Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៥. ចូររៀបរាប់ពីក្រុមជិវីតតទាំង​បីក្នុងមហាសមុទ្រព្រមទាំងផ្តល់នូវឧទាហរណ៍ ។

១៦. តើអ្នកអាចធ្វើដូចម្តេចខ្លះ ? ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលទឹក ?

១៧. តើសមាសភាពសំខាន់ៗនៃភពផែនដីមានអ្វីខ្លះ ?

១៨.​តើបរិយាកាសភពផែនដីមានប៉ុន្មានស្រទាប់( មណ្ឌល ) ? អ្វីខ្លះ ? ចូរអធិប្បាយ ។

១៩. ដូចម្តេចដែលហៅថា ធាតុអាកាស ? អាកាសធាតុ ?

២០. ចូរប្រៀបធៀបខ្យល់បក់ប្រចាំតំបន់និងខ្យល់បក់ប្រចាំទី ?​

២១. តើពពកសំខាន់ៗមានប៉ុន្មានប្រភេទ​? ចូររៀបរាប់ ។

២២. តើស្ថានប្រព័ន្ធជាអ្វី ? មានតួនាទីអ្វីខ្លះ ?

២៣. រៀបរាប់ពីភាពខុសគ្នានៃព្រំខ្យល់ក្តៅនិងព្រំខ្យល់ត្រជាក់ ។

២៤. ចូររៀបរាប់ឈ្មោះសារធាតុបំពុលឲ្យបាន៧ ។

២៥. ចូររៀបរាប់ពីផលប៉ពាល់នៃការបំពុលខ្យល់លើសុខភាពមនុស្ស ។

២៦. ​តើស្ថានប្រព័ន្ធសំខាន់ៗនៅកម្ពុជាមានអ្វីខ្លះ ?

២៧. តើជីវៈចម្រុះជាអ្វី ? ហើយនានាភាពនៃជីវៈចម្រុះមានអ្វីខ្លះ ?

២៨. នៅទីក្រុង ខ្យល់អាកាសត្រូវបំពុល​តើការបំពុលនេះមានប្រភពមកពីណា​ ?

២៩. តើការបំពុលខ្យល់មានផលវិបាកយ៉ាងដូចច្តេចខ្លះ ?

៣០. តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយការបំពុលខ្យល់ ?

ចម្លើយ

១៥. ជិវីតក្នុងមហាសមុទ្រ៖

ជីវីតក្នុងមហាសមុទ្រចែកចេញជាបីក្រុមសំខាន់ៗគឺ ប្លង់តុង ណិកតុង និងបង់តូស ។ គេចាក់សារពាង្គកាយសមុទ្រចូលទៅក្នុងក្រុមមួយនៃក្រុមទាំងបីនេះ ដោយយោងទៅលើទីកន្លែងដែលពួកវារស់នៅនិងរបៀបផ្លាស់ទី ។

  • ប្លង់តុង

ជាសារពាង្គកាយល ដែលអណ្តែតនៅលើឬក្បែរផ្ទៃលើមេឃសមុទ្រ ។ ប្លង់តុងភាគច្រើន មិនអាចមើលឃើញដោយភ្នែកទទេបានឡើយ ។ ប្លងតុង ត្រូវបានគេបែងចែកជា២ ក្រុមបន្លែទៀតគឺប្លងតុងទាំងឡាយណា ដែលដូចនិងរុក្ខជាតិហៅថា ប្លង់តុងរុក្ខជាតិហើយប្លង់តុងដែលដូចសត្វហៅថា ប្លង់តុងសត្វ ។

  • ណិកតុង

ជាសារពាង្គកាយ ដែលហែ​លដោយសេរីនៅក្នុងមហាសមុទ្រ ។ ប្រភេទនៃណិកតុងរួមបញ្ចូលទាំងពូកថនិកសត្វដូចជា ត្រីបាឡែន ត្រីដូហ្វីន​ និងតោសមុទ្រ ក៏ដូចជាប្រភពត្រីជាច្រើនប្រភេទផ្សេងៗទៀតដែរ ។ ណិកតុង គឺសម្បូរបំផុតនៅផ្ទៃទឹកខាងលើ ។

១៦ . ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលទឹកខ្ញុំអាចធ្វើដូចជា ៖

  • បង្កើតច្បាប់ស្តីពីការបំពុលទឹក
  • ជំរុញឲ្យមានគោលនយោបាយថ្នាក់ជាតិ
  • មានយន្តការប្រើប្រាស់ទឹកឲ្យបានល្អនិងត្រឹមត្រូវ
  • កុំចោលសំរាមនិងកាកសំនល់ក្នុងទឹក
  • ដាក់បំរាមស្តីពីការហាមបង្ហូរប្រេង លូ ចូលក្នុងទឹក
  • បង្កើតពាក្យស្លោកើពាក់ព័ទ្ធនិងទឹក « ទឹកគឺជាជីវីត « និង« មានទឹក ​ជីវីតស្រស់បំព្រង«
  • ដាក់ពិន័យចំណេះជនណាដែលបំណុលទឹក... ។

១៧. សមាសភាពសំខាន់ៗនៃភពផែនដីមាន៖

អាសូត គឺជាឧស្ម័នដែលមានច្រើនជាងគេបំផុតនៅក្នុងនបរិយាកាស ។ ម៉ូលេគុលអាសូតនីមួយៗផ្សំឡើងពីអាតូមអាសូតពីរ ។ អាសូតត្រូវបានបញ្ចេញទៅក្នុងបរិយាកាសបានដោយសារបន្ទុះភ្នំភ្លើងនិងនៅពេល ដែលសាកសពសត្វស្លាប់ ឬរុក្ខជាតិងាប់ហើយទទួលរងនូវការពុកផុយ ។

 អុកស៊ីនគឺជាឧស្ម័នដែលសកម្បូរលំដាប់ទី២ នៅក្នុងបរិយាកាសផែនដី ដែលផលិតឡើងដោយរុក្ខជាតិនិងពពួកប្រូទីស្តរុក្ខជាតិតាមរយៈរស្មីសំយោគ ។ អុកស៊ីសែនភាគច្រើនមានពីរអាសូត ។ អូសូនគឺជាទម្រង់ោអុកស៊ីសែនដែលមានបីអាតូម ។

ឧស្ម័នកាបូនិចមានសារៈសំខាន់ណាស់សម្រាប់ជីវីត រុក្ខជាតិត្រូវតែមានឧស្ម័នកាបូនិចដើម្បីផលិតអាហារ ។ នៅពេលដែលកោសិការុក្ខជាតិនិងសត្វបំបែកអាហារដើម្បីផលិត ថាមពលវាបញ្ចេញឧស្ម័នកាបូនិចជាផលិតផលសំណល់ ។ ចំហេះឥន្ធនៈដូចជាធ្យូមថ្ម ប្រេង បានបញ្ចេញនូវបរិមាណឧស្ម័នការបូនិចយ៉ាងច្រើនទៅក្នុងបរិយាកាស ។

ឧស្ម័នផ្សេងៗ គឺអុកស៊ីរួមជាមួយអាសូតបានប្រហែល៩៩%នៃបរិយាកាស ។ អាកុងនិងឧស្ម័នកាបូនិចផ្សំគ្នាបានស្ទើរតែ១% ហើយឧស្ម័នដែលនៅសល់ផ្សេងទៀតហោថា ស្នាមឧស្ម័នដោយតែវាមានបរិមាណតតិចតូចបំផុត ។

ចំហាយទឹក គឺបរិយាកាសមិនមែនស្ងួតទេ ដោយសារវាផ្ទុកចំហាយទឹក ។ ចំហាយទឹកគឺជាទឹកដែលស្ថិតក្នុងទម្រង់ជាឧស្ម័ន ។​ចំហាយទឹកពុំអាចមើលឃើញដោយភ្នែកទទេ​បានទេ ។

បរិមាណចំហាយទឹក នៅក្នុងបរិយាកាសខុសគ្នាពីកន្លែងមួយនិងតាមពេលវេលា ។​ ចំហាយទឹកដើរតួនាទីយ៉ាងសំខាន់នៅក្នុងធាតុអាកាសភពផែនដី ។ ពពកកើតចេញពីចំងាយទឹកដែលធាតុអាកាសភពផែនដី ។​​ពពកកើតចេញពីចំហាយទឹក ដែលកកចេញពីខ្យល់បង្កើតបានជាតំណក់ទឹកតូចៗ ឬក្រាមទឹកកកប្រសិនបើតំណកទឹកឬក្រាមទឹកកកទាំងអស់នោះ មានទម្ងន់ធ្ងន់ល្មម វានឹងធ្លាក់មកជាភ្លៀងទឹកក ទឹកកកសំឡី ឬភ្លៀងលាយព្រិល ។​

១៨. បរិយាកាសភពផែនដីមាន៤ស្រទាប់ឬ៤មណ្ឌលគឺ មណ្ឌលអាកសរចល់ មណ្ឌលអាកាសស្ងប់ មណ្ឌលកណ្តាល និងមណ្ឌលកម្តៅ ៖

  • មណ្ឌលអាកាសរចល់

មណ្ឌលអាកាសរចល់ គឺជាស្រទាប់ទាបជាងគេបំផុតនៃបរិយាកាសលាតសន្ធឹងជាប់ផ្ទៃផែនដី ។ មណ្ឌលនេះគឺជា ស្រទាប់បរិយាកាសដែលធ្ងន់ជាងគេបង្អស់ ហើយមានម៉ាស់បរិយាកាសប្រហែល៩០%នៃម៉ាស់សរុប ។ នៅក្នុងមណ្ឌលអាកាសរចល់គេបានប្រទះឃើញមាន ចំហាយទឹក ពពក ឧស្ម័ន និងទម្រង់ជីវីតផ្សេងៗ ។​ កម្រាស់របស់វាប្រែប្រួលពី ១១៦គីឡូម៉ែត្រ នៅអេក្វាទ័រនិងតិចជាង៩គីឡូម៉ែត្រ នៅប៉ូលខាងជើងនិងខាងត្បូង ។ កាលណារយៈកម្ពស់កើនឡើងសីតុណ្ហភាពធ្លាក់ចុះ ។ ជាមធ្យមនៅមណ្ឌលនេះរយៈកម្ពស់កើនឡើង១គីឡូម៉ែត្រ ខ្យល់ចុះត្រជាក់ប្រហែល៦.៥អង្សាសេ ។ នៅផ្នែកខាងលើនៃមណ្ឌលនេះ ដែរសីតុណ្ហភាពឈប់ថយចុះ ហើយស្ថិតនៅប្រហែល៦០ អង្សាសេ ។

  • មណ្ឌលអាកាសស្ងប់

នៅពិលើអាកាសរចល់គឺមណ្ឌលអាកាសស្ងប់ ។ មណ្ឌលនេះលាតសន្ធឹង ចាប់ពីផ្នែកខាងលើនៃមណ្ឌលអាកាសរចល់រហូតដល់រយៈកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រពីផ្ទៃដី ។ មណ្ឌលអាកាសស្ងប់មានខ្យល់និងសំណើមតិច ។ ផ្នែកខាងក្រោមនៃមណ្ឌលនេះគឺត្រជាក់ខ្លាំងមានសីតុណ្ហភាពប្រហែល ៦​០អង្សាសេ ។ សីតុណ្ហភាពឡើងតាមរយៈកម្ពស់ដោយសារអូសូន ។ ម៉ូលេគុលអូសូន មួយកើតពីអាតូមអុកស៊ីសែនបីភ្ជាប់គ្នា​។ អូសូនក្នុងបរិយាកាសស្ទើតែទាំងអស់គឺ នៅពេលអូសូនស្រូបថាមពលពីព្រះអាទិត្យថាមពលបំលែងទៅជាកម្តៅ ហើយបានធ្វើឲ្យខ្យល់ក្តៅ ។ ស្រទាប់អូសូនកគ៏មានសារៈសំខាន់ផងដែរ ដោយវាបានការពារជីវីតទាំងឡាយនៅលើភពផែនដី ដោយការស្រូបយកកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ ។​

  • មណ្ឌលកណ្តាល

នៅពីលើមណ្ឌលអាកាសស្ងប់គឺមណ្ឌលកណ្តាល ។ វាជាស្រទាប់ដែលត្រជាក់ជាង​គេបំផុតនៃបរិយាកាស ដូចជាមណ្ឌលអាកាសរ​ចល់ដែរ សីតុណ្ហភាពធ្លាក់ចុះនៅរយៈកម្ពស់កើនឡើង ។ សីតុណ្ហភាពអាចចុះរហូតដល់ ៩៣អង្សាសេនៅផ្នែកលើបំផុតនៃមណ្ឌលនេះ ។ មណ្ឌលនេះស្ថិតនៅចន្លោះរយៈកម្ពស់៥០គីឡូម៉ែត្រ ដល់ ៨០គីឡូម៉ែត្រពេលថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានរកឃើញខ្យល់ព្យុះធំៗ ដែលមានល្បឿនលើសពី៣២០គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅមណ្ឌលកណ្តាល ។​ ហើយវាជាស្រទាប់បរិយាកាសដែលការពារផ្ទៃលើភពផែនដី ពីការប៉ះទង្គិចនៃអាចអាចម៍ផ្កាយជាច្រើន ។

  • មណ្ឌលកម្តៅ

ស្រទាប់បរិយាកាសដែលនៅលើគេបំផុតគឺ មណ្ឌលកម្តៅ ។ សីតុណ្ហភាពនៅមណ្ឌលអាកាសនេះកើតឡើងម្តងទៀតនៅពេលរយៈកម្ពស់កើនឡើង ពីព្រោះវាសម្បូរឧស្ម័នដែលស្រូបកាំរស្មីព្រះអាទិត្យ ។ សីតុណ្ហភាពក្នុងស្រទាប់នេះអាចកើតឡើងដល់១ ៨០០អង្សាសេ ។

ចូរគិតពីរតំបន់ដែលមានសីតុណ្ហភាពខ្ពស់ នៅក្នុងមណ្ឌលកម្តៅអ្នកប្រហែលជាគិតថាតំបន់នោះ មានកម្តៅក្តៅខ្លាំងណាស់ ។ ប៉ុន្តែមណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ នោះវាមិនមានន័យើថាវា​ក្តៅទេ ។ សីតុណ្ហភាពនិងកម្តៅមិនដូចគ្នាទេ ។ សីតុណ្ហភាព គឺជារង្វាស់នៃថាមពលររបស់ភាគល្អិតគិតថាមធ្យម ។ សីកតុណ្ហភាពខ្ពស់មានន័យថាភាគល្អិតកំពុងធ្វើចលនាយ៉ាងលឿន ។​ ម៉្យាងទៀតកម្តៅគឺជាបន្ទេរថាមពលរវាងវត្ថុទាំងឡាយដែលមានសីតុណ្ហភាពខុសគ្នា ។ ប៉ុន្តែដើម្បីផ្ទេរថាមពលភាគល្អិតតត្រូវតេប៉ះនឹងភាគល្អិតមួយទៀត ។

  • មណ្ឌលអ៉ីយ៉ុង

នៅចន្លោះមណ្ឌលកណ្តាលផ្នែកខាងលើ និងមណ្ឌលកម្តៅផ្នែកខាងក្រោមអាតូមអាសូតនិងអុកស៊ីសែន ស្របថាមពលគ្រោះថ្នាក់ពីព្រះអាទិត្យដូចជាកាំរស្មីអ៊ិចនិងកាំរស្មីហ្គាម៉ា ។ ការស្រូបនេះមិនត្រឹមតែធ្វើឲ្យមណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យភាគល្អិតនៃឧស្ម័នមានបន្ទុកអគ្គិសនីថែមទៀត ។ ភាគល្អិតដែលមានបន្ទុកអគ្គិសនីហៅងា អ៊ីយ៉ុង​ដូច្នេះផែ្នកនៃមណ្ឌលកម្តៅត្រូវឲ្យឈ្មោះថា ថាមពលមណ្ឌលអ៊ីយ៉ុង ។ ពេលខ្លះអ៊ីយ៉ុងទាំងនេះបំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នាដែលហៅថា មណ្ឌលអ៊ីយ៉ុង ។ ពេលខ្លះអ៉ីយ៉ុងទាំងនេះបំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នា ដែលហៅថា សំរាង​ប៉ូល ( Aurora ) ។ សំរាងប៉ូលដែលមើលឃើញនៅអឌ្ឍគោលខាងជើង ហៅថាសំរាងប៉ូលបូរាលីសឬពន្លឺខាងជើង ( Aurora borealis ) ចំណែកសំរាងប៉ូលខាងត្បូងហៅថា សំរាងប៉ូលអូស្រ្តាលី ឬពន្លឺខាងត្បូង ( Aurora borealis ) ។ សំរាងប៉ូលកើងឡើងនៅក្នុងមណ្ឌលអ៊ីយ៉ុង ។ មណ្ឌលអ៉ីយ៉ុងក៏មានតួនាទីចាំងផ្លាតរលកវិទ្យុផងដែរ ដូចជារលកវិទ្យុ AM ។ ប្រសិនបើអ្នកធ្លាប់ស្តាប់វិទ្យុប៉ុស្តិ៍ AM អ្នកអាចប្រាកដថាមណ្ឌលអ៉ីយ៉ុងបានជួបធ្វើវិទ្យុ ទទួលសំឡេងបានច្បាស់ល្អ ។ នៅពេលលក្ខខណ្ឌអ៉ីយ៉ុងហើយត្រូវបញ្ចូនត្រលប់មកផែនដី ។ សញ្ញាវិទ្យុទាំងនេះបញ្ចូនទៅកាន់មណ្ឌលអ៉ីយ៉ុង ហើយត្រូវបញ្ចូនត្រលប់មកផែនដីវិញ  ។

១៩. ធាតុអាកាស គឺជាលក្ខខណ្ឌបរិយាកាសនៅទីកន្លែងនិងពេលវេលាណាមួយដែលចាក់លាក់ ។

អាកាសធាតុ គឺជាតំណាងឲ្យការប្រមូលផ្តុំព្រឹត្តិការណ៍ធាតុអាកាសប្រចាំថ្ងៃឬតាមររដូវក្នុងកំឡុងរយៈពេលវែងមួយ ។

២០. ខ្យល់បក់ប្រចាំតំបន់ គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយវែងតាមទិសមួយជាក់លាក់ ។ ជាទូទៅ ខ្យល់បកប្រចាំតំបន់គឺជាផ្នែកមួយនៃគំរូចរន្តខ្យល់ ដែលធ្វើចលនាកាត់ផែនដី ។ ខ្យល់បកប្រចាំតំបន់រួមមានខ្យល់ជំនួញខ្យល់បក់ពីទិសខាងលិចនិងខ្យល់ប៉ូលបកពីទិសខាងកើត ។

   ខ្យល់បក់ប្រចាំទី គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយខ្លីហើយអាចបកពីគ្រប់ទិសទី ។ ខ្យល់បក់ប្រចាំទីទទួលឥទ្ធិពលពីភូមិសាស្រ្តតំបន់មួយ ។​ ភូមិសាស្រ្តតំបន់ដូចជាមាត់សមុទ្រឬភ្នំ ជួនការតំបន់ទាំងពីរនេះមានសីតុណ្ហភាពខុសគ្នា បង្កើតបានជាខ្យល់ប្រចាំទីដូចជាជំនោរទ្វីបនិងជំនោរសមុទ្រ ។ នៅពេលថ្ងៃ ផ្ទៃដីស្រូបកម្តៅលឿនជាងផ្ទៃ ទឹក បន្ទាប់មកផ្ទៃដីកម្តៅ ខ្យល់ធ្វើឲ្យខ្យល់នេះក្តៅជាងខ្យល់នៅលើផ្ទៃទឹក ។ នៅពេលយប់ ផ្ទៃដីចុះត្រជាក់លឿនជាងផ្ទៃទឹកធ្វើឲ្យខ្យល់នៅលើផ្ទៃដី ចុះត្រជាក់លឿនជាងផ្ទៃទឹកដែរ ។ ដូច្នេះពេលថ្ងៃ ខ្យល់បកពីសមុទ្រទៅទ្វីបឯពេលយប់ខ្យល់បកពីទ្វីបទៅសមុទ្រវិញ ។

២១. ពព​កសំខាន់ៗមាន៣​ប្រភេទគឺ៖

  • ពពកផ្កាស្ពៃ

ពពកផ្កាស្ពៃដូចគំនរសំឡីអណ្តែតលើអាកាស ។ ពពកនេះកើតឡើងនៅពេលដែលខ្យល់ក្តៅអណ្តែតឡើងលើនៅពេលមេឃ​ស្រលះ ។ យ៉ាងណាក៏ដោយ នៅពេលពពកនោះកាន់តែធំ វាបង្កើតឲ្យមានព្យុះភ្លៀង ផ្គររន្ទះ ។ ពពកផ្កាស្ពៃដែលរីកធំ​និងបង្កឲ្យមានព្យុះភ្លៀងហៅថា ពពកផ្កាស្ពៃ  ។

  • ពពកអន្លាយ

ពពកអន្លាយ មានទម្រង់ជាស្រទាប់ពណ៌ប្រផេះ មានទំហំធំហើយតែងតែបាំងពន្លឺព្រះអាទិត្យ ។ ពពកនេះកើតឡើងដោយសារការសាត់យឺតៗនៃខ្យល់ នៅក្នុងបរិយាកាស ។ ពពកអន្លាយដែលមានពណ៌ខ្មៅហៅថា ពពកអន្លាយណាំប៊ុល។ តែងតែបង្កើតរន្ទះហើយមានភ្លៀង ។ នៅក្បែរផ្តៃដី គេហៅពពកនេះជា អ័ព្ទ ។

  • ពពកស្បៃ

ពពកស្បៃ ស្តើង ស្រាល ស្ថិតនៅរយៈពេលកម្ពស់ខ្ពស់ ។ ពពកនេះកើតឡើងនៅពេលមានខ្យល់ខ្លាំង វាអាចបង្កឲ្យមានធាតុអាកាសមិនល្អ ​បើសិនជាវាក្រាស់ៀនិងស្ថិតនៅរយៈកម្ពស់ទាប ( ភ្លៀងឬព្រិល )

គេអាចចែកប្រភពពពកទៅតាមរយៈកម្ពស់ដែល វាកកើតគឺពពកជាន់ទាបពពកជាន់មធ្យមនិងពពកជាន់ខ្ពស់ ។

២២. ស្ថានប្រព័ន្ធឬប្រព័ន្ធអេកូឡូស៊ីជាសំណុំសារពាង្គកាយមានជីវីតទាំងអស់ រួមជាមួយមជ្ឈដ្ឋានជីវីតនិងមានអំពើទៅវិញទៅមក រវាងសារពាង្គកាយមានជិវីតទាំងនោះជាមួយមជ្ឈដ្ឋានជីវីតរបស់វា ដែលស្ថិតនៅក្នុងទីកន្លែងមួយកំនត់ ។

  • សារពាង្គកាយ

សារពាង្គកាយ ជាជីវីតក្នុងគ្រប់រូបភាព ឧទាហរណ៍អាមីបមួយ  ស្លែ ស្រូវ មួយដើម ដើមឈើមួយដើមសត្វគោមួយមនុស្សម្នាក់... ។ សារពាង្គកាយត្រូវបានបែងចែកជារជ្ជៈកាលធំៗពីរដែលគេស្កាល់ច្បាស់ គឺរជ្ជៈសត្វនិងរជ្ជៈរុក្ខជាតិ ។

  • ប្រភេទ

សារពាង្គកាយនៅលើផេនដីចែកចេញជាប្រភេទផ្សេងៗ ។ ប្រភេទគឺជា ក្រុមសារពាង្គកាយដែលមានលក្ខណៈរាងរៅឥររិយាបថ និងទម្រង់សេនិចស្រដៀងគ្នា ។ សារពាង្គកាយដែលបន្តពូជដោយលភេទត្រូវចាត់ទុកថា នៅក្នុងប្រភេទតែមួយ កាលណាវាអាចបង្កាត់គ្នាបាន ។ ឧទាហរណ៍ ស្រូវ ត្រីប្រាផ្សោត ខ្លាឃ្មុំ គោព្រៃ ទន្សោង និងមនុស្ស ។

  • បណ្តាភាវៈ

បណ្តាភាវៈជាក្រុមឯកតៈនៃប្រភេទតែមួយដែលរស់នៅក្នុងតំបន់ជាមួយគ្នានៅពេលតែមួយ ។ កន្លែងដែលភាវៈណាមួយ (ឬសារពាង្គកាយណាមួយ ) រស់នៅហៅថា ជម្រក ។ ឧទាហរណ៍ ផ្សោតនៅទន្លេមេគង្គ ដើមស្រល់នៅគីរីរម្យនិងប្រជាជននៅប្រទេសកម្ពុជា ។

  • សហគមន៍ កើតពីបណ្តាភាវៈទាំងអស់នៃប្រភេទនានាដែលមាននៅក្នុងតំបន់ភូមិសាស្រ្តណាមួយ ។ សហគមន៍ដែលយើងលើកយកមកសិក្សាអាចជាបឹងមួយទាំងមូល ព្រៃមួយឬអាចតូចដូចជាដើមឈើមួយដើម ។
  • ស្ថានប្រព័ន្ធ

ស្ថានប្រព័ន្ធ ជាសហគមន៍ផ្សេងៗគ្នាដែលមានអត្តរកម្មជាមួយគ្នា និងជាមួយបរិស្ថានគ្មានជីវីតនៅក្នុងតំបន់ភូមិសាស្រ្តណាមួយ ។

  • មណ្ឌលជីវៈ

មណ្ឌលជីវៈកើតពីស្ថានប្រព័ន្ធទាំងអស់នៅលើផែនដី ។

២៣. ភាពខុសគ្នារវាងព្រំខ្យល់ក្តៅនិងព្រំខ្យល់ត្រជាក់ ៖

  • ព្រំខ្យល់ក្តៅ

ព្រំខ្យល់ក្តៅ កើតឡើងនៅពេលម៉ាសខ្យល់ក្តៅជូបនិងបក់ពីលើម៉ាស់ខ្យល់ត្រជាក់ ។ ជាទូទៅព្រំខ្យល់ក្តៅនាំភ្លៀងនិងរលឹមមកជាមួយផង ។ បន្ទាប់ពីព្រំនេះផុតទៅ ធាតុអាកាសស្រឡះហើយក្តៅ ។

  • ព្រំខ្យល់ត្រជាក់

ម៉ាស់ខ្យល់ត្រជាក់ជួបនិងចូលជំនួសម៉ាស់ខ្យល់ក្តៅព្រោះខ្យល់ត្រជាក់ធ្ងន់ធ្វើចលនាក្រោមខ្យល់ក្តៅស្រាលនិងរុញវាឲ្យឡើងលើ ។ ព្រំខ្យល់ត្រជាក់អាចធ្វើចលនាលឿន បង្កឲ្យមានព្យុះភ្លៀង​ភ្លៀងធំឬព្រិល ។ ធាតុអាកាសត្រជាក់ តែងតែកើតឡើងនៅតាមព្រំខ្យល់ត្រជាក់ ពីព្រោះខ្យល់ក្តៅត្រូវបានរុញចេញឆ្ងាយពីផ្ទៃផេនដី ។

២៤. ឈ្មោះសារធាតុពុលមានដូចខាងក្រោម៖

  • អាសូតអុកស៊ីត
  • ស្ពាន់ធ័រអុកស៊ីត
  • កាបូនម៉ូណូអុកស៊ីត
  • កាបូនឌីអុកស៊ីត
  • អ៊ីដ្រូអុកស៊ីត
  • អ៊ីដ្រូកាបូ
  • អាសូត
  • ស្មូកផូតូគីមី ។

២៥. ផលប៉ះនៃការបំពុលខ្យល់លើសុខភាពមនុស្សមានដូចជា៖

  • ភាគល្អិតជាបញ្ហាមួយនៅក្រុងភ្នំពេញ ដោយផ្លូវមួយភាគល្អិតជាបញ្ហាមួយនៅក្រុងភ្នំពេញ ដោយផ្លូវមួយចំនួនពុំក្រាលកៅស៊ូនិងការដ្ឋានសំណង់ច្រើន
  • អាសូតអុកស៊ីតរារាំង ដល់ការលូតលាស់ររបស់រុក្ខជាតិហើយពេលដែលមនុស្សដកដង្ហើមចូលវាអាចបណ្តាលឲ្យមានជំងឺផ្លូវដង្ហើម
  • ស្ពាន់ធ័រអុកស៊ីត បណ្តាលឲ្យមានជំងឺផ្លូវដង្ហើម បេះដូងរុំារៃ ជំងឺសួត និងរលាកទងសួត
  • កាបូនម៉ូណូអុកស៊ីត ធ្វើឲ្យឈឺក្បាល វិលមុខ ងងុយ ដេក និងមានជំងឺបេះដូងខ្លះពុំមានឥទ្ធិពលអាក្រក់ទេ​តែខ្លះទៀតបណ្តាលឲ្យកើតមហារីក
  • ស្មូកផូតូគីមិ បណ្តាលឲ្យក្អក រួមផ្លូវដង្ហើម ក្រហាយផ្សាប្រព័ន្ធដកដង្ហើម ផ្សារភ្នែក ហើយគេសង្ស័យថាវាបណ្តោយឲ្យមានជំងឺមហារីកផងដែរ​
  • សំណ អាចបណ្តាលឲ្យមានឥទ្ធិពលបំផ្លាញ ជាប្រចាំទៅលើការវវត្តិផ្នែកស្មារតីនៃកុមារ ។ កុមារដែលរស់នៅកន្លែងមានចរាចរណ៍កកកុញ មានបញ្ញាខ្សោយជាងកុមារដែលរស់នៅឆ្ងាយពីតំបន់មានចរាចរណ៍កកកុញ ។ មនុស្សពេញវ័យដែលសំដិលត្រូវសំណ ងាយរងគ្រោះថ្នាក់បណ្តាលពីជំងឺគាំងបេះដូងនិងដាច់សរសៃឈាមកក្នុងខយរក្បាល
  • មានកត្តាជាច្រើនទៀត ដែលកំណត់គ្រោះថ្នាក់ដល់សុខភាពមនុស្សដូចជា៖
  • ភាពពុលរបស់សារធាតុបំពុលឬធាតុស្រឡាយរបស់វា
  • បរិមាណសារធាតុបំពុលដែលបញ្ចេញចោលនិងកម្ពស់បំពងផ្សែងដែលគេបញ្ចេញចោល
  • លក្ខខណ្ឌបរិយាកាស
  • រយៈពេលសំដិលត្រូវសារធាតុពុល
  • សម្ងាយពីប្រភពសារធាតុបំពុល
  • អាយុនិងស្ថានភាពសុខភាព ព្រមទាំងសកម្មភាពនិងកន្លែងស្ថិតនៅរបស់មនុស្ស នៅពេលដែលគេបញ្ចេញសារធាតុពុល ។

២៦. ស្ថានប្រព័ន្ធសំខាន់ៗនៅកម្ពុជាមាន៖

  • ស្ថានប្រព័ន្ធនិងបឹងទន្លេសាប
  • ស្ថានប្រព័ន្ធ ប្រព័ន្ធទន្លេមេគង្គ
  • ស្ថានប្រព័ន្ធតំបន់ឆ្នេរ
  • ស្ថានប្រព័ន្ធព្រៃឈើ ។

២៧. ជីវៈចម្រុះជានានាភាពនៃជីវីតនៅលើផែនដី ។ ជាទូទៅ ជៅវៈចម្រុះសម្គាល់ប្រភេទទាំងអស់នៃសត្វនិងរុក្ខជាតិមិក្រូសារពាង្គកាយ និងរូបធាតុសែន ព្រមនទាំងស្ថានប្រព័ន្ធផងដែរ ។

   នានាភាពនៃជីវៈចម្រុះមានដូចជា៖

  • នានាភាពប្រភេទ

នានាភាពប្រភេទ សំដៅលើប្រភពលើផ្សេងៗទាំងអស់នៅក្នុងតំបន់ណាមួយ ។ ប៉ុន្តែគេចាំបាច់ ត្រូវត្រួតពិនិត្យទៅលើទំនាក់ទំនងរវាងប្រភេទនានាដែរ ។ ឧទាហរណ៍ កោះមួយុំមានបក្សីពីរប្រភេទ និងល្មួនមួយប្រភេទ ជាកោះដែលមានជីវៈចម្រុះច្រើនជាងកោះដែលមានបក្សីបីប្រភេទ តែពុំមានល្មូន​ ។

  • នានាភាពសែន

នានាភាពសែនសំដៅលើបែបផ្សេងៗនៃសែន នៅក្នុងប្រភេទណាមួយ ។​ក្នុងនេះក៏រាប់បញ្ចូលផងដែរនូវបណ្តាភាវៈនានានៃប្រភេទតែមួយ ដូចជាពូជស្រូវច្រើនពាន់ប្រភេទនៅប្រទេសកម្ពុជា ។

  • នានាភាពស្ថានប្រព័ន្ធ

នានាស្ថាបប្រព័ន្ធ សម្តីលើបែបផ្សេងៗក្នុងចំណោមភាវៈរស់នៅក្នុងសហគមន៍ធម្មជាតិ ។ ឧទាហរណ៍ សហគមន៍ព្រៃមួយកន្លែងដែលមានដើមឈើ គុម្ពោធ វល្លិ៍ ស្មៅ សត្វល្អិត ដង្កូវ សត្វឆ្អឹងកង ផ្សិត បាក់តេរី និងមីក្រូសារពាង្គកាយដទៃទៀត មាននានាភាពស្ថានប្រព័ន្ធច្រើនជាងវាលស្រែមួយ ។ នានាភាពស្ថានប្រព័ន្ធ ក៏សំដៅផងដែរទៅលើបែបផ្សេងៗនៃស្ថានប្រព័ន្ធនៅលើផែនដី ។

២៨. នៅទីក្រុង ខ្យល់អាកាសត្រូវបានបំពុលហើយការបំពុលនេះមានប្រភពមកពី៖

  • ការបំពុលផ្សែង ឧស្ម័នដែលបញ្ចេញពីយានយន្ត
  • កាកសំណល់ ឧស្ម័ន ដែលបញ្ចេញដោយរោងចក្រសហគ្រាស
  • សារធាតុគីមីផ្សេងៗ ដែលជាឧស្ម័នពុល
  • កាកសំណល់ ដែលបង្ហូរចេញពីលូសលម្អុយមានសំរាមលូដែលមិនមានគម្របជាដើម
  • ធូលី កម្ទេចកម្ទីដី ដែលហុយពីផ្លូវថ្នល់
  • ការបូមលោបនូវបឹងធម្មជាតិ តួយ៉ាងបឹងពោងពាយ បឹងសំយ៉ាប បឹងកក បឹងកេងកង ...
  • ការប្រើប្រព័ន្ធឧឃោសនស័ព្ទ និងគ្រឿងបំពងសំឡេងផ្សេងៗជាដើម​។

២៩. ការបំពុលខ្យល់នាំមកនូវផលវិបាកដូចជា៖

  • បំផ្លាញនូវស្រទាប់អូសូន
  • បំផ្លាញនូវបរិយាកាស អាកាសធាតុ
  • ធ្វើឲ្យខូចសុខភាព ខូចប្រព័ន្ធដកដង្ហើមរួមមានជំងឺ សួត ហឺត បំពង់ក ភ្នែក ជាដើម
  • ខូចដល់ប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ
  • ធ្វើឲ្យមានការបំពុលដល់ទឹកប្រើប្រាស់
  • មានភាពអាប់អប់ មិនសូវល្អ​... ។

៣០. ដើម្បីកាត់បន្ថយការបំពុលខ្យល់យើងត្រូវ៖

  • ត្រូវមានការភ្ងាក់រឮកខ្ពស់
  • ត្រូវកាត់បន្ថយការប្រើប្រាស់សារធាតុពុលផ្សេងៗ រួមមានប្រេងឥន្ធនៈ សាំង យាន្តយន្ត ...
  • អប់រំចំណេះដឹងផ្នែកបរិស្ថានក្នុងសហគមន៍
  • ត្រូវចវបង្កើត រោងចក្រ សហគ្រាស សិប្បកម្មឲ្យឆ្ងាយពីទីក្រុង
  • ចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះអ្នកដែលបានប្រព្រឹត្តល្មើស
  • ត្រូវចេះបំប្លែងពីសំរាម ឲ្យទៅជារបស់មានប្រយោជន៍ដូចជាមួក កន្ទេល ផ្លិត កញ្ច្រែង... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login