Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រសួងមុខងារសាធារណៈមានភារកិច្ចនិងមុខងារយ៉ាងដូចម្តេច ?

២. តើក្រសួងមុខងារសាធារណៈមានរចនាសម្ព័ន្ធដូចម្តេច ?

៣ . តើអគ្គធិការដ្ឋានរបស់ក្រសួងមុខងារសាធារណៈទទួលបន្ទុកការងារអ្វីខ្លះ ?

៤. តើអគ្គនាយកដ្ឋានរដ្ឋបាលនឹងហិរញ្ញវត្ថុនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

៥. តើអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ  ?

៦. តើអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះប៉ុន្មាន ?

៧ តើប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននេះទទួលបាននូវសារៈប្រយោជន៍អ្វីខ្លះ ?

៨. តើឧបសគ្គនៃការអភិវឌ្ឍន៍និងសន្តិភាពក្នុងសហគមន៍មានអ្វីខ្លះ ?

៩. តើការប្រើប្រាស់សិទ្ធិសេរីភាព ត្រូវមានព្រំដែនដែររែទេ ? ប្រសិនបើហួសព្រំដែនកំណត់នាំអោយយើងទទួលផលយ៉ាងដូចម្តេចខ្លះ ?

១០. តើសម្មាមគ្គជាអ្វី ? តើសម្មាមគ្គរួមមានអ្វីខ្លះ ?

១១. តើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រូវមានលក្ខណៈយ៉ាងដូចម្តេច ?

១២. តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ? ដើម្បីចៀសវាងនូវគ្រោះថ្នាក់នេះ​ យើងត្រូវធ្វើយ៉ាងមិច ?

១៣ . តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិយ៉ាងដូចម្តេចខ្លះ ?

១៤. ចូរប្រាប់ពីអត្ថន័យនៃឈ្មោះនិងនិមិត្តសញ្ញារបស់សមាគមន៍អាស៊ីអាគ្នេយ៍( អាស៊ាន ) ។

១៥. តើអង្គការសហប្រ​ជាជាតិមានតួនាទីយ៉ាងមិច ? ចូរនិយាយអំពីដោះស្រាយរបស់ អង្គការសហប្រជាជាតិស្តីពីវិវាទខ្មែរ សៀមអំពីប្រាសាទព្រះវិហាររបស់ខ្មែរ​ ។

ចម្លើយ

១. ក្រសួងមុខងារសាធារណៈមានមុខងារនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំនិងកំណត់គោលនយោបាយ យុទ្ធសាស្រ្ត ផែនការ សកម្មភាព ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងវិស័យមុខងារសាធារណៈ
  • ត្រួតពិនិត្យនិងងវាយតម្លៃប្រសិទ្ធិភាព នៃប្រពន្ធគ្រប់គ្រងមុខងារសាធារណៈ តាមរយៈការតាមដាន ការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ច្បាប់ និងលិខិតបទដ្ឋានគតិកយុត្ត
  • ដឹកនាំនិងជំរុញការអនុវត្តគលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ និងគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ​ព្រមទាំងធ្វើការវាយតម្លៃនិងជំរុញការកែលម្អគុណភាពធនធានមនុស្ស និងសេវាសាធារណៈ
  • សិក្សាស្រាវជ្រាវនិងលើកសំណើ អំពីការធ្វើទំនើបកម្មនិងនិទានកម្មវិស័យមុខងារសាធារណៈ
  • សិក្សាស្រាវជ្រាវនិងធ្វើបច្ចុប្បន្នភាពក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌកតិយុត្តនៃមុខងារសាធារណៈ
  • ពិនិត្យនិងផ្តល់យោបល់លើសំណើពាក់ព័ន្ធនឹងការបង្កើតកែសម្រួលការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ពិនិត្យនិងដោះស្រាយពាក្យបណ្តឹងវ៉ារបស់មន្រ្តីរាជការស៊ីវិល ដែលមានវិវាទពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ
  • គ្រប់គ្រងលក្របខណ្ឌ ផែនការក្របខណ្ឌនិងប្រសិទ្ធិភាពនៃការប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យានិងបុគ្គលអណ្តែតទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងលើកសំណើផែនការក្របខណ្ឌប្រចាំឆ្នាំនិងតម្រូវការចាំបាច់នៃការប្រើប្រាស់បុគ្គលិក ជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច
  • ដឹកនាំ តាមដាននិងជំរុញការគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈឲ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាតិ ស្របតាមការរីកចម្រើនក្នុងតំបន់និងសកលលោក
  • រៀបចំនិងជំរុញុំការអនុវត្តប្រពន្ធលើកទឹកចិត្ត ការកែលម្អប្រព័ន្ធបៀវត្សនិងលាភការ និងការលើកម្ពស់សុខមាលភាពមន្រ្តីរាជការស៊ីវិល
  • ចូលរួមនិងត្រួតពិនិត្យ ការរៀបចំកិច្ចដំណើរការប្រឡងប្រជែងផ្សេងទៀតក្នុងមុខងារសាធារណៈទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ពិនិត្យ ផ្ទៀងផ្ទាត់និងផ្តល់ទិដ្ឋការលើលិខិតបទដ្ឋាន​ឯកត្តជនក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនិងលើកសំណើរសុំផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្រ្តីរាជការស៊ីវិលទាំងអស់នៅថ្នាក់ជាតិនិងថ្នាក្រោមជាតិ
  • រៀបចំនិងគ្រប់គ្រងទិន្នន័យមន្រ្តីរាជការស៊ីវិល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិតាមប្រព័ន្ធព័ត៌មានវិទ្យា
  • គ្រប់គ្រងការដាក់មន្រ្តីរាជការស៊ីវិលឲ្យ​ចូលនិវត្តន៍ឮ
  • សហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចមុខងារសាធារណៈជាពិសេសជាមួយអាស៊ាននិងប្រទេសក្នុងតំបន់
  • គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិកហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ
  • ទទួលភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន ។

២. ក្រសួងមុខងារសាធារណៈមានរចនាសម្ព័ន្ធដូចជា៖

ក.អង្គភាពថ្នាក់ជាតិ

  • ឧទ្ទកាល័យ
  • នាយកដ្ឋានសលវនកម្មផ្ទៃក្នុង
  • អគ្គាធិការដ្ឋាន
  • អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវិត្ថុមាននាយកដ្ឋាន
  • អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ
  • អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ

ខ. សាលាភូមិន្ទរដ្ឋបាល

គ. អង្គភាពថ្នាក់ក្រោមជាតិ៖

 មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត អង្គការលេខរបស់មុខងារក្រសួងសាធារណៈជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ។

៣ . អគ្គធិការរបស់ក្រសួងមុខងារសាធារណៈទទួលបន្ទុក៖

  • ធ្វើអធិការកិច្ចដើម្បីប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ត្រួតពិនិត្យរដ្ឋបាលស្តីពីការគ្រប់គ្រងមន្រ្តីរាជការការលើកការគោរពនូវរាល់នីតិវិធីអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
  • ធ្វើអធិការកិច្ចលើវិវាទពាក់ព័ន្ធនឹងមុខងារសាធារណៈ
  • ផ្តល់យោបល់ដល់ប្រធានអង្គភាពរដ្ឋបាលនៃក្រសួងស្ថាប័ននានា លើបញ្ហាគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋក្នុងករណីដែលមានការខ្វះខាតក្នុងការអនុវត្តគោលការណ៍
  • បំពេញភារកិច្ចអធិការកិច្ចផ្សេងៗទៀតដែលរដ្ឋមន្រ្តីប្រគល់ឲ្យ
  • រាយការណ៍អំពីលទ្ធភាពនៃការកំណត់របស់ថ្នាក់ដឹកនាំក្រសួង
  • អធិការដ្ឋាន ដឹកនាំឲ្យអគ្គាធិការមួយរូប អមដោយអគ្គាធិការរងនិងអធិការជាមួយជំនួសការតាមការចាំបាច់ ។

៤. អគ្គនាយកដ្ឋានរដ្ឋបាលនឹងហិរញ្ញវត្ថុនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះ៣គឺ៖

ក.​ នាយកដ្ឋានរដ្ឋបាលសរុបទទួលបន្ទុក៖

  • គ្រប់គ្រងផ្នែករដ្ឋបាលនិងសម្របសម្រួលស្ថានភាពគ្រប់ផ្នែករបស់ក្រសួង
  • គ្រប់គ្រងនិងចរាចរឯកសារផ្សេងៗរបស់ក្រសួង
  • ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាលលនិងគ្រប់គ្រងការងារសង្គមរបស់ក្រសួង
  • សរុបនិងធ្វើរបាយការណ៍ការងារនិងសកម្មភាពផ្សេងៗរបស់ក្រសួង
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

ខ. នាយកដ្ឋានគ្រប់គ្រងបុគ្គលិកទទួលបន្ទុក

  • គ្រប់គ្រងមន្រ្តីរាជការស៊ីវិល៊ មន្រ្តីរាជការជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែតរបសក្រសួង
  • រៀបចំរាល់លិខិតរដ្ឋបាលសម្រាប់គ្រប់គ្រងក្របខណ្ឌមន្រ្តីរាជការរបស់ក្រសួង
  • រៀបចំផែនការក្របខណ្ឌនិងធនធានមនុស្សរបស់ក្រសួង
  • សហការរៀបចំការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង
  • រៀបចំនិងរក្សាទុកឯកសារឯកត្តជនមន្រ្តីរាជការរបស់ក្រសួង
  • រៀបចំស្ថិតិលើការគ្រប់គ្រងមន្រ្តីរាជការនិងតារាងព័ត៌មានការងាររបស់មន្រ្តីរាជការក្រសួង
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំនត់របស់ថ្នាក់ដឹកនាំក្រសួង  ។

គ. នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ទទួលបន្ទុក៖

  • រៀបចំផេនការយុទ្ធសាស្រ្តរយៈពេលខ្លី រយៈពេលមធ្យមនិងរយៈពេលវែងរបស់ក្រសួង
  • រៀបចំផែនការយុទ្ធសាស្រ្តថវិកាលើគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួង ព្រមទាំងតាមដានរំឮកពីការប្រតិបត្តិ
  • ប្រមូលផ្តុំនិងសម្របសម្រួលជំពូកថវិកា និងការចំណាយរបស់ក្រសួង
  • ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយគ្រប់គ្រងការរៀបចំជួសជុលសម្ភារនិងបរិក្ខាររបស់ក្រសួង
  • គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិម្ភារនិងធ្វើបញ្ជីសារពើភ័ណ្ឌ
  • គ្រប់គ្រងយានដ្ឋាននិងយានយន្តរបស់រដ្ឋដែលប្រគល់ជូនក្រសួង ព្រមទាំងធ្វើកម្មវិធីចំណាយនិងបែងចែងប្រេងឥន្ធនៈនិងគ្រឿងបន្លាស់
  • ទទួលបែងចែកសម្ផារ និងបរិក្ខារជូនដល់អង្គភាពក្រោមឱវាទ
  • ធ្វើកិច្ចបញ្ជីការគណនេយ្យជាប្រចាំ នូវសលាកប័ត្រនិងគណនេយ្យរូបធាតុ
  • តាមដាននិងរំលឹការគ្រប់គ្រងគណនីពិសេស
  • គ្រប់គ្រងបន្ទុកគណនិនៃការអនុវត្តលទ្ធកម្មសាធារណៈបំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

៥. អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុច៥គឺ៖

ក.នាយកដ្ឋាននីតិកម្មនិងវិវាទមុខអាររសាធារណៈ

  • សិក្សាស្រាវជ្រាវ រៀបចំនិងចូលរួមសហការក្នុងការរៀចំ ការកែសម្រួលឬការធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈស្តែងនិងការអភិវឌ្ឍន៍ប្រទេសជាតិ
  • ពិនិត្យ ផ្ទៀងផ្ទាត់ផ្តល់យោបល់លើការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធ នាំការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិប្រមូលផ្តុំចងក្រងបោះពុម្ពផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ
  • ពិនិត្យ​និងផ្តល់យោបល់ លើការរៀបចំច្បាប់លិខិតបទដ្ឋានគតិយុត្ត កិច្ចព្រមព្រៀងសហប្រតិបត្តិការព្រមទាំងកិច្ចសន្យាក្នុងក្របខណ្ឌនៃការបំពេញមុខងាររបស់ក្រសួង
  • ទទូលពាក្យបណ្តឹង អង្កេតស្រាវជ្រាវនឹងរៀបចំរបាយការណ៍ជូនគណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ
  • រៀបចំសារណាសម្រាប់ការពារនៅក្នុងការជំនុំជម្រះការកាត់ក្តីក្នុងករណីវិវាទមុខងារសាធារណៈ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ជាតិដឹកនាំក្រសួង ។

ខ. នាយកដ្ឋានគ្រប់គ្រងក្របខណ្ឌ

  • ធ្វើការព្យាករណ៍អំពីតម្រូវការនៃការប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសាធារណៈរយៈពេលខ្លី រយៈពេលមធ្យមរយៈពេលវែងទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • គ្រប់គ្រងតារាងព្យាករណ៍ចំនួនតំណែងចំនួនទៅតាមស្ថានភាពភូមិសាស្រ្តនិងប្រជាសាស្រ្តព្រមទាំងធ្វើការតាមដានការវិវត្តន៍រយៈពេលខ្លី រយៈពេលមធ្យមនិងរយៈពេលវែង
  • បង្កើតតារាងព័ត៌មានស្តីពីការគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋ
  • រៀបចំក្របខណ្ឌដោយផ្អែក ទៅលើការសិក្សាវិភាគមុខងារនិងចំនួនតំណែងឲ្យសមស្រប
  • គ្រប់គ្រងក្របខ័ណ្ឌ ផែនការក្របខណ្ឌនិងប្រសិទ្ធភាពនៃការប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិលមន្រ្តីជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែតទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមនងតម្រូវការចាំបាច់នៃការប្រើប្រាស់បុគ្គលិក
  • ចូលរួមនិងត្រួតពិនិត្យការរៀបចំ កិច្ចដំណើរការប្រឡងប្រជែងក្របខណ្ឌរដ្ឋនិងការប្រឡងប្រជែងផ្សេងៗទៀតក្នុងមុខងារសាធារណៈទាំ​ងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • សម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធអំពីការងារបណ្តុះបណ្តាលមន្រ្តីរាជការស៊ីវិល
  • សហការជាមួយសាលាភូមិរដ្ឋបាលនិងគ្រិះស្ថានបណ្តុះបណ្តាលលើការរៀបចំនិងអនុវត្តកម្មវិធីនិងផែនការបណ្តុះបណ្តាល
  • បំពេញភារកិច្ចផ្សេងទៀត តាមការកមណត់របស់ថ្នាក់នាំក្រសួង ។

គ. នាយកដ្ឋានត្រួតពិនិត្យរដ្ឋបាលនិងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល

  • ពិនិត្យផ្ទៀងផ្ទាត់និងផ្តល់ទិដ្ឋាការលិខិតបទដ្ឋានឯកត្តជនមន្រ្តីរាជការស៊ីវិលមានជាអាទិ៍ ការតាំងស៊ប់ក្នុងប្រកខណ្ឌ ការដំឡើងថ្នាក់និងឋានន្តរស័ក្តការតែតាំងការប្រគល់ភារកិច្ចការផ្លាស់ប្តូរការបញ្ចបភារកិច្ច ការផ្ទេរពីក្របខ័ណ្ឌមួយទៅក្រខណ្ឌមួយ ការផ្លាស់ប្តូរពីក្រសួងស្ថាប័នមួយទៅក្រសួងស្ថាប័នផ្សេងទៀតការដាក់វិន័យការលុបឈ្មោះឬបញ្ឈប់ការងារនៃអ្នករាជការ ការដាក់ឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សន៍ ការដាក់ឲ្យស្ថិតនោក្រៅក្របខណ្ឌដើមនិងការដាក់ឲ្យចូលនិវត្តន៍ឬបាត់បង់សម្បទាវិជ្ជាជីវៈនៃមន្រ្តីរាជការ
  • ពីនិត្យផ្ទៀងផ្ទាត់និងផ្តល់ទិដ្ឋាការលើរបាយការណ៍នៃការផ្លាស់ប្តូរស្ថានភាពរដ្ឋបាលនិង ស្ថានភាពគ្រួសារនៃមន្រ្តីរាជការទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ សាលាកបត្រឯកត្តជនមន្រ្តីរាជការស៊ីវិល
  • ពិនិត្យនីត្យានុកូលភាពដីការនៃការតែងតាំង ការផ្លាស់ប្តូរនិងការបញ្ចប់ភារកិច្ចមន្រ្តីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិនិងពិនិត្យនីត្យានុកូលភាពកិច្ចរដ្ឋបាលផ្សេងទៀតតាមកំណត់របស់រាចរដ្ឋាភិបាល
  • សិក្សាស្រាវជ្រាវ លើលើកយោបល់ជូនដឹកនាំអំពីការកសាងឬកែតម្រូវនីតិវិធីពាក់ព័ន្ធនិងការត្រួតពីនិត្យការផ្ទៀងផ្ទាត់និងការផ្តល់ទិដ្ឋាការលើការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល
  • បូកសរុបការប្រែប្រួលស្ថានភាពរដ្ឋបាលនិងស្ថានភាពគ្រួសារមន្រ្តីរាជការស៊ីវិល
  • បំពេញភារកិច្ចផ្សេងទៀតតាមការ​កំនត់របស់ថ្នាក់ដឹកនាំក្រសួង

ឃ. នាយ​កគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានិងឯកសារមន្រ្តីរាជការស៊ីវិល

  • រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនិងការរក្សាទុកឯកសារមន្រ្តីរាជការស៊ីវិល
  • រៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មាន​វិទ្យា បង្កើតកម្មវិធីនានានិងការពារសុវត្ថិភាពទិន្នន័យមន្រ្តីរាជការស៊ីវិល
  • សិក្សានិងការរៀបចំកម្មវិធីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងផ្តល់សេវាសាធារណៈ
  • ផ្តល់សេវាផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់ការអនុវត្តន៍មុខងា​ររបស់ក្រសួង​ធ្វើទំនើបកម្មនិងបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិល ព្រមទាំងគ្រប់គ្រងការបោះពុម្ភតារាងទូទាត់បៀវត្សមន្រ្តីរាជការស៊ីវិល
  • សិក្សានិងរៀបចំមូលដ្ឋានទិន្នន័យ អំពីជំនាញរបស់មន្រ្តីរាជការស៊ីវិលតាមវិស័យ
  • រៀបចំទុកដាក់សាលាកប័ត្រព័ត៌មាន របស់ក្រសួងមន្រ្តីរាជការស៊ីវិលក្នុងសាលតម្កល់ឯកសារ របស់ក្រសួងនិងសរសេរទិន្នន័យទៅក្នុងសៀភៅបណ្ណាសារដ្ឋាន
  • ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ស្រង់ បញ្ចូលនិងរៀបចំទុ​កដាក់សំណុំឯកសារបន្ថែមទៅក្នុងសាលាបត្រព័ត៌មានមន្រ្តីរាជការស៊ីវិល
  • បង្កើតនិងបន្តអភិវឌ្ឍន៍វិធីសម្រាប់គ្រប់គ្រងសាលាបត្រព័ត៌មានរបស់មន្រ្តនីរាជការ
  • ធ្វើតារាងស្ថិតិមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិនិង​ថ្នាក់ក្រោមជាតិ
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង

ង. មជ្ឈមណ្ឌលធនធានអាស៊ាន​កម្ពុជានិងកិច្ចសងប្រតិបត្តិការអន្តរជាតិ

  • សហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចការមុខងារសាធារណៈជាពិសេសជាមួយអាស៊ាននិងប្រទេសក្នុងតំបន់
  • គ្រប់គ្រងព័ត៌មាននិងឯកសារដែលទាក់ទងនិងវិស័យមុខងារសាធារណៈអាស៊ានព្រមទាំងផ្លាស់ប្តូរនិងផ្សព្វផ្សាយព័ត៌មាន ជាមួយមជ្ឈមណ្ឌលធនធានអាស៊ាននៃប្រទេសសមាជិកអាស៊ាន
  • រៀបចំឯកសារនិងស្នើរសុំយោបល់ លើកិច្ចសហប្រតិបត្តិការអាស៊ានផ្នែកមុខងារសាធារណៈក្នុងក្របខណ្ឌនៃទំនាកទំនងអាស៊ានមានជាអាទិ៍ ផែនការបណ្តុះបណ្តាលបង្កើតសមត្ថ​ភាពមន្រ្តីរាជការស៊ីវិល ការចូលរួមប្រជុំនិងសកម្មភាពជំនាញផ្នែកមុខងារសាធារណៈសហការជាមួយលេខាធិការដ្ឋានជាតិអាស៊ានកម្ពុជា អំពីកិច្ចសហប្រតិបត្តិការអាស៊ានលើផ្នែកមុខងារសាធារណៈ
  • រៀបចំផ្តល់យោបល់លើឯកសារជាអាទិ៍ កំណត់ហេតុលិខិតគោលបំណង់អនុស្សរណៈនៃការយោគបល់ពិធីសារ កិច្ចព្រម​ព្រៀងដែលពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលើផ្នែកមុខងារសាធារណៈ
  • រៀបចំបែបបទសម្រាប់លិខិតឆ្លងដែន ទិដ្ឋាការជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលត្រូវទៅបំពេញទស្សនកិច្ចធ្វើកម្មសិក្សាការបណ្តុះបណ្តាលនៅក្រៅប្រទេសនិងពិធីការ
  • ទទួលបន្ទុកទំនាក់ទំនង ជាមួយអង្គការក្រៅរដ្ឋាភិបាលដៃគូរអភិវឌ្ឍន៍និងការបកប្រែភាសាបំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

៦. អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះ៥គឺ៖

ក. នាយកដ្ឋានសេវាសាធារណៈ

  • រៀបចំ កែលម្អនិងជម្រុញការអនុវត្តន៍គោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈនិងយន្តការនៃការផ្តល់សេវាសាធារណៈ
  • សិក្សានិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នក្នុងការររៀបចំចង់ក្រងឯកសារណែនាំនិងដាក់ឲ្យដាក់ឲ្យអនុវត្តស្តង់ដាសាធារណៈ
  • សិក្សាស្រាវជ្រាវនិងលើកសំណើរអំពីជម្រើសសម្រាប់ការកែលម្អស្តង់ដានិងយន្តការនៃការផ្តល់សេវាសាធារណៈ
  • សហការជាមួយក្រសួងស្ថាប័នធ្វើបច្ចុប្បន្ន​ភាព ផ្សព្វផ្សាយតាមដាន និងវាយតម្លៃការអនុវត្តន៍កម្រងព័ត៌មានសេវាសាធារណៈ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

ខ. នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន

  • រៀបចំនិងជំរុញការអនុវត្តន៍គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈព្រមទាំងធ្វើការវាយតម្លៃនិងជំរុញការកែលម្អគុណភាពធនធានមនុស្ស
  • រៀបចំកសាងគម្រោងនីតិវិធីលិខិតបទដ្ឋានគតិយុត្តនិងឯកសារណែនាំស្តីពីការគ្រប់គ្រង់ធនធានមនុស្ស ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
  • សិក្សាលទ្ធិភាពនិងជំរុញការអនុវត្តការពង្រាយមន្រ្តីរាជការឲ្យសមស្របតមតម្រូវការការងារ
  • រៀបចំផែនការមេ ស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
  • សម្របសម្រួលនិងសហការរជាមួយហក្រសួងស្ថាប័ន ពាក់ព័ន្ធអំពីការការបង្ហាញបណ្តុះបណ្តាលវិជ្ជាជីវៈនិងការបណ្តុះបណ្តាលបន្ត
  • សិក្សាវិភាគពីតម្រូវការនៃការបណ្តុះបណ្តាលជំនាញដែលត្រូវការតាមក្រសួង ស្ថាប័ន ដើម្បីរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុត្តសម្រាប់ដាក់ឲ្យអនុវត្ត
  • សិក្សា សម្របសម្រួលនិងរៀបចំឯកសារពាក់ព័ន្ធសម្រាប់ការបង្កើតនិងដំណើរការនៃគ្រិះស្ថានបណ្តុះបណ្តាលសំដៅលើកម្ពស់សមត្ថភាពរបស់រដ្ឋ ក្នុងការបណ្តុះបណ្តាលជាលក្ខណៈអន្តរវិស័យ
  • សិក្សានិងសហការសម្របសម្រួលការពិលនិត្យប្រតិបត្តិឡើងវិញនៅតាមក្រសួង ស្ថាប័ន
  • បំពេញភារកិច្ចផ្សេងទៀតតាមគោលការណ៍កំនត់របស់ថ្នាកដឹកនាំក្រសួង

គ. នាយកដ្ឋានគោលនយោបាយលាភការនិងសមិទ្ធិ

  • សិក្សាស្រាវជ្រាវនិងរៀបចំគោលនយោបាយលាភការស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
  • រៀបចំនីតិវិធីនៃការអនុវត្តគោលនយោបាយលាភការ
  • រៀបចំផែនការសកម្មភាពនៃការអនុវត្តន៍ប្រព័ន្ធលាភការ
  • រៀបចំ ផ្សព្វផ្សាយនិងជំរុញការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងប្រសិទ្ធ​ភាពការងារ
  • ពិនិត្យនិងសិក្សាទំនាក់ទំនងរវាងគោលនយោបាយលាភការនិងសមិទ្ធកម្មរដ្ឋបាលសាធារណៈ
  • តាមដានការអនុវត្តន៍ប្រព័ន្ធលាភការនិងលើកអនុសាសន៍កែសម្រួលគោលនយោបាយនិងនីតិវិធីអនុវត្តន៍ប្រព័ន្ធលាភការ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំនត់របស់ថ្នាក់ដឹកនាំក្រសួង

ឃ. នាយកដ្ឋានសម្របសម្រួលការកែទម្រង់អន្តរវិស័យ

  • សម្របសម្រួលជាមួយអង្គភាពកែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អស្របតាមកម្មវិធីនយោបាយររបស់រាជរដ្ឋាភិបាល
  • ទំនាក់ទំនងនិងសម្របសម្រួលជាមូយដៃគូរអភិវឌ្ឍន៍ដើម្បីកៀគរជំនួសបច្ចេកទេសនិងហិរញ្ញប្បទាន សម្រាប់គាំទ្រកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ
  • គ្រប់គ្រងនិងសម្របសម្រួលការប្រើប្រាស់ជំនួយបច្ចេកទេសក្របខណ្ឌនៃការអនុវត្តន៍កម្មវិធីកែទម្រង់រដ្ឋាបាលសាធារណៈ
  • បំពេញមុខងារជាអង្គការសម្របសម្រួល សម្រាប់ក្រុមការងារបច្ចេកទេសកែទម្រង់រដ្ឋបាលលសាធារណៈនិងទំនាក់ទំនងជាមួយអង្គភាពកែទម្រង់ផ្សេងៗព្រមទាំងជាមួយដៃគូរអភិវឌ្ឍន៍
  • រៀបចំបោះពុម្ពព្រឹត្តប័ត្រព័ត៌មាននិងផ្សព្វផ្សាយនូវកម្មវិធីសកម្មភាពនិងសមិទ្ធផលនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ
  • បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង

ង. នាយកដ្ឋានត្រួតពិនិត្យវាយតម្លៃ

  • ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍គោលនយោបាយពាក់ព័ន្ធនឹងមុខងារសាធារណៈមានជាអាតិ៍កោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈគោលនយោបាយលាភការ ព្រមទាំងផែនការសកម្មភាពពាក់ព័ន្ធ
  • រៀបចំក្របខណ្ឌនិងប្រព័ន្ធតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍គោលនយោបាយ
  • សម្របសម្រួលផ្តល់ការគាំទ្រនិងជំរុញក្រសួងស្ថាប័ន ក្នុងការអនុវត្តន៍គោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធ
  • ចូលរួមផ្តល់យោបល់កែលម្អគោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធ
  • ចូលរួមផ្តល់យោបល់កែលម្អគោលនយោបាយ និងការអនុវត្តន៍កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ
  • បំពេញភារកិច្ចផ្សេ​ងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។

៧. ប្រយោជន៍នៃការចូលរួមជាសមាជិកអាស៊ានគឺ៖

  • លែងព្រួយបារម្ភចំពោះការគំរាមកំហែង ផ្នែកសន្តិសុខនិងលែងនៅឯកោ
  • មានសន្តិសុខក្នុងតំបន់ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗ
  • មានការផ្លាស់ប្តូរ ផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណីជាដើម
  • ផ្លាស់ប្តូរគ្នាខាងផ្នែកធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីទំនើប
  • បាននូវការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍន៍អាស៊ី( ADB ) ដែលមានការប្រកាទាបរយៈពេលយូរ
  • លេចមុខមាត់លើឆាកអន្តរជាតិមានមុខមាត់ស្មើរនិងប្រទេសក្នុងសមាគមន៍អាស៊ាន និងមានសិទ្ធធ្វើប្រតិបត្តិការរួមគ្នាដោយសមភាព
  • ទទួលបានប្រយោជន៍ពីការអភិវឌ្ឍន៍ពីវិស័យផ្សេងៗដូចជាកសិកម្ម ទេសចរណ៍ អប់រំ ជាដើម
  • បាននូវបទពិសោធន៍ពីខ្លឹមសារសំខាន់ៗនៃតំបន់និយមនិងសកលនិយម
  • យល់ដឹងបានច្រើនពីបញ្ហាចំណងការទូត ចំណេញខាងនយោបាយ​ផ្សេងៗ ។

៨. ឧបសគ្គនៃការអភិវឌ្ឍន៍និងសន្តិភាពក្នុងសហគមន៍រួមមាន៖

  • ការធ្វើសង្គ្រាមក្នុងស្រុកទេស
  • ការដាក់បង្កៃគ្រាប់មីនក្នុងដី ក្រោ​មសមុទ្រ
  • មានទំនាស់ក្នុងសហគមន៍
  • ទំនាស់រវាងអ្នកមាននិងអ្នកក្រ
  • ទំនាស់រវាងមនុស្សនិងមនុស្ស
  • ទំនាស់រវាងមន្រ្តីជាន់ខ្ពស់ និងរាស្រ្ត
  • ការប្រព្រឹត្តអំពើពុករលួយនិងសូកប៉ាន់ ។

៩. ការប្រើប្រាស់សិទ្ធិត្រូវកំណត់ព្រំដែន​​របស់វា ។ រឺការប្រើប្រាស់សេរីភាពហួសដែនកំណត់នាំឲ្យយើងមានផលវិបាកដូចជា៖

  • គ្មានអ្នកគោរពច្បាប់បង្កតែភាពអនាធិបតេយ្យក្នុងសង្គមគ្មានអ្នកគោរពច្បាប់
  • ការរស់នៅរបស់ពលរដ្ឋទទួលបានតែក្តីសោកសៅវេទនាទាំងផ្លូវកាយនិងផ្លូវចិត្ត
  • មនុស្សរ​ស់នៅក្នុងសង្គមគ្មានអ្នកគោរព សិទ្ធិគ្នាគ្មានតម្លៃ គ្មានកិត្តិយសបានត្រឹមតែភាពរាប់អានគ្នា
  • ប្រទេសជាតិមិនមានមូវការរីកចម្រើនខ្វះខាតអ្នកដែលកមានចំណេះដឹងជីវីតប្រជាពលរដ្ឋរស់នៅគ្មានស្ថេរភាព ។

១០. សម្មាមគ្គឬអដ្ធង្គិកមគ្គមានន័យជាផ្លូវត្រូវទៅតាមគន្លងឬលំឱនត្រឹមត្រូវ ។

អដ្ធង្គិកមគ្គមាន៨រួមមាន៖

  • សម្មាទិដ្ធិៈ សេចក្តីយល់ឃើញត្រូវ
  • សម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ ​តម្រិះត្រូវ
  • សម្មាពាក្យៈ ការពោលឬសម្តីត្រូវ
  • កម្មាកម្មន្តៈ ការប្រកបការងារត្រូវ
  • សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
  • សម្មាវាយាមៈ ការព្យាយាម ប្រឹងប្រែងត្រូវ
  • សម្មាសតិៈ ការភ្ងាក់រឮកស្មារតីត្រូវ
  • សម្មាសមាធិៈ ការសមាធិ ពិចារណាត្រូវ ។

១១ . ការបបោះឆ្នោតសេរីនិងយុត្តិធម៌ ត្រូវមានលក្ខណៈជាចាំបាច់១០ប្រការដូចខាងក្រោម ៖

  • ការបោះឆ្នោតនៅតាមកាលកំណត់ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួមមាន

ប្រព័ន្ធចុះឈ្មោះមួយដែលអព្យាក្រឹត្យនិងមានប្រសិទ្ធិភាព

រក្សាការសម្ងាត់នៃសន្លឹកឆ្នោត

ស្ថានីយ៍បោះឆ្នោតមិនត្រូវនៅឆ្ងាយ ពីផ្ទះអ្នកបោះឆ្នោតពេកទេ

  • ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នា ក្នងការឈរឈ្មោះជាបេក្ខជន
  • ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការ បង្កើតគណៈបក្សនយោបាយដើម្បីប្រកួតក្នុងការបោះឆ្នោត
  • ប្រជាពលរដ្ឋគ្របរូបនិងគ្រប់បក្សនយោបាយមានសិទ្ធិស្មើគ្នា​ក្នុងការសម្តែងមតិនយោបាយដោយសេរី
  • បេក្ខជនគ្រប់រូបមានលទ្ធភាពស្មើគ្នា ក្នុងការឃោសនាបោះឆ្នោត​​ដោយសេរី
  • មានយន្តការធានាសុវត្ថិភាពនៅពេលឃោសនាបោះឆ្នោត​និងនៅពេលបោះឆ្នោត
  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ ជ ប ) ត្រូវមានបទបញ្ជាច្បាស់លាស់និងឥតលម្អៀងក្នុងការចុះឈ្មោះបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតក្នុងការរាប់សន្លឹកឆ្នោតក្នុងការដោះស្រាយរំលោភលើច្បាប់បោះឆ្នោតនិងរំលោភ លើបែបបទនៃការបោះឆ្នោត
  • មានកម្មវិធិអប់រំ បណ្តុះបណ្តាលពលរដ្ឋឲ្យយល់ច្បាស់អំពីដំណើរការនិងបែបបទនៃការបោះឆ្នោត
  • ត្រូវមានគណៈកម្មការឯករាជ្យ អព្យាក្រឹត្យឥតលម្អៀងមួយសម្រាប់គ្រប់គ្រងដំណើរការបោះឆ្នោតទទួលពាក្យបណ្តឹងស្តីពីវិវាទក្នុងការបោះឆ្នោត
  • មានកម្មវិធីអប់រំ បណ្តុះបណ្តាលពលរដ្ឋឲ្យយល់ច្បាស់អំពីដំណើរការនិងបែបបទនៃការបោះឆ្នោត
  • ត្រូវមានគណៈកម្មការឯករាជ្យ អព្យាក្រឹត្យឥតលម្អៀងមួយសម្រាប់គ្របគ្រងដំណើរការបោះឆ្នោតទទួលពាក្យបណ្តឹងស្តីពីវិវាទក្នុងការបោះឆ្នោត
  • រាជរដ្ឋាភិបាលនិងប័ក្សនយោបាយត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ។

១២. កត្តាដែលបណ្តាឲ្យមានក្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់គឺ៖

ក. កត្តាមនុស្ស

ខ. កត្តាផ្លូវថ្នល់

គ. កត្តាយានយន្ត

ឃ​. កត្តាអាកាសធាតុ

កត្តាដែលសម្ខាន់ជាងគេគឺ កត្តាមនុស្សពីព្រោះថា៖

  • បើកបរហួសល្បឿនលកំណត់
  • ផ្ទុកឥវ៉ាន់ឬមនុស្សហួសប្រមាណ
  • មិនប្រកាន់ស្តាំ
  • មិនគោរពច្បាប់ចរាចរណ៍
  • សេពគ្រឿងស្រវឹងនៅពេលបើកបរ
  • មិនពាក់មួកសុវត្ថិភាព
  • ប្រកាន់ទិដ្ឋិមានៈរៀងខ្លួន
  • មិនទាន់គ្រប់អាយុបើកបរយានយន្ត
  • មិនគោរពស្លាកសញ្ញាចរាចរណ៍
  • គ្មានបណ្ណបើកបរ
  • ប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ
  • ធ្វេសប្រហេសក្នុងការបើកបរយាន្តយន្ត
  • ចូលចិត្តជែកក្នុងករណីដែលមិនគួរជែង
  • មិនគោរពភ្លើងសញ្ញា និងបើកបញ្ច្រស
  • យានយន្តមិនមានប្រព័ន្ធការពារត្រឹមត្រូវ ( កញ្ចក់ ភ្លើងស៊ីញ៉ូ ភ្លើងហ្វា កូត ហ្វ្រាំង )

ដើម្បិចៀសវាងយើងត្រូវធ្វើដូចខាងក្រោម ៖

  • ត្រូវរៀនចេះច្បាប់ចរាចរណ៍
  • ត្រូវប្រឡងយកប័ណ្ណបើកបរ
  • ត្រូវគោរពច្បាប់ចរាចរណ៍
  • មិនបើកបរហួសល្បឿនកំណត់
  • បើកបរត្រូវប្រកាន់ស្តាំ
  • មានអធ្យាស្រ័យគ្នាក្នុងការបើកបរ
  • មិនជែកក្នុងករណីមិនគួរជែក
  • អធ្យាស្រ័យគ្នាពេលបើកបរ
  • មិនជែកក្នុងករណីមិនគួរជែក
  • អធ្យាស្រ័យគ្នា្កក្នុងការបើកបរ
  • មិនជែកក្នុងករណីមិនគួរជែក
  • អធ្យាស្រ័យគ្នាពេលបើកបរ
  • មិនផ្ទុកឥវ៉ាន់ឬមនុស្សច្រើនជ្រុល
  • មិនប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ
  • គោរពភ្លើង មន្រ្តី ស្លាក​ សញ្ញាចរាចរណ៍
  • ពាក់មួកសុវត្ថិ រៀបចំប្រព័ន្ធការពារនិងបញ្ហាយានយន្តឲ្យបានត្រឹមត្រូវ ។

១៣. អ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចតទៅ៖

  • សុខភាពៈ អ្នកដឹកនាំត្រូវជាបុរសឬស្រ្តីដែលមានសុខភាពល្អ​​ គ្មានបញ្ហាខាងសរសៃប្រសាទនិងគ្មានជំងឺធ្ងន់ធ្ងន់ប្រចាំកាយ ។
  • សមត្ថភាពៈ ជាភាពដែលអ្នកដឹកនាំអាចសម្រេចបាន ក្នុងការបំពេញកិច្ចការណាមួយដោយមធ្យោបាយផ្លូវកាយ ចិត្ត និងបញ្ញា ។
  • គុណធម៌ៈ មេដឹកនាំត្រូវមានអាកប្បកិរិយាល្អ​ មានឧត្តមភាព ទស្សនៈទូលំទូលាយមានទសិធរាជធម៌ព្រហ្មវិហារធម៌ និងចេះជួយអ្នកដទៃ ។

១៤. អត្ថន័យនៃឈ្មោះនិងនិមិត្តសញ្ញារបស់សមាគមន៍អាស៊ានគឺ៖

  • ពណ៌ខៀវ

តំណាងឲ្យសេចក្តីសុខ ស្ថេរភាព និងសន្តិភាព

  • ពណ៌ក្រហម

តំណាងឲ្យសេចក្តីក្លាហាន ភាពស្វា​ហាប់ និង​ថាមពល

  • ពណ៌ស

តំណាងឲ្យភាពបរិសុទ្ធ ស្មោះស

  • ពណ៌លឿង

តំណាងឲ្យវិបុលភាព ភាពសម្បូររុងរឿង

  • ដើមស្រូវទាំង១០

តំណាងឲ្យសុបិន្តរបស់បិតាបង្កើតអាស៊ាន ដែលមានបំណងផ្តុំប្រទេសទាំង១០ នៅអាស៊ីអាក្នេយ៍ឲ្យក្លាយជាសហគមន៍ប្រកបដោយ មិត្រភាពនិងសាមគ្គីភាព

  • រង្វង់មូលព័ទ្ធជុំវិញ

តំណាងឲ្យការឯកភាពគ្នារបស់អាស៊ាន

  • ទង់អាស៊ាន

តំណាងឲ្យសមាគមន៍អាស៊ាន១ ដែលមានស្ថេរភាពរួបរួមគ្នា និងប្រកបទៅដោយថាមពល

  • ពណ៌ទាំងអស់របស់ទង់អាស៊ាន

តំណាងឲ្យពណ៌សំខាន់ៗនៃទង់ជាតិ របស់ប្រទេសជាសមាជិកទាមងអស់ ។

១៥. អង្គការសហប្រជាជាតិមានតួនាទី ៖

  • ថែរក្សាសុខ សន្តិភាពពិភពលោក
  • សន្តិសុខពិភពលោក
  • រក្សាភាពរុងរឿងនៃមនុស្សជាតិ ។

និយាយអំពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិស្តីពី  វិវាទខ្មែរ សៀម លើប្រាសាទព្រះវិហារ ៖

  • ឆ្នាំ១៩៤៥ សៀមបានលើកទ័ពមករំលោភកាន់កាប់ប្រាសាទព្រះវិហារយ៉ាងកំរោលនិងបង្ខិតព្រំដែន
  • ប្រទេសកម្ពុជាបានធ្វើពាក្យបណ្តឹងទៅតុលាការអន្តរជាតិ  ( ICJ ) ដើម្បីរកយុត្តិធម៌
  • ថ្ងៃទី១៥ មិថុនា ១៩៦២ ក្រោយការស្រាវជ្រាវរិះរកភស្តុតាង យ៉ាងល្អិតល្អន់និងបានពិចារណាយ៉ាងលម្អិតមកតុលាការអន្តរជាតិទីក្រុងឡាអេប្រទេសហូឡង់បានចេញសាលក្រមបញ្ជាឲ្យសៀមដកតម្រូវនិងកងទ័ពចេញពី ប្រសាទព្រះវិហារជាបន្ទាន់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login