សំនួរ
១. ចូរនិយាយពីសកលភាវូបនីយកម្មនិងតួនាទីរបស់វា ។
២. ដូចម្តេចដែលហៅសិទ្ធិមនុស្ស ?តើហេតុអ្វីបានជាកើតមានសិទ្ធិមនុស្ស ?
៣. តើការចេះអធ្យាស្រ័យខាងសាសនានាំមកនូវគុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះចំពោះអ្នក និងសង្គម ?
៤. តើប្រទេសកម្ពុជាបានទទួលផលពីការកសាង ស្ពាន ថ្នល់ ដើម្បីកាត់បន្ថយភាពក្រីក្រដូចម្តេចខ្លះ ?
៥. ចូរបកស្រាយពីប្រវត្តិនៃពិធីបង្វិលពពិល ?
៦. ទស្សនៈមួយបានពោលថា ការសិក្សាចំពោះដឹងវប្បធម៌ទូទៅពិតជាមានសារសំខាន់ណាស់សម្រាប់កូនខ្មែរ ។ ចូរបំភ្លឺ ?
ចម្លើយ
១. និយាយពីសកលភាវូបនីយកម្មគឺ ៖
សកលភាវូបនីយកម្ម គឺជាដំណើរមួយដែឲលសេដ្ឋកិច្ច សង្គមនិងវប្បធម៌តំបន់និងពិភពលោកបានរលាយចូលគ្នាតាមរយៈបណ្តាញទំនាក់ទំនងនិងពាណិជ្ជកម្ម ។ ពាក្យសព្ទនេះ ជូនកាលគេប្រើសម្តៅយក សកលភាវូបនីយកម្ម សេដ្ឋកិច្ចដែលមានន័យថាការបញ្ចូលសេដ្ឋកិច្ច ទៅក្នុងសេដ្ឋកិច្ច អន្តរជាតិតាមរយៈពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ពីបរទេស ការហូលចូលនូវមូលធន អន្តោប្រវេសន៍ និងការរាលដាននៃបច្ចេកវិទ្យា ។
និយាយពីតួនាទីរបស់វាគឺ៖
- ជាការបង្កើតអន្តរទំនាក់ទំនង
- មានភាពពឹងពាក់គ្នាទៅវិញទៅមក
- ដោះស្រាយបញ្ហានិងផ្នែកហិរញ្ញវត្ថុ
- កាត់បន្ថយនូវភាពក្រីក្រ អនក្ខជន
- អភិវឌ្ឍន៍ប្រកបដោយនិរន្តេភាព
- រក្សាអត្តសញ្ញណវប្បធម៌សន្តិភាព ... ។
២. សិទ្ធិមនុស្ស គឺជាអំណាចខាងលើសីលធម៌និងជាអំណាចដែលមិនត្រូវគេរំលោភបាន ក្នុងការកាន់កាប់ការធ្វើឬការទាមទារអ្វីមួយពីអ្នកណាម្នាក់ ។
បានជាកើតមានសិទ្ធិមនុស្ស ព្រោះ៖
- ការប្រល័យពូជសាសន៍ ( អាឡឺម៉ង់ ខ្មែរ... )
- ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ
- ការប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន កំណត់
- ការធ្វើសង្រ្គាមប្រឆាំងមនុស្សជាតិ
- ការគ្មានការយោគយល់គ្នា រវាងជាតិសាសន៍មួយនិងជាតិសាសន៍មួយ ។
៣. ការចេះអធ្យាស្រ័យខាងសាសន៍ នាំមកនូវគុណសម្បត្តិ និងគុណវិបត្តិដូចតទៅ៖
ក. គុណសម្បត្តិ
- ឲ្យមនុស្សទាំងអស់ចេះគោរព ស្រឡាញ់គ្នា
- ចេះរិះរកដំណោះស្រាយដោយសន្តិវិធី
- ចេះជួយយកអាសារគ្នាទៅវិញទៅមក
- មានចិត្តសន្តោរវាងគ្នានិងគ្នា
- ត្រូវចេះរស់នៅប្រកបដោយសុខសន្តិភាព ។
ខ. គុណវិបត្តិ
- ពួកជនខិលខូច យកសាសនាប្រព្រឹត្តអំពើផ្សេងៗដែលមិនគួរគប្បី
- ការលំហូរចូលនៃសាសនាផ្សេងៗ ធ្វើឲ្យបាត់លក្ខណៈសាសនារបស់រដ្ឋ
- ការធ្វើឲ្យប្រាសចាកគន្លងធម៌ ជាកំហុសមួយដ៏ធ្ងន់ធ្ងរ
- គិតតែលើជំនឿអរូបី គ្មានជំនឿជាក់លើខ្លួនឯង ក្នុងការធ្វើអ្វីមួយ
- ធ្វើឲ្យគំនិតកុមារចេះថ្វាយខ្លួននៅវ័យក្មេងគឺមិនមែនមានន័យថាជា ការគោរពសិទ្ធិមនុស្សឡើយ។
៤. គោលនយោបាយកសាងស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូចតទៅ ៖
- កាត់បន្ថយប្រាក់ចំណាយ ក្នុងការធ្វើដំណើរអស់ជាច្រើនដំណាក់ រួមមានឆ្លងស្រឡាង ទូក កាណូត ជាដើម
- ចំណេញពេលវេលាឆាប់ដល់គោលដៅ ប្រជាជនអាចទៅប្រកបរបរដើម្បីរកប្រាក់
- កាត់បន្ថយការចំណាយ ទៅលើការជួសជុលយានជំនិះដែលបណ្តាលមកពីផ្លូវមិនល្អ យានយន្តងាយខូច ដែលត្រូវទិញគ្រឿងបន្លាស់
- កាត់បន្ថយការចំណាយ ទៅលើប្រេងឥន្ធនៈ ផ្លូវល្អ ល្បឿនថេរប្រើប្រេងអស់តិច ឯតម្លៃឈ្នួលរថយន្តថោក
- ប្រជាជនមានសុខភាពល្អ កាត់បន្ថយជំងឺផ្សេងៗឬគ្រោះថ្នាក់ផ្សេងៗធានាសុវត្ថិភាពក្នុងការធ្វើដំណើរ
- សេវាកម្មសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា អគ្គិភ័យរថយន្តសង្គ្រោះអ្នកជំងឺ
- សេវាកម្មសុខាភិបាលល្អ នៅជនបទ
- ផលិតផលទំនិញសំបូរបែប តម្លៃថោកចរាចរណ៍ទាន់ពេលវេលា និងរក្សាគុណភាពបានក្នុងការដឹកជញ្ចូន
- វិស័យទេសចរណ៍ ដំណើរការល្អ
- ជនបទក្លាយជាទីក្រុងដោយសារគមនាគមន៍ រីកចម្រើនសេដ្ឋកិច្ចរីកលូតលាស់ ជីវភាពប្រជាពលរដ្ឋបានធូរធានិងលើកកម្ពស់អាចកាត់បន្ថយភាពក្រីក្របាន ។
៥. បកស្រាយប្រវត្តិ ពិធីបង្វិលពពិលគឺ៖
ពិធីបង្វិលពពិល គឺយកតាមលំនាំរឿងព្រេងបុរាណកាល ពីយូរលង់ណាស់មកហើយដែលមានតំណាលថា មានកូនស្តេចមួយអង្គមានព្រះនាមថា ព្រះបាទជ័យសុរិយារាជកុមារ ទ្រង់ប្រថាប់នៅនគរតែតុជម្ពូ នាជម្ពូទ្វីបបានទៅស្វែងរករៀនសិល្ប៍សាស្រ្តជាមួយព្រះឥសូរនាភ្នំ ( វ្នំឬបពិត) កែឡាស់ ។ ព្រះឥសូរក៏បានស្តោះ ទឹកមាត់ដាក់ព្រះឱស្ឋ ( មាត់ ) របសព្រះរាជកុមារ នាំឲ្យមានកម្លាំងដូចជាចគសារ ( ដំរីសារ ) នៅពេលដែល ព្រះរាជកុមារលា ព្រះឥសូរមក ព្រះរាជនគរវិញព្រះរាជកុមារក៏បានទូលសុំព្រះឥសូរនូវវត្ថុអនុស្សាវរីយ៍មួយសម្រាប់ពេលដែលខ្លួនរៀបអាពាហ៍ពិពាហ៍ ។ ព្រះឥសូរក៏បាន ប្រសិទ្ធីដីខ្សាច់ ពីកៃឡាស់បពិត ធ្វើជាសន្លឹកពោធិមាស ( ដែលតំណាលឲ្យទ្រោនី របស់ព្រះនាងឧមា មហេសីសំណព្វរបស់ព្រះឥសូរ ) និងជប់ថ្មពេជ្រពីភ្នំហិមពាន្ត ជាទៀនពេជ្រ ( ដែលជាតំណាងលិង្គរបស់ព្រះអង្គ ) ដោយសន្មតឈ្មោះថា ពពិលរត្នន៍ ) ប្រទានដល់រាជកុមារ ។ ពេលនោះហើយ បានជាកើតមានពិធីបង្វិលពពិលតាំង អំពីពេលនោះមក រហូតដល់សព្វថ្ងៃនេះ ។
៦. ការសិក្សាចំណេះដឹងវប្បធម៌ទូទៅពិតជាមានសារៈសំខាន់ណាស់ ចំពោះមនុស្សខ្មែរគឺ៖
- ឲ្យស្គាល់កាន់តែច្បាស់ អំពីមូលដ្ឋានរបស់សង្គមជាតិនិងព្រលឹងជាតិ
- ឲ្យយល់រឹតតែច្បាស់នូវអ្វីដែលខ្លួនមានដែលល្អ អស្ចារ្យដែលអ្នកផងនិយម ចូលចិត្តស្រឡាញ់និងទទួលស្គាល់ពីបុរាណ
- ឲ្យចេះបណ្តុះនូវ មនោសញ្ចេតនា មកសិការគំនិតនោះថែរក្សានិងការពារនូវសម្បត្តិទាំងឡាយដែលខ្លួនមាន
- ឲ្យចេះស្គាល់ច្បាស់នូវប្រភពលក្ខណៈរបស់ជាតិ ដោយចេះប្រៀបធៀបវប្បធម៌បរទេស និងវប្បធម៌របស់ជាតិយើង
- ឲ្យចេះកែច្នៃវប្បធម៌បរទេស ទាំងឡាយណាដែរល្អឲ្យមកជា របសជាតិជាតិខ្លួន ស្របទៅតាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិ
- ឲ្យចេះរិះរកនូវវិធានការទប់ស្កាត់និងវាយបក ទាន់ពេលវេលានូវឥទ្ធិពលវប្បធម៌បរទេសណាដែលមកបំផ្លាញវប្បធម៌យើង
- ឲ្យយើងរាល់គ្នាមានគំនិត បកស្រាយនូវតថភាពក្នុងសង្គម ពោលគឺកាលេងពាក្យ លេងសម្តីឲ្យចេះស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនូវ អត្តសញ្ញារបស់ជាតិនិងអ្វីជាអត្តសញ្ញាណរបស់បរទេសប្រសិនបើយើងអាន នូវសៀវភៅវប្បធម៌ទូទៅច្រើន នាំឲ្យយើងមានគំនិតទូលំទូលាយក្នុងការពិភាក្សាផ្លាស់ប្តូរយោប់អ្វីមួយ
- ឲ្យមានស្មារតីចេះប្រុងប្រយ័ត្ន ក្នុងការធ្វើកិច្ចការទាំងឡាយដោយកាយវាចារ និងចិត្តឲ្យចេះយោគយល់អធ្យាស្រ័យគ្នា អត់ឱនខន្តី ចេះអត់ធអ្មត់នៅក្នុងការធ្វើការងារ។