ខ្លឹមសារ និងសេចក្តីសំរាយនៃសីលប្រាំ ៖
- បាណាតិបាតាវេរមណី = វៀរការបៀតបៀនជីវិតអ្នកដទៃ
- អទិន្នាទានាវេរមណី = វៀរការលួចទ្រព្យសម្បត្តិអ្នកដទៃ
- កាមេសុមិច្ឆារាវេរមណី = វៀរការលួចកូនប្រពន្ធអ្នកដទៃ
- មុសាវាទាវេរមណី = វៀរការកុហកអ្នកដទៃ
- សុរាមេរយមជ្ជប្បមាទដ្ឋានាវេរមណី = វៀរការសពគ្រឿងស្រវឹង ។
ផលប្រយោជន៍ទទួលបានពីការបដិបត្តិសីល ៖
- ចំពោះអ្នកបដិបត្តិសីលផ្ទាល់ គឺរួចចាកផុតការបៀតបៀនតាមផ្លូវកាយ វាចា ចិត្តពីអ្នកដទៃពោលគឺបានសុខកាយសប្បាយចិត្ត ចំរុងចំរើនក្នុងលោកនេះតរៀងទៅ ។
- ចំពោះសង្គមកជាតិកម្ពុជាយើង គឺរួចចាកផុតភយន្តរាយទាំងឡាយទាំងពួង មានការកាប់សំលាប់ បាញ់ប្រហារគ្នា ការកេងប្រវ័ញ្ច លួចឆក់ប្លន់ ការរំលោភជួញដូរផ្លូវភេទ អំពើហិង្សា ពោលគឺសង្គមជាតិយើងនឹងទទួលបានសុខសន្តិភាពសំបូរសប្បាយយ៉ាងពិតប្រាកដ ។