Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានភារកិច្ចយ៉ាងដូចម្តេចខ្លះ​ ?

២. តើក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរចនាសម្ព័ន្ធអ្វីខ្លះ​ ?

៣. តើអគ្គនាយកដ្ឋាន​​​រដ្ឋបាលនិងហិរញ្ញវត្ថុមានមុខងារធ្វើអ្វីខ្លះ​ ? ហើយមានអង្គភាពចំណុះអ្វីខ្លះ ?

៤. តើអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារកិច្ចអ្វីខ្លះ ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មានអ្វីខ្លះ​?

៥. តើអគ្គនាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារកិច្ចអ្វីខ្លះ ? ហើយមាននាយកដ្ឋានចំណុះប៉ុន្មានអ្វីខ្លះ ?

៦. តើសាលាមធ្យមវិចិត្រសិល្បៈ មានភារកិច្ចយ៉ាងដូចម្តេចខ្លះ​ ?

៧. ហេតុអ្វីបានជាត្រូវបង្កើតក្រសួងនិងរដ្ឋលេខាធិការដ្ឋាន ?

៨. ដើម្បីឲ្យសហគមន៍របស់អ្នកមានភាពរីកចម្រើនជានិច្ចតើអ្នកមានវិធានការដូចម្តេចខ្លះ ក្នុងការថែរក្សានិងការពារធនធានធម្មជាតិក្នុងសហគមន៍កុំឲ្យមានការខូចខាតនិងវិនាស ?

៩. តើកត្តាអ្វីខ្លះ ដែលជាមូលដ្ឋាននៃការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍របស់អ្នក ?

១០.តើដើម្បីឲ្យ ភូមិ ស​ង្កាត់ មានសុវត្ថិភាពតើយើងត្រូវធ្វើយ៉ាងដូចម្តេចខ្លះ ?

 ១១. ចូររៀបរាប់ពី សមាសភាពរដ្ឋាភិបាលកម្ពុជាព្រមទាំងពន្យល់ពីមុខតំណែងនីមួយៗផង ។

១២. ចូររៀបរាប់ពីការបង្កើតរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ ។

១៣. តើគោលបំណងនៃការបង្កើតរដ្ឋាភិបាលមានអ្វីខ្លះ ?

១៤ . ចូរបកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល ។

១៥. ចូរនិយាយពីផលអាក្រក់នៃអំពីប្រ​ល័យពូចសាសន៍ ។

ចម្លើយ

១. ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានភារកិច្ចដូចតទៅ ៖

  • ប្រតិបត្តិ​នូវនយោបាយការពារ ថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅនៃព្រះរាជាចក្រកម្ពុជា គ្រប់គ្រងរមណីយដ្ឋានវប្បធម៌បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា
  • ផ្តុំឡើងវិញនិងលើកតម្កើងបណ្តាតម្លៃវប្បធម៌ និងជំនឿទំនៀមទំម្លាប់ប្រពៃណីរបស់សង្គមជាតិ បំផុសការ​បង្កើតស្នាដៃ ផ្សព្វផ្សាយនិងអភិវឌ្ឍន៍សកម្មភាពវប្បធម៌
  • ជាអាណាព្យាបាលបច្ចេកទេសលើសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលសិប្បករតន្រ្តីករ ស្ថាបត្យករ បុរាណវិទូ និងអ្នកជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌ ដោយសារសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ។

២. ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរចនាសម្ព័ន្ធដូចជា៖

ក.ថ្នាក់កណ្តាល

  • ខុទ្ទកាល័យរដ្ឋមន្រ្តី
  • អធិការដ្ឋាន
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
  • អគ្គនាយកដ្ឋានបេតិកភណ្ឌ
  • សាលាមធ្យមវិចិត្រសិល្បៈ
  • អាជ្ញាធរអប្សរា
  • អាជ្ញាធរព្រះវិហារ ។

ខ. អង្គភាពសមូលដ្ឋាន

  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រុង
  • ការិយាល័យវប្បធម៌និងវិចិត្រសិល្បៈស្រុក ខណ្ឌ

គ. គ្រឹះស្ថានសាធារណៈ

  • សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
  • អង្គការលេខរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ  ។

៣. អគ្គនាយកដ្ឋានរដ្ឋបាលនិងហរិញ្ញវត្ថុមានមុខងារ​ដូចជាៈ

  • គ្រប់គ្រងការងាររួមមាន៖ រដ្ឋបាល បូកសរុបរបាយការណ៍ ឯកសារ បុគ្គលិក ផែនការ ស្ថិតិ ហិរញ្ញវត្ថុ សម្ភារបរិក្ខារ ការងារបណ្តុះបណ្តាលក្របខណ្ឌក្រសួង ការងារសហប្រតិបត្តិការណ៍វប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ានការងារសិទ្ធិអ្នកនិពន្ធ និងប្រ​ហាក់ប្រហែលនិងនីតិកម្ម
  • សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលនៅក្នុងក្រសួងជាមួយបណ្តាអង្គភាពមូលដ្ឋានខេត្ត ក្រុង និងជាមួយបណ្តាក្រសួងនានា
  • អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានក្រោមចំណុះចំនួន៨ (​ប្រាំបី ) និងសាលាបណ្តុះបណ្តាលក្រសួងខណ្ឌវប្បធម៌ថ្នាក់ស្មើនាយកដ្ឋាន ៖

១. នាយកដ្ឋានរដ្ឋបាលទូទៅ

២. នាយកដ្ឋានបុគ្គលិក

៣.​នាយកដ្ឋាននីតិកម្ម

៤. នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ

៥. នាយកដ្ឋានផែនការ ស្ថិតិ និងសរុប

៦. នាយកដ្ឋានសម្ភារនិង បរិក្ខារ

៧. នាយកដ្ឋានសិទ្ធីអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

៨. នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌ អន្តរជាតិ និងកិច្ចការអាស៊ាន

៩. សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ។

៤. អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មានមុខងារអនុវត្តរាល់នូវបេសកម្មរបស់ក្រសួង ក្នុងការប្រតិបត្តិនយោបាយលើ វិស័យអភិវឌ្ឍន៍វប្បធម៌ និងអប់រំសិល្បៈភាពយន្ត វីដេអូនិងពហុមេឌីយ៉ា សិល្បៈ ទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម សៀវភៅ និងការអានសាធារណៈ ។

          អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មាននាយកដ្ឋានចំណុះ ចំនួន៥( ប្រាំ ) ៖

១. នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌

២. នាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សាព្វផ្សាយ វប្បធម៌

៣.​នាយកដ្ឋានសិល្បៈ ទស្សនីយភាព

៤. នាយកដ្ឋានសិល្បៈ សូនរូបនិងសិល្បៈសិប្បកម្ម

៥. នាយកដ្ឋានសៀវភៅនិងការអាន ។

៥. អគ្គនាយដ្ឋានបេតិកភណ្ឌ មានមុខងារអនុវត្តរាល់នូវបេសកកម្មរបស់ក្រសួង ក្នុងការប្រតិបត្តិនយោបាយលើបេតិកភណ្ឌ សារមន្ទីរគាំពារ និងអភិរក្សសំណង់បុរាណនិងវត្ថុបុរាណ ការស្រាវជ្រាវ រុករកនិងកំណាយស្ថានីយបុរេប្រវត្តិ ប្រវត្តិសាស្រ្ត ដែលកប់ក្នុងដីក្រោមទឹក និងការអប់រំផ្សព្វផ្សាយ ។

អគ្គនាយកដ្ឋានបេតិកភណ្ឌ  មាននាយកដ្ឋានចំណុះចំនួន៤ ( បួន ) ៖

១. នាយកដ្ឋានបុរាណវត្ថុ

២. នាយកដ្ឋានសារមន្ទីរ

៣. នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ

៤. នាយកដ្ឋាន បុរាណវិទ្យា បុរេប្រវត្តិវិទ្យា ។

៦ . សាលាមធ្យមវិចិត្រសិល្បៈ មានភារកិច្ចដូចតទៅ៖

  • ជ្រើសរើសសិស្សតាមឧបនិស្ស័យឲ្យចូលសិក្សានិងប្រឡងបញ្ចប់ដោយផ្តល់នូវ សញ្ញាបត្រសិល្បៈនិងស្នាតកប័ត្រសិ្បៈ
  • បណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំពីកម្រិតបឋមដល់មធ្យមដើម្បីក្លាយជាអ្នកជំនាញសិល្បៈទាំងទ្រឹស្តី ទាំងការអនុវត្តន៍នឹងការបង្កើតថ្មីតាមការចាំបាច់​របស់សង្គម
  • បំពាក់បំប៉នមន្រ្តីជំនាញ និងសិល្បៈករ ឲ្យក្លាយជាគ្រូបង្ហាត់ ដែលមានគរុកោសល្យសិល្បៈ និងវិជ្ជាជីវៈពេញលេញ
  • ស្រាវជ្រាវចងក្រងកម្មវិធីសិក្សាជាមួយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងសហការជាមួយអង្គការជាតិ និងអន្តរជាតិលើមូលដ្ឋានការងារបណ្តុះបណ្តាលនិងស្រាវជ្រាវបច្ចេកទេសសិល្បៈ ដើម្បីធ្វើការឲ្យកាន់តែប្រសើរឡើងនូវការអប់រំសិល្បៈ
  • ថ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន ។

៧. បានជាត្រូវបង្កើតក្រសួងនិងរដ្ឋលេខាធិការដ្ឋានព្រោះថា ៖

  • ដើម្បីសម្រួលដល់កិច្ចការងាររដ្ឋបាល
  • ដើម្បីជួយដល់ការងាររាជរដ្ឋាភិបាល
  • ដើម្បីងាយស្រួយដល់ការគ្រប់គ្រង និងពង្រីកវិស័យនានា
  • ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសជាតិ ( ផ្នែកអប់រំ យោធា សេដ្ឋកិច្ច ងភិវឌ្ឍន៍ ... )
  • ដើម្បីឲ្យសមស្របទៅនឹងកាលៈទេសៈ ដែលតម្រូវឲ្យស្របនឹងស្ថានភាពរីកចម្រើន និងតម្រូវការ​របស់ពិភពលោក
  • ក្រសួង និងរដ្ឋលេខាធិការដ្ឋានគឺជារដ្ឋបាលថ្នាក់កណ្តាលដែលនៅជុំវិញទីស្តីការគណៈរដ្ឋមន្រ្តី ដែលគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិក និងគ្រប់គ្រងវិស័យើរដ្ឋបាលនានាទៅតាមសាខានានា ដែលនៅជុំវិញខេត្តនៃប្រទេសកម្ពុជា ។

ដូចនេះក្រសួងនិងរដ្ឋលេខាធិការដ្នាន គឺជាដងខ្លួននិងអវៈយវៈនៃរាជរដ្ឋាភិបាល ។

៨. ដើម្បីឲ្យសហលគមន៍របស់អ្នកមានភាពរីកចម្រើនជានិច្ចខ្ញុំមានវិធានលការថែរក្សាដូចតទៅ ៖

  • មិនត្រូវចោលសំរាមពាសវាលពាសកាល
  • ត្រូវរៀបចំចំដាំដើមឈើតាមបណ្តោយផ្លូវ
  • កាត់បន្ថយការប្រើប្រាស់យានយន្ត
  • ត្រូវចេះពិនិត្យឲ្យបានត្រឹមត្រូវពីបរិស្ថាន
  • ចេះប្រើប្រេងសាំងដែលគ្មានជាតិសំណ... ។

៩. កត្តាដែលជាមូលដ្ឋាននៃការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍រ​បស់ខ្ញុំ គឺ៖

  • ការកាប់បំផ្លាញព្រៃឈើហួសប្រ​មាណ
  • ការបំផ្លាញទីជម្រកសត្វ ព្រៃ មច្ឆាជាតិ
  • សំណឹកដី ទឹកជំនន់
  • ការនេសាទត្រីខុសច្បាប់ ខុសបច្ចេកទេស
  • ការបំពុលទឹក បំពុលខ្យល់
  • ការបោះចោលសំរាម កាក់សំណល់
  • ការធ្វើឲ្យបាត់បង់ជិវសាស្រ្តចម្រុះក្នុងទឹក... ។

១០. ដើម្បីឲ្យ ភូមិសង្កាត់ មានសុវត្ថិភាពយើងត្រូវ៖

  • លប់បំបាត់សកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ
  • លប់បំបាត់ការចែកចាយ ការផលិតនិងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ
  • លប់បំបាត់អំពើអានាចារ្យ ការជួញដូរស្រ្តីនិងកុមារនិងអំពើហិង្សាក្នុងគ្រួសារ
  • លប់បំបាត់ក្មេងទំនើង ( ក្មេងទម្រើស )
  • លប់បំបាត់ការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់អាវុធខុសច្បាប់លនងិបទល្មើសគ្រប់ប្រភេទ ( មូលដ្ឋានចាស់ ) ។

១១. រៀបរាប់ពីសមាសភាពរដ្ឋាភិបាលកម្ពុជាព្រមទាំងពន្យល់អំពីមុខតំណែងគឺ៖

  • នាយករដ្ឋមន្រ្តី ជាសមាជិករដ្ឋសភា​ជាអ្នកដឹកនាំការងារគណៈរដ្ឋមន្រ្តីនិងចាត់ចែងបញ្ជារាល់សកម្មភាព​របស់រដ្ឋភិបាលលើគ្រប់វិស័យ
  • ឧបនាយករដ្ឋមន្រ្តី ជាសមាជិករដ្ឋាភិបាលដែលមានអាសនានុក្រមលើ សមាជិករដ្ឋាភិបាលដទៃទៀត
  • ទេសរដ្ឋមន្រ្តី​ សម្តៅលើរដ្ឋមន្រ្តីដែលមានអតីតភាពជារដ្ឋមន្រ្តី
  • រដ្ឋមន្រ្តី ជាប្រធានស្ថាប័នក្នុងករណី​ដែលមានរដ្ឋលេខាធិការជាអនុប្រធានស្ថាប័ន
  • រដ្ឋលេខាធិការ ជាប្រធានស្ថាប័ននៃរដ្ឋលេខាធិការដ្ឋានស្វយ័ត ។

១២. រៀបរាប់ការបង្កើតរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ គឺ៖

          រដ្ឋាភិបាលក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យកើតឡើងដោយការបោះឆ្នោតរបស់ប្រជាជន ដែលជាម្ចាស់ទឹកដីនោះៗ ។ ក្នុងសង្គមប្រជាធិតេយ្យ ឃើញមានការបែងចែកជាបី របបផ្សេងៗគ្នាគឺរបបប្រធានាធិបតីនិយម របបសភានិយមនិងរបបចម្រុះ ( ពាក់កណ្តាលរបបប្រធាធិបតី​និងរបបសភាសភានិយម ) ។ ការបង្កើតរដ្ឋាភិបាល គឺអាស្រ័យលលើរបបប្រទេសនីមួយៗប្រកាន់យក និងស្ថានការណ៍នយោបាយរបស់ប្រទេសនោះ ។

១៣. គោលបំណងនៃការបង្កើតរដ្ឋាភិបាល គឺ៖

  • ដើម្បីការពារផលប្រយោជន៍ប្រជាជន
  • រដ្ឋាភិបាលការពារជីវីតកតិ្តយស សេចក្តីថ្នៃថ្នូររបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ
  • ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជនរដ្ឋាភិបាលអនុវត្តនិងពង្រឹងច្បាប់ផ្សេងៗព្រមទាំងចាត់វិធានការនានាក្នុងការចូលរួមវិភាគទានបម្រើសុខុមាលភាពរបស់ប្រជាជន
  • ដើម្បីថែរក្សាទំនៀមទំម្លាប់ ប្រពៃណីវប្បធម៌និងអត្តសញ្ញាណជាតិ រដ្ឋាភិបាលត្រូវតែលើកស្ទួយទស្សនជាតិនិងធ្វើឲ្យប្រជាពលរដ្ឋ ចេះស្រឡាញ់និងការពារនូវសម្បត្តិទាំងនោះ
  • ដើម្បីអប់រំណែនាំ ប្រជាពលរដ្ឋឲ្យធ្វើតេអំពើល្អ សុចរិតដើម្បីឲ្យសង្គមមានការអភិវឌ្ឍន៍ ។

១៤. បកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល៖

          កំណែទម្រង់រដ្ឋបាល បានបាប់ផ្តើមនៅស.តទី២០ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹងការរិះគន់ចំពោះវិធីសាស្រ្តនៃការគ្រប់គ្រងសាធារណៈតាមបែបប្រពៃណី ។

          កំណែទម្រង់រដ្ឋបាលនៃបណ្តាលប្រទេសមួយចំនួនស្ថិតក្រោមស្លាកការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបថ្មីហើយ មានបែបបទខុសៗគ្នាទៅតាមបរិបទនៃប្រទេសនីមួយៗ ។

១៥. និយាយពីផលអាក្រក់នៃអំពីប្រល័យពូជសាសន៍រួមមាន៖

  • នាំមកនូវក្តីមហន្តរាយមនុស្សជាតិ
  • មានភាពសោកសង្រេងយ៉ាងច្រើន
  • បំផ្លាញនូវទ្រព្យសម្បត្តិ សម្ភារ ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ សាសនា
  • មានការសម្លាប់មនុស្សរាប់លាននាក់
  • ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃទៅលើកុមារ អ្នកទោសឬក្រុមមនុស្ស
  • មានការសម្លាប់រង្គាលលើមនុស្ស
  • ការរើសអើងជាតិពន្ធុ អំបូរ និងសាសនា
  • ការរំលោភផ្លូវភេទទៅលើនារី ជាអ្នកទោស
  • មានការបង្អត់អាហារ
  • ការបង្ខំឲ្យធ្វើការងារហួសកម្លាំង
  • ការរំលោភសិទ្ធិមនុស្ស​
  • ការបំបិទសិទ្ធិសេរីភាព
  • ការមិនគោរពច្បាប់អន្តរជាតិ
  • ការប្រព្រឹត្តអំពើមនុស្សអមនុស្សធម៌.... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login