Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការអប់រំសីលធម៌ ពលរដ្ឋ នៅក្នុងសាលារៀន មានសារសំខាន់ណាស់ ព្រោះ យើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថា សព្វថ្ងៃនេះ សង្គមខ្មែរហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍខាងស្មារតី សីលធម៌និងមនុស្សធម៌ ។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិនោះទ្រព្យសម្បត្តិនោះកើតឡើងក្នុងអំពើអសីលធម៌ក៏ដោយ ពោលគឺ គេអោយតម្លៃតែទៅលើភាពហឺហាខ្ពស់មុខខ្ពស់មាត់ សំរាប់ខ្លួន និងក្រុមគ្រួសារគេតែប៉ុណ្ណោះ ។ កត្តាទាំងនេះបណ្តាលមកពីចិត្តលោភ ។ ទោសៈមោហៈ ខ្វះសីលធម៌ ដែលគ្របសង្កត់លើខ្លួនគេធ្វើឱ្យពួកគេមើលពុំឃើញតម្លៃពិតរបស់សង្គម និងរបស់មនុស្សនៅលើពិភពផែនដីនេះ ។ អាស្រ័យហេតុដូចនេះហើយ ទើបយើងសង្កេតឃើញថា នៅក្នុងសង្គមជាតិយើងគេតែងជួបប្រទះនូវការកាប់សម្លាប់ និងសង្រ្គាមមិនឈប់ឈរដែលជារូបភាពធ្វើអោយសង្គមជាតិយើងអាប់ឳនកិត្តិយសពីមួយ ថ្ងៃទៅមួយថ្ងៃ ។ ដើម្បីជួយចំណែកកាត់បន្ថយ ឬលប់បំបាត់នូវរាល់កត្តាអសកម្មនិង ទង្វើអសីលធម៌ទាំងឡាយដូចបានរៀបរាប់ត្រួសៗខាងលើ ការអប់រំសីលធម៌ ពលរដ្ឋនៅក្នុងសាលារៀនមានសារសំខាន់ខ្លាំងណាស់គឺ ៖

  • អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារ និងយុវជនអោយបានល្អប្រសើរ ចេះគោរពច្បាប់ស្គាល់ពីតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋនាពេលអនាគតសាកសមជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ។
  • អប់រំយុវជនអោយចេះយោគយល់គ្នា ស្គាល់តម្លៃសន្តិភាព ស្គាល់ន័យនៃជីវិតខាងផ្លូវលោក និងផ្លូវធម៌ ។
  • អប់រំយុវជនឱ្យរៀនរស់នៅឱ្យបានសុខដុមរម្យនាជាមួយអ្នកដទៃនៅក្នុងសង្គមនោះបីមាននិន្នាការនយោបាយ សាសនា វប្បធម៌ផ្សេងពីគ្នាក៏ដោយ ។
  • អប់រំយុវជនឱ្យចេះឈឺឆ្អាលចំពោះសង្គមក្នុងបំណងឱ្យសង្គមមនុស្សមានការអភិវឌ្ឍពីគ្រប់វិស័យ ទាំងផ្នែកស្មារតី និងសម្ភារៈ ។ ជាពិសេសទៅរៀនទៀតនោះត្រូវបំពេញតួនាទី ៖
  • ស្គាល់ និងគោរពខ្លួនឯង និងអ្នកដទៃ
  • ស្គាល់តម្លៃ សិទ្ធិ សេរីភាព ភាតរភាព សមភាពជាមូលដ្ឋានរបស់មនុស្ស
  • ស្គាល់ពីជីវភាពពិត និងការវិវត្តរបស់សង្គម ។
  • សរុបមក ទោះបីជាវិទ្យាសាស្រ្ត បច្ចេកទេសមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏មនុស្សមិនអាចរស់ដោយគ្មានចំណេះដឹងជាពិសេសនូវមុខវិទ្យាសីលធម៌នេះបានឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login