ជំនឿ ៖
ក. ជំនឿកើតឡើងនៅពេលដែលមនុស្ស ៖
- ភ័យខ្លាចចំពោះបាតុភូតធម្មជាតិ និងអសន្តិសុខ ឬគ្រោះថ្នាក់នៅចំពោះមុខជាយថាហេតុ
- មិនអាចប្រើកម្លាំងរបស់ខ្លួនទប់ទល់បាន
- យល់ថាមានអភិធម្មជាតិ ឬកម្លាំងក្រៅខ្លួនដែលអាចជួយ និងទប់ទល់បាន
- សន្មតិ ឱ្យឈ្មោះកម្លាំងទាំងនោះ ដោយបង្កើតជារូបរាងផ្សេងៗតាមសមត្ថភាព និងការឧបកិច្ចរបស់ពួកគេ
- កម្លាំងទាំងនេះក្លាយជាទីពឹង ជាទីរឭក និងជួយពួកគេឱ្យបានសុខសប្បាយតាមរយៈការបន់ស្រន់ និងពិធីសក្ការៈបូជាផ្សេងៗ ដែលបុព្វបុរសបានកំណត់
ខ. ខ្មែរមានជំនឿច្រើនយ៉ាងដូចជា ជឿលើ ៖
- ព្រលឹង ៖ បុព្វបុរស ឪពុកម្តាយ ដូនតា អារក្ខ អ្នកតាខ្មោច ព្រាយ បិសាច
- ជឿលើធម្មជាតិ ៖ ព្រះអគ្គិ ព្រះគង្គារ ព្រះពាយ ព្រះភិរុណ
- វត្ថុសក្តិសិទ្ធិ ៖ ចែកាច់ ខ្នាយតាន់ នាងពួន សក់ កណ្តាញ់
- ជឿលើគ្រូទាយ ៖ វេទមន្ត អូមអាម អាគមស្តោះផ្តុំ
- ជឿលើប្រផ្នូលកម្រើកសរីរាង្គ ៖ ញាក់់ភ្នែក ញាក់មាត់
- ជឿលើសត្វ ៖ តុកកែ ដំរី ក្អែកបូល
- ជឿលើកព្រះគោ (គោនន្ទិព្រះឥសូរ ឬព្រះគោតម)
គ. ជំនឿលើសិរីសួស្តី ជ័យមង្គលកើតឡើងដោយសារ ៖
+ ការប្រព្រឹត្តតាមពេលវេលា ៖
- ពេលព្រឹក សិរីសួស្តីនៅត្រង់មុខ
- ពេលថ្ងៃត្រង់សិរីសួស្តីនៅត្រង់ជើង
- ពេលថ្ងៃត្រង់សិរីសួស្តីនៅត្រង់ទ្រូង
+ ការប្រើពណ៍តាមថ្ងៃ មានសិរីសួស្តី ៖
- ថ្ងៃអាទិត្យ ប្រើពណ៍ក្រហម
- ថ្ងៃចន្ទ ប្រើពណ៍លឿង ឬលឿងទុំ
- ថ្ងៃអង្គារ ប្រើពណ៍ស្វាយ
- ថ្ងៃពុធ ប្រើពណ៍ស៊ីលៀប
- ថ្ងៃព្រហស្បត្តិ៍ ប្រើពណ៍បៃតង ត្រួយចេក
- ថ្ងៃសុក្រ ប្រើពណ៍ខៀវ
- ថ្ងៃសៅរិ៍ ប្រើពណ៍ស្វាយព្រីងក្រម៉ៅ ឬព្រីងទុំ ។
+ គោរពដង្ហើមរបស់ប្រចាំខ្មែរ តាមទិស
- អាទិត្យ នៅទិសឧត្តរ
- ចន្ទ នៅទសនិរតី
- អង្គារ នៅទិសសឥ្ឍសាន
- ពុធ នៅទិសឥ្ឍសាន
- ព្រហស្បត្តិ៍ នៅទិសបូព៌ា
- ស្រុក នៅទិសអាគ្នេយ៍
- សៅរិ៍ នៅទិសអាគ្នេយ៍ ។
- នៅទិសឥ្ឍសាន
- នៅទិសឥ្ឍសាន
+ ឬក្ស ថ្ងៃ និងខែ ប្រចាំតាមមហាសង្គ្រាន ដូចជាពេលវេលានៃតម្រាស្លៀកសំពត់អាវថ្មី តម្រាទទួលដំណឹង តម្រាទិញរបស់ តម្រាយល់សប្តិ ពិធិបញ្ចុះ សព្វសារពើ លើកផ្ទះ រៀបការ សូត្រមន្តរំដោះគ្រោះ ។
+ ការដើរព័ទ្ធជុំវិញវត្ថុអ្វីមួយប្រព្រឹត្តទៅដើម្បីឱ្យមានមង្គល សិរីសួស្តី ឬដើម្បីសម្តែងសេចក្តីគោរពស្រលាញ់ ។