Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើពពកសំខាន់ៗមានប៉ុន្មានប្រភេទ​? ចូររៀបរាប់ ។

២. តើស្ថានប្រព័ន្ធជាអ្វី ? មានតួនាទីអ្វីខ្លះ ?

៣. រៀបរាប់ពីភាពខុសគ្នានៃព្រំខ្យល់ក្តៅនិងព្រំខ្យល់ត្រជាក់ ។

៤. ចូររៀបរាប់ឈ្មោះសារធាតុបំពុលឲ្យបាន៧ ។

៥. ចូររៀបរាប់ពីផលប៉ពាល់នៃការបំពុលខ្យល់លើសុខភាពមនុស្ស ។

ចម្លើយ

១. ពព​កសំខាន់ៗមាន៣​ប្រភេទគឺ៖

  • ពពកផ្កាស្ពៃ

ពពកផ្កាស្ពៃដូចគំនរសំឡីអណ្តែតលើអាកាស ។ ពពកនេះកើតឡើងនៅពេលដែលខ្យល់ក្តៅអណ្តែតឡើងលើនៅពេលមេឃ​ស្រលះ ។ យ៉ាងណាក៏ដោយ នៅពេលពពកនោះកាន់តែធំ វាបង្កើតឲ្យមានព្យុះភ្លៀង ផ្គររន្ទះ ។ ពពកផ្កាស្ពៃដែលរីកធំ​និងបង្កឲ្យមានព្យុះភ្លៀងហៅថា ពពកផ្កាស្ពៃ  ។

  • ពពកអន្លាយ

ពពកអន្លាយ មានទម្រង់ជាស្រទាប់ពណ៌ប្រផេះ មានទំហំធំហើយតែងតែបាំងពន្លឺព្រះអាទិត្យ ។ ពពកនេះកើតឡើងដោយសារការសាត់យឺតៗនៃខ្យល់ នៅក្នុងបរិយាកាស ។ ពពកអន្លាយដែលមានពណ៌ខ្មៅហៅថា ពពកអន្លាយណាំប៊ុល។ តែងតែបង្កើតរន្ទះហើយមានភ្លៀង ។ នៅក្បែរផ្តៃដី គេហៅពពកនេះជា អ័ព្ទ ។

  • ពពកស្បៃ

ពពកស្បៃ ស្តើង ស្រាល ស្ថិតនៅរយៈពេលកម្ពស់ខ្ពស់ ។ ពពកនេះកើតឡើងនៅពេលមានខ្យល់ខ្លាំង វាអាចបង្កឲ្យមានធាតុអាកាសមិនល្អ ​បើសិនជាវាក្រាស់ៀនិងស្ថិតនៅរយៈកម្ពស់ទាប ( ភ្លៀងឬព្រិល )

គេអាចចែកប្រភពពពកទៅតាមរយៈកម្ពស់ដែល វាកកើតគឺពពកជាន់ទាបពពកជាន់មធ្យមនិងពពកជាន់ខ្ពស់ ។

២. ស្ថានប្រព័ន្ធឬប្រព័ន្ធអេកូឡូស៊ីជាសំណុំសារពាង្គកាយមានជីវីតទាំងអស់ រួមជាមួយមជ្ឈដ្ឋានជីវីតនិងមានអំពើទៅវិញទៅមក រវាងសារពាង្គកាយមានជិវីតទាំងនោះជាមួយមជ្ឈដ្ឋានជីវីតរបស់វា ដែលស្ថិតនៅក្នុងទីកន្លែងមួយកំនត់ ។

  • សារពាង្គកាយ

សារពាង្គកាយ ជាជីវីតក្នុងគ្រប់រូបភាព ឧទាហរណ៍អាមីបមួយ  ស្លែ ស្រូវ មួយដើម ដើមឈើមួយដើមសត្វគោមួយមនុស្សម្នាក់... ។ សារពាង្គកាយត្រូវបានបែងចែកជារជ្ជៈកាលធំៗពីរដែលគេស្កាល់ច្បាស់ គឺរជ្ជៈសត្វនិងរជ្ជៈរុក្ខជាតិ ។

  • ប្រភេទ

សារពាង្គកាយនៅលើផេនដីចែកចេញជាប្រភេទផ្សេងៗ ។ ប្រភេទគឺជា ក្រុមសារពាង្គកាយដែលមានលក្ខណៈរាងរៅឥររិយាបថ និងទម្រង់សេនិចស្រដៀងគ្នា ។ សារពាង្គកាយដែលបន្តពូជដោយលភេទត្រូវចាត់ទុកថា នៅក្នុងប្រភេទតែមួយ កាលណាវាអាចបង្កាត់គ្នាបាន ។ ឧទាហរណ៍ ស្រូវ ត្រីប្រាផ្សោត ខ្លាឃ្មុំ គោព្រៃ ទន្សោង និងមនុស្ស ។

  • បណ្តាភាវៈ

បណ្តាភាវៈជាក្រុមឯកតៈនៃប្រភេទតែមួយដែលរស់នៅក្នុងតំបន់ជាមួយគ្នានៅពេលតែមួយ ។ កន្លែងដែលភាវៈណាមួយ (ឬសារពាង្គកាយណាមួយ ) រស់នៅហៅថា ជម្រក ។ ឧទាហរណ៍ ផ្សោតនៅទន្លេមេគង្គ ដើមស្រល់នៅគីរីរម្យនិងប្រជាជននៅប្រទេសកម្ពុជា ។

  • សហគមន៍

សហគមន៍ កើតពីបណ្តាភាវៈទាំងអស់នៃប្រភេទនានាដែលមាននៅក្នុងតំបន់ភូមិសាស្រ្តណាមួយ ។ សហគមន៍ដែលយើងលើកយកមកសិក្សាអាចជាបឹងមួយទាំងមូល ព្រៃមួយឬអាចតូចដូចជាដើមឈើមួយដើម ។

  • ស្ថានប្រព័ន្ធ

ស្ថានប្រព័ន្ធ ជាសហគមន៍ផ្សេងៗគ្នាដែលមានអត្តរកម្មជាមួយគ្នា និងជាមួយបរិស្ថានគ្មានជីវីតនៅក្នុងតំបន់ភូមិសាស្រ្តណាមួយ ។

  • មណ្ឌលជីវៈ

មណ្ឌលជីវៈកើតពីស្ថានប្រព័ន្ធទាំងអស់នៅលើផែនដី ។

៣. ភាពខុសគ្នារវាងព្រំខ្យល់ក្តៅនិងព្រំខ្យល់ត្រជាក់ ៖

  • ព្រំខ្យល់ក្តៅ

ព្រំខ្យល់ក្តៅ កើតឡើងនៅពេលម៉ាសខ្យល់ក្តៅជូបនិងបក់ពីលើម៉ាស់ខ្យល់ត្រជាក់ ។ ជាទូទៅព្រំខ្យល់ក្តៅនាំភ្លៀងនិងរលឹមមកជាមួយផង ។ បន្ទាប់ពីព្រំនេះផុតទៅ ធាតុអាកាសស្រឡះហើយក្តៅ ។

  • ព្រំខ្យល់ត្រជាក់

ម៉ាស់ខ្យល់ត្រជាក់ជួបនិងចូលជំនួសម៉ាស់ខ្យល់ក្តៅព្រោះខ្យល់ត្រជាក់ធ្ងន់ធ្វើចលនាក្រោមខ្យល់ក្តៅស្រាលនិងរុញវាឲ្យឡើងលើ ។ ព្រំខ្យល់ត្រជាក់អាចធ្វើចលនាលឿន បង្កឲ្យមានព្យុះភ្លៀង​ភ្លៀងធំឬព្រិល ។ ធាតុអាកាសត្រជាក់ តែងតែកើតឡើងនៅតាមព្រំខ្យល់ត្រជាក់ ពីព្រោះខ្យល់ក្តៅត្រូវបានរុញចេញឆ្ងាយពីផ្ទៃផេនដី ។

៤. ឈ្មោះសារធាតុពុលមានដូចខាងក្រោម៖

  • អាសូតអុកស៊ីត
  • ស្ពាន់ធ័រអុកស៊ីត
  • កាបូនម៉ូណូអុកស៊ីត
  • កាបូនឌីអុកស៊ីត
  • អ៊ីដ្រូអុកស៊ីត
  • អ៊ីដ្រូកាបូ
  • អាសូត
  • ស្មូកផូតូគីមី ។

៥. ផលប៉ះនៃការបំពុលខ្យល់លើសុខភាពមនុស្សមានដូចជា៖

  • ភាគល្អិតជាបញ្ហាមួយនៅក្រុងភ្នំពេញ ដោយផ្លូវមួយភាគល្អិតជាបញ្ហាមួយនៅក្រុងភ្នំពេញ ដោយផ្លូវមួយចំនួនពុំក្រាលកៅស៊ូនិងការដ្ឋានសំណង់ច្រើន
  • អាសូតអុកស៊ីតរារាំង ដល់ការលូតលាស់ររបស់រុក្ខជាតិហើយពេលដែលមនុស្សដកដង្ហើមចូលវាអាចបណ្តាលឲ្យមានជំងឺផ្លូវដង្ហើម
  • ស្ពាន់ធ័រអុកស៊ីត បណ្តាលឲ្យមានជំងឺផ្លូវដង្ហើម បេះដូងរុំារៃ ជំងឺសួត និងរលាកទងសួត
  • កាបូនម៉ូណូអុកស៊ីត ធ្វើឲ្យឈឺក្បាល វិលមុខ ងងុយ ដេក និងមានជំងឺបេះដូងខ្លះពុំមានឥទ្ធិពលអាក្រក់ទេ​តែខ្លះទៀតបណ្តាលឲ្យកើតមហារីក
  • ស្មូកផូតូគីមិ បណ្តាលឲ្យក្អក រួមផ្លូវដង្ហើម ក្រហាយផ្សាប្រព័ន្ធដកដង្ហើម ផ្សារភ្នែក ហើយគេសង្ស័យថាវាបណ្តោយឲ្យមានជំងឺមហារីកផងដែរ​
  • សំណ អាចបណ្តាលឲ្យមានឥទ្ធិពលបំផ្លាញ ជាប្រចាំទៅលើការវវត្តិផ្នែកស្មារតីនៃកុមារ ។ កុមារដែលរស់នៅកន្លែងមានចរាចរណ៍កកកុញ មានបញ្ញាខ្សោយជាងកុមារដែលរស់នៅឆ្ងាយពីតំបន់មានចរាចរណ៍កកកុញ ។ មនុស្សពេញវ័យដែលសំដិលត្រូវសំណ ងាយរងគ្រោះថ្នាក់បណ្តាលពីជំងឺគាំងបេះដូងនិងដាច់សរសៃឈាមកក្នុងខយរក្បាល
  • មានកត្តាជាច្រើនទៀត ដែលកំណត់គ្រោះថ្នាក់ដល់សុខភាពមនុស្សដូចជា៖

ភាពពុលរបស់សារធាតុបំពុលឬធាតុស្រឡាយរបស់វា

បរិមាណសារធាតុបំពុលដែលបញ្ចេញចោលនិងកម្ពស់បំពងផ្សែងដែលគេបញ្ចេញចោល

លក្ខខណ្ឌបរិយាកាស

រយៈពេលសំដិលត្រូវសារធាតុពុល

សម្ងាយពីប្រភពសារធាតុបំពុល

អាយុនិងស្ថានភាពសុខភាព ព្រមទាំងសកម្មភាពនិងកន្លែងស្ថិតនៅរបស់មនុស្ស នៅពេលដែលគេបញ្ចេញសារធាតុពុល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login