អាស៊ានបានចេញគោលការណ៍ជាច្រើនទៀត បន្ទាប់ពីឆ្នាំ ១៩៦៧ មកដូចតទៅ៖
ក. ការបង្កើតតំបន់ សន្តិភាព សេរីភាព និងអព្យាក្រឹត្យភាព ( ZOPFAN ) បង្កើតឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នំា ១៩៧១ នៅទីក្រុងកូឡាំឡុំពួ ។
- សមាជិកអាស៊ានប្តេជ្ញាខិតខំរក្សាតំបន់អាស៊ីអាគ្នេយ៍ឲ្យទៅជាតំបន់សន្តិភាព សេរីភាពនិងអព្យាក្រឹត្យភាព មិនស្ថិតនៅក្រោមអន្តរាគមន៍នៃមហាអំណាចបរទេសឡើយ
- សមាជិកអាស៊ានខិតខំបង្កើតសហប្រតិបត្តិការឲ្យកាន់តែទូលាយ ដោយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នានឹងគ្នា
- មានបំណងបន្ធូរភាពតានតឹងអន្តរជាតិ និងធ្វើឲ្យសម្រេចបានសន្តិភាព ដ៏យូរអង្វែងមួយនៅអាស៊ីអាគ្នេយ៍
- គោលបូរណភាពដែនដីរបស់រដ្ឋដទៃទៀតដោះស្រាយដោយសន្តិវធីរាល់ទំនាស់ជាអន្តរជាតិនានា ដោយឈរលើភាពស្មើគ្នា ប្រើសិទ្ធិស្វ័យសម្រេច ដោយមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ ។
ខ. ការបង្កើត សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ( TAC ) ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៦បានត្រូវគេចុះហត្ថលេខា ក្រោយពេលដែលឥណ្ឌូចិនទាំងមូល ធ្លាក់ក្រោមការដឹកនាំរបស់ពួកកុំមុយនីស ។
ក្នុងទំនាក់ទំនងរវាងគ្នា និងគ្នាសមាជិកអាស៊ានមានគោលការណ៍ដូចតទៅ៖
- គោរពគ្នាទៅវិញទៅមកលើឯករាជ្យ អធិបតីភាពសមភាព បូរណភាពទឹកដី និងអត្តសញ្ញាណនជាតិនៃបណ្តាប្រទេសទាំងអស់
- គោលរពសិទ្ធិរបស់ រដ្ឋនីមួយៗក្នុងដំនឹកនាំប្រទេសខ្លួនឲ្យចៀសផុតពីការជ្រៀតជ្រែកពីក្រៅ
- មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក
- ដោះស្រាយនូវរាល់ ទំនាក់ទំនងនានាតាមមធ្យោបាយសន្តិវិធី
- ប្រឆាំងចំពោះការគំរាម ប្រើកម្លាំងទ័ព
- រួមសហប្រតិបត្តិការ ប្រកបដោយ ប្រសិទ្ធភាពរវាងគ្នានិងគ្នាធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ គ្នាអាវុធនុយក្លេអ៊ែ ។
គ. ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ( AFTA ) ថ្ងៃទី ១ ខេ មករា ឆ្នាំ ១៩៩៣ បានត្រូវប្រកាសបង្កើតជាផ្លូវការ ។
ដំណាក់ដំបូង AFTA មានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី ។ បង្កើត AFTA ក៏មានគោលបំណងទាក់ទាញវិនិយោគទុននិងការកផ្សារនៅតំបន់ឥណ្ឌូចិនផងដែរ ។
សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី២៧នៅទីក្រុងបាងកក ពីថ្ងៃទី២២ ដល់ ២៣ ខែកក្កដា ឆ្នំា ១៩៩៤ បានចេញសេចក្តីថ្លេងការណ៍មួយបញ្ជាក់សាជាថ្មីពីទិសដៅនាំ AFTA ៖
- សម្រេចអនុវត្ត លើកការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ ១៩៩៤
- លើកទឹកចិត្តចំពោះលំនាំចូលនៃវិនិយោគទុនបរទេស
- ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្ម ជាមួយតំបន់ដទៃទៀតក្នុងពិភពលោកជាពហុភាគី ។ នៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមប្រឹក្សា AFTA ដែលមានការចូលរួមពីរដ្ឋមន្រ្តីពាណិជ្ជកម្មអាស៊ាន បានចេញសេចក្តីថ្លែការណ៍រួមក្នុងសន្ធិសីទការសែត ដែលមានជាអាទិ៍ ៖
- ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ១៩៩៤ ប្រកាសកាត់បន្ថយរយៈពេលអនុវត្តផែនការពី១៥ឆ្នាំមកត្រឹម១០ឆ្នាំ
- ជំរុញចលនាសេរីនីយកម្ម ក្នុងបណ្តាប្រទេសអាស៊ាន
- យោងតាមការសម្របសម្រួលថ្មីផែនការ AFTA នឹងត្រូវសម្រេចបានជោគជ័យ នៅថ្ងៃទី១ ខែ មករា ឆ្នាំ ២០០៣ មុនគម្រោងចាស់ដែលកំណត់កាលបរិច្ឆេទ ដល់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៨ ។
- បញ្ចូល AFTA ទៅក្នុងអគ្គលេខាធិការដ្ឋានអាស៊ានដើម្បីជាជំនួយដល់ដំណោះស្រាយទំនាស់ ផ្នែកពាណិជ្ជកម្មផ្សេងៗក្នុ្ងងចំណោមប្រទេសសមាជិកអាស៊ាន ។
ឃ. ការបង្កើតវេទិកាតំបន់អាស៊ាន ( ARF ) ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៤ បានប្រកាសការបង្កើត ARF នេះឡើងជាផ្លូវការ ។
ក្នុងបំណងរឹតចំណងមេត្រីភាព ក្នុងបណ្តាប្រទេសអាស៊ាននងបណ្តាប្រទេសនានា នៅតំបន់អាស៊ីប៉ាស៊ីភិច ។ បច្ចុប្បន្ននេះ អាស៊ានមិនត្រឹមតែជាសមាគមន៍មួយ ដែលមានទិសដៅធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារនយោបាយនិងសន្តិសុខផងដែរ ។ ARF មានតួនាទីពង្រឹងទំនុកចិត្តគ្នា ទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិចណដោយការចរចានានាលើកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយនិងសន្តិសុខក្នុងតំបន់ ។