ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រាសាទអង្គរវត្តមានភាពរឹងមាំ ល្អ ស្អាត ដោយសំណង់ប្រាសាទទាក់ទង ទៅនឹង ៖
+ គណិតវិទ្យា ៖ គណិតវិទ្យាក្នុង លំហមើលពីចម្ងាយរាងតូចច្រឡឹង ហើយកំពូលស្ថិតនៅស៊ីមេទ្រីគ្នា ឬឆ្លុះគ្នា ។
+ រូបវិទ្យា ៖ លើដី និងក្រោមដីមានទម្ងន់ និងទំហំស្មើគ្នាធ្វើឱ្យប្រាសាទមានលំនឹង និងជំហររឹងមាំ មិនងាយស្រុត ។
+ គីមីវិទ្យា ៖ ថ្មមួយដុំៗ ភ្ជាប់គ្នាដោយ សារធាតុម៉្យាង គឺម្សៅបន្សំមាន ស្តរត្នោត កំបោរ ខ្សាច់ម៉ត់ ជ័រឈើ ។
+ ជីវវិទ្យា ៖ សិក្សាលើថ្មដែលល្អ ដែលរឹងមាំ ទុកបានយូរ ។
+ ស្ថាបត្យកម្ម ៖ មានទេព្យកោសល្យខ្ពស់ ស្នាដៃល្អអាច រក្សាបានយូរ ។
+ ធារាសាស្រ្ត ៖ មានភ្លៀងធ្លាក់ជាក់ពេញ ២៤ម៉ោង ក្នុង១ថ្ងៃក៏មិនជន់លិចដែរ ដោយមានប្រព័ន្ធទឹកហូរ ។
+ ភូមិវិទ្យា ៖ ប្រាសាទកំពូល៥តំណាងភ្នំព្រះសុមេរុ និងបួនទៀតតំណាងទ្វីបទាំង៤ ។
+ ប្រវិត្តសាស្រ្ត ៖ ប្រវិត្តសង្រ្គាម សម័យអង្គរ ឬសង្រ្គាមសាសនា ។
+ អក្សរសិល្បៈ អច្ឆរិយ ។