិតផែនដីនិងមានកម្រាស់ 1228km ។
២. ការធ្វើចលនាខុសៗគ្នានៃមរលកP រលកS រលកL៖
រលកP ( Primary Waves ) ជារលករញ្ជូយដីលឿនបំផុតដែលធ្វើចលនាឆ្លងកាត់រូបធាតុរឹង រាវ និងឧស្ម័ន ។ ដោយសារតែល្បឿនលឿននេះ ហើយទើបវាអាចធ្វើចលនាឆ្លងកាត់គ្រប់ផ្នែកទាំងអស់ផែនដីបាន ។ រលកP តែងតែធ្វើចលនាទៅដល់មុខរលកផ្សេងទៀត ។ គេអាចហៅរលកP ថាជារលកទី១ ព្រោះវាជារលកដំបូងដែលកត់ត្រាដោយឧបករណ៍វាស់រញ្ជួយដី ។
រលកS ( secondary Waves ) គឺជារញ្ជួយដីលឿនបន្ទាប់ពីរលP ។ រលកS កើតឡើងនៅពេលសិលារួញចូលរលាស់ត្រលប់មកទីតាំងដើមវិញ បន្ទាប់ពីខូចទ្រង់ទ្រាយ ។ រលកS កាត់សិលាឲ្យទៅមុខថយក្រោយនិងធ្វើឲ្យសិលាអាចខូចទ្រង់ទ្រាយដោយសារកម្លាំងបំផ្លាញ ។ រលកS មិនដូចរលកP ទេវាមិនអាចធ្វើចលនាឆ្លងកាត់ផ្នែកនៃផែនដីដែលជារូបធាតុរាវទាំងស្រុងបានឡើយ ។
រលកផ្ទៃលើ គឺជារលកដែលធ្វើឲ្យដីផ្លាស់ទីឡើងចុះជារង្វង់នៅពេលវាធ្វើចលនាតាមផ្ទៃលើ ។ មនុស្សជាច្រើនបានដឹងពីអារម្មណ៍របស់ពួកគេថា ពួកគេហាក់ដូចជាស្ថិតនៅលើរថភ្លើងជិះលេងរអិលឡើងនៅលើផ្លូវដែក ក្នុងសួនកំសាន្ត ( Rolle Coaster ) នៅពេលមានរញ្ចួយដីម្តងៗ ។ វាធ្វើចលនាយឺតជាងរលកក្នុងប៉ុន្តែវាមានការបំផ្លាញខ្លំាង ។ ការបំផ្លាញខ្លាំងបំផុតនៅពេលមានរញ្ជួយដីកើតឡើង ដោយសាររលកផ្ទៃលើអង្រួនដីតាមទិសបញ្ឈរ ។
៣. រញ្ជួយដី កើតនៅតាមព្រំដែនផ្លាកតិចនិចទង្គិចគ្នារអិលប៉ះគ្នាឬរសាត់ចេញពីគ្នា ។ សិលានៅតាមបណ្តោយស្នាមប្រេះមានលក្ខណៈពីរយ៉ាងគឺ លក្ខណៈប្លាស្ទិចនិងលក្ខណៈយឺត ។ កំហូចទ្រងល់ទ្រាយក្នុ្ងងលក្ខណៈយឺត បណ្តាលឲ្យស្រទាប់សិលារួញចូល ហើយរលាស់បង្កើតបានជារញ្ជួញដី ។
៤. ដើម្បីការពារសុវត្ថិភាពពេលមានរញ្ជួយដីមាន៖
៥. ប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំង៤មាន៖
ភ្នំភ្លើងខែល កើតពីស្រទាប់លកំអែភ្នំភ្លើងដែលហូរគលើគ្នាជាបន្តបន្ទាប់នៃបន្ទុះស្ងប់ ។ដោយសារកំឯលមានលក្ខណៈរាវខ្លំាងធ្វើអោយរាលដាលគ្របដណ្តប់លើផ្ទៃធំ ។ នៅទីបំផុតស្រទាប់កំឯលទាំងនោះបង្កើតជាភ្នំភ្លើងខែល ដែលមានចំណោទពុំសូវចោទទេរនិងទាប ។ ទោះបីជាជំរាលភ្នំពុំសូវចោទខ្លាំងប៉ុន្តែវាអាចមានទំហំធំធេង ។ ភ្នំម៉ូណាគានៅហាវ៉ៃជាប្រភេទភ្នំភ្លើងខែលធំជាងគេបំផុត នៅលើពិភពលោកប្រសិបបើគេវាស់ភ្នំម៉ូណាគា ( Mauna Kea ) ពីបាតសមុទ្រមកភ្នំនេះខ្ពស់ជាងភ្នំអេវើរ៉េស ដែលជាភ្នំខ្ពស់ជាងគេនៅលើគោកទៅទៀត ។
ភ្នំភ្លើងសាជី មានរាងសាជីតូចៗដែលកើតឡើងពីបំណែកសិលាបង្កើតជាចំណោតចោតខ្លាំង នឹងមានបាតតូចជាងភ្នំភ្លើងខែល ។ ភ្នំភ្លើងសាជីវតែងផ្ទុះមានរយៈពេលខ្លី ហើយកើតឡើងជាក្រុមៗ ជាទូទៅវាកើតឡើងនៅខាងនៃភ្នំភ្លើងមាស ។ ភ្នំភ្លើងទាំងនេះសឹករិចរិលយ៉ាងរហ័ស ណីព្រោះបំណែកនៃកម្ទេចសិលាមិនត្រូវបានខាំជាប់គ្នាដោយកំអែភ្នំភ្លើងទេ ។
ភ្នំភ្លើងសមាស កើតពីបន្ទុះឆ្នាស់គ្នានៃបន្ទុះខ្លាំងនិងបន្ទុះស្ងប់ ។ បន្សំនៃបំណែកសិលានិងកំឯលភ្នំភ្លើងបង្កើតបានជាស្រទាប់សិលាឆ្លាសគ្នា ។ វាមានបាត់ធំ ចំណោតមធ្យម និងកម្ពស់ខ្ពស់ ។ ភ្នំភ្លើងសមាសដូចជា ភ្នំហ្វូជី នៅប្រទេសជប៉ុនមានបាតធំនិងជម្រាលកាន់តែចោតទៅៗឆ្ពោះទៅកាន់កំពូលភ្នំ ។
កំឯលភ្នំភ្លើង មិនមែនហូរចេញតែពីភ្នំភ្លើងប៉ុណ្ណោះទេ ភាគច្រើននៃកំឯលភ្នំភ្លើងនៅលើទ្វីបផ្ទុះចេញពីស្នាមប្រេះក្នុងសំបកប្រេះបែកជាច្រើនហើយអាចគ្រប់ដណ្តប់លើផ្ទៃដីរាបពាន់គីឡូម៉ែត្រការេ ។ សណ្ឋានដីដែលបានពីលទ្ធផលនេះអាចក្លាយជាខ្ពង់រាបកំឯលភ្នំភ្លើង ។ ខ្ពង់រាបភាគអីសាននៃប្រទេសកម្ពុជាភាគច្រើនជាខ្ពង់រាបកំឯលភ្នំភ្លើងដែលកើតឡើងកាលពីរាប់លានឆ្នាំមុន ។