Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិមានភារកិច្ចការងារដូចតទៅ៖

  • រៀបចំផែនការយុត្តិសាស្រ្តនិងថវិការសម្រាប់ការងារសហប្រតិបត្តិការអន្តរជាតិ
  • សិក្សា​ ស្រាវជ្រាវនិងថវិការសម្រាប់ការងារសហប្រតិបត្តិការ ជាមួយអង្គការអន្តរជាតិនិងដៃគូអភិវឌ្ឍន៍នានាក្នុងកម្រិត អនុតំបន់ តំបន់ អន្តរតំបន់និងពិភពលោក
  • សម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យដែលមានជាអាទិ៍ នយោបាយសេដ្ឋកិច្ច ហិរញ្ញាវត្ថុពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្រ្ត បច្ចេកទេស សង្គមកិច្ច ទេសចរណ៍
  • សម្របសម្រួលកិច្ចការអង្គការអន្តរជាតិ រដ្ឋាភិបាលនានានិងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​អនុតំបន់ តំបន់ អន្តរតំបន់ និងពិភពលោកដែលមានកិច្ចសហប្រតិបត្តិការជាមួយព្រះរេាជាណាចក្រកម្ពុជា
  • សម្របសម្រួល និងកិច្ច​សហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់ តំបន់ អន្តរតំបន់ និងពិភពលោក
  • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការរៀបចំនិងអនុវត្តផែនការសកម្មភាព និងគម្រោងពាក់ព័ន្ធនានារបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់អន្តរជាតិ និងពិភពលោក
  • គ្រ​ប់គ្រងនិងសម្របសម្រួលការងារអង្គការមិនមែនរដ្ឋាភិបាលបរទេសនានា ដែលមានទីស្នាក់ការនិងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងពាក់ព័ន្ធនានាក្នុងព្រះរាជាណាចក្រកម្ពុជា
  • រៀបចំចំណុចពិភាក្សា និងជំនួញស្មារតីថ្នាក់ដឹកនាំ និងចូលរួមកប្រជុំសំខាន់ៗ ដែលពាក់ព័ន្ធនឹងសហប្រតិបត្តិការអនុតំបន់និងពិភពលោកព្រមទាំងកិច្ចការពាក់ព័ន្ធនឹងអង្គការសហប្រជាចាតិនិងអង្គការអន្តរជាតិ
  • ធ្វើរបាយការណ៍សកម្មភាពការងារជូនក្រសួងប្រគល់ជូន ។

អគ្គនាយកដ្ឋានសហប្រតិបត្តិការ​អន្តរជាតិ មាននាយកដ្ឋានចំណុះ៥គឺ៖

  • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
  • នាយកដ្ឋានសហប្រតិបត្តិការមេគង្គ
  • នាយកដ្ឋានអង្គការសហប្រតិបត្តិការមេគង្គ
  • នា​យកដ្ឋានអង្គការសហប្រជាជាតិ
  • នាយកដ្ឋានអង្គការអន្តរជាតិ
  • នាយកដ្ឋានអង្គការហ្រ្វង់កូហ្វូនី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login