Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអនក្ខរភាពផ្តល់នូវផលវិបាកអ្វីខ្លះ ដល់បុគ្គលនិងសង្គមជាតិ ?

២. តើពិភពលោកយើងទាំងមូលមានចំនួនប្រជាជនសរុបទាំងអស់ប៉ុន្មាន ?

៣. តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យផែនដីឡើងកម្តៅ ?
៤. តើកត្តាអ្វីខ្លះ ដែលគេចាត់ទុកថាជាការបំផ្លាញស្រទាប់អូសូន ?

៥. ដើម្បីឲ្យសហគមន៍របស់អ្នកមានភាពរីកចម្រើនជានិច្ច តើអ្នកមានវិធានការដូចម្តេចខ្លះក្នុងការថែរក្សានិងការពារធនធានធម្មជាតិក្នុងសហគមន៍កុំឲ្យមានការខូចខាតនិងវិនាស ?

ចម្លើយ

១. អនក្ខរផ្តល់នូវផលវិបាកដល់បុគ្គលនិងសង្គមជាតិដូចតទៅ៖

ក. ចំពោះបុគ្គល

  • វិបាករកការងារសម្រាប់ធ្វើ
  • ការងារច្រើនតែប្រើដោយកម្លាំង
  • ទទួលបានប្រាក់កម្រៃតិច​ មិនសមាមាត្រនិងថាមពលដែលបានបញ្ចេញ
  • នឿយហត់ច្រើនសុខភាពទ្រុឌទ្រោម ខ្វះអាហារបំប៉ន់
  • ជីវភាព និងស្ថានភាពគ្រួសារក្រីក្រលំបាក
  • គ្មានចំណេះដឹង មិនអាចពង្រីកចំណេះដឹងឲ្យទូលំទូលាយបានទេ
  • ប្រកាន់នូវទិដ្ឋិមានៈ
  • ច្រើនរងគ្រោះដោយប្រការ ផ្សេងៗពីពួកឱកាសនិយម

ខ. ចំពោះគ្រួសារ

  • ស្ថានភាពក្រីក្រលំបាកលំបិន
  • មិនអាចមានលទ្ធភាពបញ្ចូលកូនឲ្យរៀនសូត្របានវែងឆ្ងាយ
  • ខ្វះខាតចំណេះដឹងក្នុងការអប់រំកូន
  • អាចកើតមានអំពើហឹង្សាក្នុងគ្រួសារ ។

គ. ចំពោះសង្គមជាតិ

  • កង្វះនូវធនធានមនុស្ស
  • សេដ្ឋកិច្ចសង្គមអន់ថយព្រោះអ្នកបច្ចេកទេសស្រាវជ្រាវ
  • ក្លាយជាជនក្រីក្រ ល្ងង់ខ្លៅ ឆាប់ចាញ់បោកជនបរទេស
  • បរទេសឆក់នូវឱកាសលោបបំបាត់អត្តសញ្ញាណជាតិរបស់ខ្លួន ប្រទេសជាតិអាចធ្លាក់ក្នុងភាពអាណានិគមបរទេស ។

២. ពិភពលោកយើងទាំងមូល មានចំនួនប្រជាជនសរុបទាំងអស់ដោយគិតប៉ាន់ស្មានកាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១០ គឺប្រំាមួយពាន់ប្រាំបីរយម្ភៃបួនលានបីសែននាក់ ( ៦ ៨២៤ ៣០០ ០០០នាក់ ) ។

៣. កត្តាដែលធ្វើឲ្យផែនដីឡើងកម្តៅគឺ៖

  • ឧស្ម័នផ្ទះកញ្ចក់ដែលមានវត្តមាន
  • កំណើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍ក្រុង
  • កំណើននៃការប្រើប្រាស់ថាមពល
  • ការប្រើប្រាស់យ៉ាងច្រើននៃឥន្ធនៈ មានសារធាតុបំពុល
  • កំណើនឧស្សាហកម្ម
  • ការកាប់ព្រៃឈើ យកដីដាំដំណាំ
  • ការអនុវត្តន៍បរិស្ថានមានភាពធូររលុង
  • ការប្រែប្រួលបរិយាកាស​ជាដើម ។

៤. កត្តាដែលគេចាត់ទុកថាជាការបំផ្លាញស្រទាប់អូសូន៖

  • សមាសភាពក្លរ៉ូភ្លុយអរ៉ូកាបូន
  • កំណើននៃផ្ទះកញ្ចក់នៅទីក្រុង
  • កំណើនរោងចក្រឧស្សាហកម្មជាដើម​។

៥. ដើម្បីឲ្យសហគមន៍របស់ខ្ញុំមានភពរីកចម្រើនជានិច្ចខ្ញុំមានវិធានការថែរក្សាដូចតទៅ៖

  • មិនត្រូវចោលសំរាមពាលវាលពាសកាល
  • ត្រូវរៀបចំដាំដើមឈើតាមបណ្តោយផ្លូវ
  • កាត់បន្ថយការប្រើប្រាស់យាន្តយន្ត
  • ត្រូវចេះពិនិត្យឲ្យបានត្រឹមត្រូវពីបរិស្ថាន
  • ចេះប្រើប្រេងសុំាងដែលគ្មានជាតិសំណ ... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login