2019-01-21 15:08
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើក្រសួងអភិវឌ្ឍន៍ជនបទ មានមុខងារនិងភារកិច្ចអ្វីខ្លះ ?
២ . តើក្រសួងអភិវឌ្ឍន៍ជនបទមានរចនាសម្ព័ន្ធយ៉ាងដូចម្តេច ?
៣. តើអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកការងារយ៉ាងដូចម្តេច ? ដោយមាននាយកដ្ឋានចំណុះអ្វីខ្លះ ?
៤ . តើអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទបន្ទុកការងារអ្វីខ្លះ ? ដោយមាននាយកដ្ឋានចំណុះប៉ុន្មាន ?
៥. ដូចម្តេចដែលហៅថា ធរណីវិទ្យា ? សាគរវិទ្យា ឧតុភូតវិទ្យា ? តារាវិទ្យា ?
៦. និយាយអំពីទម្រង់របស់ផែនដី ?
៧. តើរលកP រលកS រលកLធ្វើចលនាខុសគ្នាយ៉ាងដូចម្តេច ?
៨. តើរញ្ជួយដីកើតេឡើងនៅកន្លែងណាខ្លះ ?
៩. តើអ្នកគួរធ្វើដូចម្តេចខ្លះ ដើម្បីការពារសុវត្ថិភាពពេលមានរញ្ជួយដី ?
១០. ចូរនិយាយរៀបរាប់ពីប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំង៤ ។
១១. តើវត្តទឹកមានដំណាកកាលសំខាន់ៗប៉ុន្មាន ? អ្វីខ្លះ ?
១២. តើប្រជាជនប្រើប្រាស់ទឹកក្នុងរូបភាពអ្វីខ្លះ ? ចូរនិយាយ ?
១៣. ចូរអធិប្បាយពីការកកើតមហាសមុទ្រដំបូង ?
១៤. តើមហាសមុទ្រធំៗទាំង៤មានអ្វីខ្លះ ? ចូររៀបរាប់ ។
ចម្លើយ
១. ក្រសួងអភិវឌ្ឍន៍ជនបទ មានមុខងារនិងភារកិច្ចដូចតទៅ៖
២. ក្រសួងអភិវឌ្ឍន៍ជនបទមានរចនាសម្ព័ន្ធដូចតទៅ៖
៣. អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញាវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុកធ្វើទំនាក់ទំនង សម្របសម្រួល និងគ្រប់គ្រងការរងាររដ្ឋបាល បុគ្គលិក សម្ភារ បរិក្ខារ គណនេយ្យ ហិរញ្ញកិច្ច ផែនការ ស្ថិតិតាមដាន និងវាយតម្លៃសហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមទាំងការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយ ។ អគ្គនាយកដឹកនាំដោយអគ្គនាយកមួយរូបនិងអាចអមដោយអគ្គនាយករង ជាជំនួយការចាំបាច់ ។
នាយកដ្ឋានចំណុះដូចជា៖
៤. អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុកធ្វើទំនាក់ទំនង សម្របសម្រួលនិងគ្រប់គ្រងកម្មវិធីផ្លូវជនបទ ផ្កត់ផ្គងក់ទឹកជនបទថែទាំសុខភាពបឋម អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ។ អគ្គនាយកដ្ឋានដឹកនាំដោយអគ្គនាយកមួយរូប ដែលអាចអមដោយអគ្គនាយករងជាជំនួយការតាមការចាំបាច់ ។
នាយកដ្ឋានចំណុះចំនួន៤ដូចតទៅ៖
៥. ធរណីវិទ្យា សិក្សាពីផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃផែនដី ។ សាគរវិទ្យា សិក្សាពីមហាសមុទ្រនិងសមុទ្រនៅលើផែនដី ។ ឧតុភូតវិទ្យា សិក្សាពីខ្យល់បក់ ធាតុអាកាស និងបរិយាកាសនៅជុំវិញផែនដី ។ តារាវិទ្យា សិក្សាពីលំហក្រៅ ផែនដី មានតារា ភព និងអង្គផ្សេងៗទៀតនៅក្នុងលំហ ។
៦. និយាយពីទម្រង់របស់ផែនដី៖
មធ្យោបាយមួយទៀតក្នុងការសិក្សាអំពីផែនេដីគឺតាមរយៈលក្ខណៈរូបនៃស្រទាប់របស់វា ។ ផែនដីមាន៥ស្រទាប់សំខាន់ៗរួមមាន មណ្ឌលថ្ម មណ្ឌលខាប់ មណ្ឌលកណ្តាល ស្នូលក្រៅ និងស្នូលក្នុង ហើយស្រទាប់នីមួយៗមានលក្ខណៈរូបផ្សេងៗគ្នា ។
ស្រទាប់រឹងស្ថិតនៅក្រោមគេបំផុត គឺជាមណ្ឌលថ្ម ។ មណ្ឌលនេះកើតឡើង ពីបន្សំនៃសំបកផែនដីនិងផ្នែករឹងខាងលើរបស់ម៉ង់តូ ។ មណ្ឌលថ្មបែកជាបំណែកៗហៅថា ផ្លាកតិចតូនិចនិចមានម្រាស់ពី 15m ទៅ 300km ។
មណ្ឌលខាប់គឺជា ស្រទាប់ទន់របស់ម៉ង់តូដែលមានបំណែកនៃមណ្ឌលថ្មធ្វើចលនាពីលើ ។ វាកើតឡើងពីសិលារឹងដែលហូរចូលយ៉ាងយឺតៗមានល្បឿន ប្រហែលនឹងការដុះលូតលាស់នៃក្រចកដៃនឹងមានកម្រាស់ប្រហែល 250km ។
មណ្ឌលកណ្តាលគឺជា រឹងស្ថិតនៅក្រោមមណ្ឌលខាប់និងជាផ្នែកក្នុងរបស់ម៉ង់តូ ។ មណ្ឌលនេះលាតសន្ធឹងពីផ្នែកខាងក្រោមមណ្ឌលខាប់រហូតដល់ស្នូលផេនដីនិងមានកម្រាស់ប្រហែល 2550km ។
ស្នូលក្រៅ គឺជាស្រទាប់រាវស្ថិតនៅក្រោមម៉ង់តូ ហើយព័ទ្ធជុំវិញស្នូលក្នុងនិងមានកម្រាស់ប្រហែល 2200km ។
ស្នូលក្នុងរឹង ហើយធ្ងន់ស្ថិតនៅចំកណ្តាលភព ។ លាតសន្ធឹងពីផ្នែកខាងក្រោមនៃស្នូលក្រៅ ទៅដល់ផ្ចិតផែនដីនិងមានកម្រាស់ 1228km ។
៧. ការធ្វើចលនាខុសៗគ្នានៃមរលកP រលកS រលកL៖
រលកP ( Primary Waves ) ជារលករញ្ជូយដីលឿនបំផុតដែលធ្វើចលនាឆ្លងកាត់រូបធាតុរឹង រាវ និងឧស្ម័ន ។ ដោយសារតែល្បឿនលឿននេះ ហើយទើបវាអាចធ្វើចលនាឆ្លងកាត់គ្រប់ផ្នែកទាំងអស់ផែនដីបាន ។ រលកP តែងតែធ្វើចលនាទៅដល់មុខរលកផ្សេងទៀត ។ គេអាចហៅរលកP ថាជារលកទី១ ព្រោះវាជារលកដំបូងដែលកត់ត្រាដោយឧបករណ៍វាស់រញ្ជួយដី ។
រលកS ( secondary Waves ) គឺជារញ្ជួយដីលឿនបន្ទាប់ពីរលP ។ រលកS កើតឡើងនៅពេលសិលារួញចូលរលាស់ត្រលប់មកទីតាំងដើមវិញ បន្ទាប់ពីខូចទ្រង់ទ្រាយ ។ រលកS កាត់សិលាឲ្យទៅមុខថយក្រោយនិងធ្វើឲ្យសិលាអាចខូចទ្រង់ទ្រាយដោយសារកម្លាំងបំផ្លាញ ។ រលកS មិនដូចរលកP ទេវាមិនអាចធ្វើចលនាឆ្លងកាត់ផ្នែកនៃផែនដីដែលជារូបធាតុរាវទាំងស្រុងបានឡើយ ។
រលកផ្ទៃលើ គឺជារលកដែលធ្វើឲ្យដីផ្លាស់ទីឡើងចុះជារង្វង់នៅពេលវាធ្វើចលនាតាមផ្ទៃលើ ។ មនុស្សជាច្រើនបានដឹងពីអារម្មណ៍របស់ពួកគេថា ពួកគេហាក់ដូចជាស្ថិតនៅលើរថភ្លើងជិះលេងរអិលឡើងនៅលើផ្លូវដែក ក្នុងសួនកំសាន្ត ( Rolle Coaster ) នៅពេលមានរញ្ចួយដីម្តងៗ ។ វាធ្វើចលនាយឺតជាងរលកក្នុងប៉ុន្តែវាមានការបំផ្លាញខ្លំាង ។ ការបំផ្លាញខ្លាំងបំផុតនៅពេលមានរញ្ជួយដីកើតឡើង ដោយសាររលកផ្ទៃលើអង្រួនដីតាមទិសបញ្ឈរ ។
៨. រញ្ជួយដី កើតនៅតាមព្រំដែនផ្លាកតិចនិចទង្គិចគ្នារអិលប៉ះគ្នាឬរសាត់ចេញពីគ្នា ។ សិលានៅតាមបណ្តោយស្នាមប្រេះមានលក្ខណៈពីរយ៉ាងគឺ លក្ខណៈប្លាស្ទិចនិងលក្ខណៈយឺត ។ កំហូចទ្រងល់ទ្រាយក្នុ្ងងលក្ខណៈយឺត បណ្តាលឲ្យស្រទាប់សិលារួញចូល ហើយរលាស់បង្កើតបានជារញ្ជួញដី ។
៩. ដើម្បីការពារសុវត្ថិភាពពេលមានរញ្ជួយដីមាន៖
១០. ប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំង៤មាន៖
ភ្នំភ្លើងខែល កើតពីស្រទាប់លកំអែភ្នំភ្លើងដែលហូរគលើគ្នាជាបន្តបន្ទាប់នៃបន្ទុះស្ងប់ ។ដោយសារកំឯលមានលក្ខណៈរាវខ្លំាងធ្វើអោយរាលដាលគ្របដណ្តប់លើផ្ទៃធំ ។ នៅទីបំផុតស្រទាប់កំឯលទាំងនោះបង្កើតជាភ្នំភ្លើងខែល ដែលមានចំណោទពុំសូវចោទទេរនិងទាប ។ ទោះបីជាជំរាលភ្នំពុំសូវចោទខ្លាំងប៉ុន្តែវាអាចមានទំហំធំធេង ។ ភ្នំម៉ូណាគានៅហាវ៉ៃជាប្រភេទភ្នំភ្លើងខែលធំជាងគេបំផុត នៅលើពិភពលោកប្រសិបបើគេវាស់ភ្នំម៉ូណាគា ( Mauna Kea ) ពីបាតសមុទ្រមកភ្នំនេះខ្ពស់ជាងភ្នំអេវើរ៉េស ដែលជាភ្នំខ្ពស់ជាងគេនៅលើគោកទៅទៀត ។
ភ្នំភ្លើងសាជី មានរាងសាជីតូចៗដែលកើតឡើងពីបំណែកសិលាបង្កើតជាចំណោតចោតខ្លាំង នឹងមានបាតតូចជាងភ្នំភ្លើងខែល ។ ភ្នំភ្លើងសាជីវតែងផ្ទុះមានរយៈពេលខ្លី ហើយកើតឡើងជាក្រុមៗ ជាទូទៅវាកើតឡើងនៅខាងនៃភ្នំភ្លើងមាស ។ ភ្នំភ្លើងទាំងនេះសឹករិចរិលយ៉ាងរហ័ស ណីព្រោះបំណែកនៃកម្ទេចសិលាមិនត្រូវបានខាំជាប់គ្នាដោយកំអែភ្នំភ្លើងទេ ។
ភ្នំភ្លើងសមាស កើតពីបន្ទុះឆ្នាស់គ្នានៃបន្ទុះខ្លាំងនិងបន្ទុះស្ងប់ ។ បន្សំនៃបំណែកសិលានិងកំឯលភ្នំភ្លើងបង្កើតបានជាស្រទាប់សិលាឆ្លាសគ្នា ។ វាមានបាត់ធំ ចំណោតមធ្យម និងកម្ពស់ខ្ពស់ ។ ភ្នំភ្លើងសមាសដូចជា ភ្នំហ្វូជី នៅប្រទេសជប៉ុនមានបាតធំនិងជម្រាលកាន់តែចោតទៅៗឆ្ពោះទៅកាន់កំពូលភ្នំ ។
កំឯលភ្នំភ្លើង មិនមែនហូរចេញតែពីភ្នំភ្លើងប៉ុណ្ណោះទេ ភាគច្រើននៃកំឯលភ្នំភ្លើងនៅលើទ្វីបផ្ទុះចេញពីស្នាមប្រេះក្នុងសំបកប្រេះបែកជាច្រើនហើយអាចគ្រប់ដណ្តប់លើផ្ទៃដីរាបពាន់គីឡូម៉ែត្រការេ ។ សណ្ឋានដីដែលបានពីលទ្ធផលនេះអាចក្លាយជាខ្ពង់រាបកំឯលភ្នំភ្លើង ។ ខ្ពង់រាបភាគអីសាននៃប្រទេសកម្ពុជាភាគច្រើនជាខ្ពង់រាបកំឯលភ្នំភ្លើងដែលកើតឡើងកាលពីរាប់លានឆ្នាំមុន ។
១១. វត្តទឹកមានដំណាក់កាលសំខាន់ៗ៣គឺ៖
ដំណើររំហួតនៃទឹកគឺការទឹករាវប្រែក្លាយទៅជាឧស្ម័ន ហៅថាចំហាយទឹក ។ រុក្ខជាតិក៏មានតួនាទីក្នុងដំណើររំហួតនេះផលដែរព្រោះវាបានទាញយកទឹកពីក្នុងដីតាមរយៈឬស ហើយបញ្ចេញមកវិញតាមរយៈស្លឹកក្នុងទម្រង់ចំហាយទឹក ចូលមណ្ឌលអាកាស ។
ចរន្តខ្យល់ក្តៅនាំយកចំហាយទឹកស្ទុះឡើង លើកដល់រយៈកម្ពស់ខ្ពស់ ដែលមានសីតុណ្ហភាពត្រជាក់ ក៏ប្តូរទៅជាដំណាក់ទឹកដែលជាកំណកបានប្រមូលផ្តុំគ្នា ជុំញវិញភាគល្អិតនៃធូលីតូចៗឬផ្សែងដែលមានតួនាទីជាស្នូល ហើយបង្កើតបានជាពពកនៅក្នុងមណ្ឌលអាកាស ។
នៅពេលដែលចំហាយកទឹក កកជាកំណត់កាន់តែច្រើនមាឌដំណក់ទឹកនៅក្បុងពពកក៏កាន់តែរីកធំ ហើយចរន្តខ្យល់បានធ្វើឲ្យពពកផ្លាស់ទី ។ទីបំផុតកំណត់ទឹកដែលជាកំណកធ្ងន់ក៏ធ្លាក់មកលើភពផែនដីវិញជាកំណកអាកាស ក្រោមទម្រង់ជាភ្លៀង ព្រិល ភ្លៀងលាយព្រិល ឬជាដុំទឹកកកហើយភាគច្រើនធ្លាក់ចូលទៅក្នុងមហាសមុទ្រ ។ កំណតអាកាសលដែលធ្លាក់មកលើដីមួយភាគស្រូបទៅក្នុងដី ក្លាយទៅជាទឹកក្នុងដី ហើយមួយភាគទៀតលហូរចូលទៅក្នុងមហាសមុទ្រ ។
១២. ប្រជាជនប្រើប្រាស់ទឹកក្នុងររូបដូចជា៖
ទឹកដែលប្រើប្រាស់ក្នុងគេហដ្ឋានមានដូចជា សម្រាប់ បរិភោគ ដំាស្ល ប្រើប្រាស់ក្នុងបង្គន់បោកគក់សសម្លៀកបំពាក់ងូត ស្រោចធ្លារមុខផ្ទះនិងរុក្ខជាតិ ។ នៅទីក្រុងនិងទីប្រជុំជនក្នុងប្រទេសកម្ពុជាគេប្រើទឹកម៉ាស៊ីនប៉ុន្តែប្រជាជនភាគច្រើននៅក្នុងប្រទេសប្រើប្រាស់ទឹកអណ្តូង ទន្លេ បឹង ស្ទឹង និងស្រះ ។
កសិដ្ឋានធំៗការផ្គត់ផ្គង់ទឹកឲ្យបានទៀតទាត់គឺមានសារៈសំខាន់ណាស់ ។ នោតំបន់ខ្លះពុំទទួលបានទឹកភ្លៀងទៀងទាត់នោះទេ ដូច្នេះការសាងសងប្រព័ន្ធធរាសាស្រ្តជាការចាំបាច់ ។ បច្ចុប្បន្ននៅលើពិភពលោក ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មមានប្រមាណ៧០%នៃបរិមាណទឹកប្រើប្រាស់សរុប ។
ទឹកជាវត្ថុធាតុដើមប្រើប្រាស់ដើម្បីធ្វើឲ្យម៉ាស៊ីនចុះត្រជាក់សម្អាតផលិតផលទាញយកខនិជបញ្ចេញសំណល់ចោល បង្កើតថាមពលសម្រាប់រោងចក្រោ និងម៉ាស៊ីនផ្សេងៗ ។ ឧទាហរណ៍ដូចជារោងចក្រផលិតថាមពលនុយក្លេអ៊ែ ត្រូវការទឹកក្នុងបរិមាណច្រើនដើម្បីធ្វើឲ្យប៉មចុះត្រជាក់ ។ រោងចក្រឧស្សាហកម្មជាច្រើនបាននិងកំពុងព្យាយាមសន្សំសម្ចៃទឹកដោយការប្រើប្រាស់វាម្តងទៀតក្នុងសំណើរការផលិត ។
ថាមពលទឹកហូរនិងទឹកធ្លាក់អាចយកទៅប្រើប្រាស់សម្រាប់ផលិតអគ្គិសនីដែលហៅថា វារីអគ្គសនី ។ ថាមពលរលកទឹកមហាសមុទ្រនិងថាមពលទឹកសមុទ្រជោរ នាចក៏អាចយកមកប្រើប្រាស់សម្រាប់ផលិតផលអគ្គិសនីដែរ ។
ថាមពលកម្តៅក្នុងដី ដែលបានមកពីទឹកក្នុងដីប៉ះជាមួយសិលាក្តៅក៏ត្រូវបានគេយកមកប្រើប្រាស់ផងដែរ នៅតាមប្រទេសដែលមានភ្នំភ្លើងសកម្ម ។ បច្ចុប្បន្ននេះតម្រូវការអក្គិសនីកើនឡើង ហើយលបញ្ហាបំពុលដោយសារឥន្ទនៈផុស៊ីលជាបញ្ហាចម្បងគេចាត់ទុកថាមពលវារីអគ្គោសនីជាថាមពលវារីអគ្គិសនីជាថាមពលជំនួសមួយ ។
តាំងពីសម័យដើមមកគេប្រើប្រាស់ផ្លូវទឹក ដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនមនុស្សនិងទំនិញដោយចំណាយសោហ៊ុយតិច ។ ទីក្រុងធំៗនៅលើពិភពលោកភាគច្រើនគឺមានទីតាំងនៅតាមមាត់ឆ្នេរឬទន្លេធំៗ ។ ការដឹកជញ្ជូនតាមផ្លូវទឹកបាននាំឲ្យទីក្រុងកំពង់ផែកទាំងនោះឈានទៅរកភាពរីកចម្រើនស្ទើរគ្រប់វិស័យ ។ ឧទាហរណ៍ ប្រទេសសិង្ហបុរីទីក្រុងយ៉ក់ ( សហរដ្ឋអាមេរិក )
បឹង ទន្លេ ស្ទឹង ជ្រោះនានាប្រភពនៃការទាក់អ្នកទេសចរ ។ នៅប្រទេសកម្ពុជាយើងបឹងទន្លេសាប ជាបឹងមួយដែលមានសក្តានុពលយ៉ាងខ្លំាងខ្លាំងក្នុងវិស័យទេសចរណ៍ ដោយសារទេសភាពនៃបឹងនិងភូមិបណ្តែកទឹក ។ បឹងនេះជាជម្រកធម្មជាតិនៃសត្វស្លាបយ៉ាងច្រើនក៏ដូចជាសត្វដទៃទៀត ។ ដោយហេតុថាបឹងនេះនៅជាប់នឹងព្រំប្រទល់ខេត្តសៀមរាម ភ្ញៀវទេសចរណ៍ទាំងឡាយភាគច្រើន តែងតែបន្តទៅទស្សនាទេសភាព បឹងបន្ទាប់ពីទស្សនាប្រាសាទរួច ។
១៣. ប្រហែល 4500លានឆ្នាំមុនផែនដីសណ្ឋានខុសពីបច្ចុប្បន្នគឺពុំមានមហាសមុទ្រទេ ។ ភ្នំភ្លើងបានព្រួសកំឯលផេះ និងឧស្ម័នពាសពេញភពទាំងមូល នៅពេលនោះភពមានសីតុណ្ហភាពក្តៅជាងបច្ចុប្បន្នខ្លាំងណាស់ ។ ឧស្ម័នភ្នំភ្លើង គូបផ្សំនិងឧស្ម័នផ្សេងៗនិងចំហាយទឹកបានចាប់ផ្តើមបង្កើតបរិយាកាសភពផែនដី ។ នៅខណៈពេលបរិយាកាសបានវិវត្តផែនដីក៏បានចុះត្រជាក់ ។ប្រហែលជាមុន៤ពាន់លានឆ្នាំមុន ផែនដីបានចុះត្រជាក់ល្មម ដែលធ្វើឲ្យចំហាយទឹកក្លាយជាកំនត់ហើយធ្លាកមកជាភ្លៀង ។ ទឹកភ្លៀងបានចាប់ផ្តើមចាក់បំពេញតំបន់ទាបនិងកំហូងនៃផ្ទៃរបស់ផែនដី ហើយមហាសមុទ្រដំបូងក៏បានកកើតតឡើង ។ មហាសមុទ្របានផ្លាស់ប្តូរជាច្រើន ទៅតាមប្រវត្តិសាស្រ្តភពផែនដី ។
១៤. មហាសមុទ្រធំៗទាំង៤មានគឺ៖
មហាសមុទ្រតូចជាងគេ ហើយរាក់ជាងគេបំផុត ។ ភាគច្រើននៃផ្ទៃរបស់វា គ្រប់ដណ្តប់ដោយទឹកកក ។វាស្ថិតនៅអភិគោលខាងជើងហើយព័ទ្ធជុំវិញ ស្ទើរតែទាំងស្រុងដោយទ្វីបអឺរ៉ាស៊ី ( អឺរ៉ុបនិងអាស៊ី ) និងអាមេរិចខាងជើង ។ សីតុណ្ហភាពនិងកម្រិតជាតិប្រៃរបស់វាប្រែប្រួលទៅតាមរដូវ នៅពេលគម្របទឹកកករលាយ ឬកក ។
មហាសមុទ្រធំទីបី គ្រប់ដណ្តប់ប្រហែល ២០%នៃផ្ទៃទឹកលើពិភពផែនដី ។ វាមានព្រំដែនខាងជើងជាប់ជាមួយទ្វីបអាស៊ីខាងលិចជាប់និងឧបទ្វីបឥណ្ឌូចិន និងប្រជុំកោះស៊ុនដា ( ជាប្រជុំកោះ ដែលស្ថិតនៅភាគខាងលិចនៃភូមិភាគអាស៊ីអាគ្នេយ៍ជាប់សមុទ្រ ) ហើយខាងត្បូងជាប់ជាមួយទ្វីបអង់តាកទិចនិងអូស្រ្តាលី ។
ទំហំមហាសមុទ្រអាត្លង់ទិច មានប្រហែលពាក់កណ្តាលមហាសមុទ្រប៉ាស៊ីភិច វាជាមហាសមុទ្រធំៗលំដាប់ទីពីរគ្របដណ្តប់ប្រហែល ១ភាគ៥ភាគនៃផ្ទៃផែនដីមានរាងទ្រវែងជាអក្សរ S មានព្រំដែនខាងលិចជាប់ទ្វីបអាមេរិច ខាងកើតជាប់ទ្វិបអឺរ៉ុបអាហ្រ្វិច ។ អេក្វាទ័របានចែកសមុទ្រនេះជាពីរគឺមហាសមុទ្រអាត្លង់ទិចខាងជើងនិងខាងត្បូង ។
មហាសមុទ្រធំជាងគេបំផុត មានផ្ទៃធំទូលាយលាតសន្ធឹងពីមហាសមុទ្រអាកទិចនៅផ្នែកខាងជើង ហើយឆ្ពោះទៅទ្វីបអាត្លង់ទិចនៅផែ្នកខាងត្បូង មានព្រំដែនជាប់ជាមួយទ្វីបអាត្លង់ទិចនៅផែ្នកកខាងត្បូង មានព្រំដែនជាប់ជាមួយទ្វីបអាស៊ីនិងអូស្រ្តាលីផ្នែកខាងលិច ហើយជាប់និងទ្វីបអាមេរិចនៅផ្នែកខាងងកើត ។ អេក្វាទ័រ ក៏បានបែងចែកមហាសមុទ្រនេះទៅជាមហាសមុទ្រប៉ាស៊ីហ្វិចខាងជើង ឈៀងខាងលិចជាចំណុចជ្រៅបំផុតនៅក្នុងពិភពលោក ដែលមានជម្រៅរហូត ១០.៩១១ម៉ែត្រ។