របាយការណ៍ គឹជាប្រភេទលិខិតរដ្ឋបាលមួយរៀបចំឡើងដើម្បីរៀបរាប់បង្ហាញអំពីលទ្ធផលការងារដែលអង្គភាពសម្រេចបានឬជាលទ្ធផលនៃកិច្ចប្រជុំឬជាកិច្ចការដែលថ្នាក់លើប្រគល់ឲ្យអនុវត្តពេលបញ្ចប់កិច្ចប្រជុំ ឬកិច្ចការនោះត្រូវរាយការណ៍ជម្រាបជូនថ្នាក់លើរបស់ខ្លួន បានជ្រាបនិងទុកជាឯកសារទៅអនាគត់ ។
របាយការណ៍ចែកចេញជាបីប្រភេទគឺ៖
- របាយការណ៍តាមរបបកំណត់ៈ គឺជាប្រភេទរបាយការណ៍៍សម្រាប់រៀបរាប់បង្ហាញអំពីលទ្ធផលការងារសម្រេចបានរបស់អង្គភាព ក្នុងរយៈពេលកំណត់មួយដូចជា របាយការណ៍ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆមាស ប្រចាំត្រីមាស ឬរបាយការណ៍ប្រចាំឆ្នាំ ជាដើម ។
- របាយការណ៍ជំនាញៈ គឺជាប្រភេទរបាយការណ៍សម្រាប់រៀបរាប់បង្ហាញអំពីលទ្ធផលការងារសម្រេចបានពាក់ព័ន្ធនឹងខ្លឹមសារអ្វីមួយ ដូចជា របាយការណ៍លទ្ធផលស្រាវជ្រាវ របាយការណ៍ត្រួតពិនិត្យគុណភាព របាយការណ៍រង្វាយតម្លៃ ជាដើមដែលមិនមានកំណត់ក្របខណ្ឌពេលវេលាដូចរបាយការណ៍តាមរបបកំណត់ទេ ។
- របាយការណ៍ផ្សេងៗ៖ គឺជាដែលនៅក្រៅក្របខណ្ឌរបាយការណ៍ ទាំងពីរខាងលើដូចយ៉ាង របាយការណ៍លទ្ធផលកិច្ចប្រជុំ របាយការណ៍ទស្សនកិច្ច របាយការណ៍កម្មសិក្សា របាយការណ៍ផ្ទាល់ខ្លួនជាដើម ។