Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លក្ខខណ្ឌធម្មជាតិមានអំណោយផលច្រើន​ដល់ការអភិវឌ្ឍន៍កសិកម្មដូចខាងក្រោម៖

ក. សណ្ឋានដីអនុគ្រោះ៖ សំបូរទំនាបល្បាប់ គឹទំនាបកណ្តាលមានផ្ទ១/៣នៃផ្ទៃប្រទេស ។ ទំនាបនេះព័ទ្ធស្ទើរជុំវិញលទៅដោយអាងទឹក ។ តំបន់ភ្នំ តំបន់ខ្ពង់រាបក៏ជាតំបន់កសិកម្មដែរ​ ។

ខ. អាកាសធាតុអនុគ្រោះ ក្រៅពីគុណវិបត្តិខ្លះៗអាកាសធាតុបេះផ្តល់កំដៅបរិបូណ៌ និងភ្លៀងគ្រប់គ្រាន់សំរាប់ការលូតលាស់់ព្រៃឈើ និងដំណាំ ។

គ. ផ្លូវទឹកអនុគ្រោះ៖​ផ្លូវទឹកខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេសដូចសរសៃឈាមមនុស្ស ផ្តល់ដីល្បាប់និងផ្តល់ត្រី... ។

+​កសិកម្មកម្ពុជា ជាកសិកម្មអន់ថយព្រោះ ៖

  • ប្រើប្រាស់ឧបករណ៍បុរាណ និងឧបករណ៍សាមញ្ញ
  • ពុំប្រើជី និងថ្នាំសំរាប់សត្វល្អិត (មានប្រើតិចតួច)
  • ពុំប្រើបច្ចេកទេសដាំដុះថ្មី និងពុំមានជ្រើសរើសពូជល្អ
  • ពុំបានស្រាវជ្រាវសិក្សាអំពិកសិកម្ម ព្រោះពុំមានទីពិសោធន៍អនុវត្តរបកគំហើញថ្មីៗនៃវិទ្យសាស្រ្តបច្ចេកទេស និងផ្នែកសេវាពត៌មាន ។
  • បានកសិកម្មថាផល ដែលមានផលិតកម្ម និងទិន្នផលទាប
  • មិនមែនកសិកម្មដើម្បីពាណិជ្ជកម្ម ។

បញ្ជាក់ពីមូលហេតុអន់ថយ ៖

+ លក្ខខណ្ឌធម្មជាតិ ៖ ក្រៅពីគុណសម្បត្តិ មានបញ្ញាចោទមួយចំនួនចំពោះកសិកម្មគឺ ៖

  • បញ្ហាដី ៖ សំបូរដីធ្វើស្រែ តែច្រើនជាដីខ្វះគុណភាព ។ ដីមានគុណភាពមានតែនៅបាត់ដំបង នៅខ្ពង់រាបមួយចំនួន និងតាមបណ្តោយទន្លេ ។
  • បញ្ហាទឹក ៖ សំបូរផ្លូវទឹក តែខ្វះប្រព័ន្ធធារាសាស្រ្ត ។ សំបូរភ្លៀង តែរបាយទឹកភ្លៀងមិនស្មើគ្នា ថែមទាំងមានកូនរដូវប្រាំងចន្លោះរដូវវស្សា (ចុងខែកក្កដា និងដើមខែសីហា)​ ។
  • បញ្ហាសត្វចង្រៃ ៖ គ្មានមធ្យោបាយទប់ទល់នឹងសត្វល្អិត ដែលបំផ្លាញដំណាំ ។

+លក្ខខណ្ឌសង្គម ៖ ក្នុងរបបមុនៗ អ្នកកាន់អំណាចពុំអើពើ រវីរវល់ពីជីវភាព និងបញ្ហាលំបាករបស់ប្រជាកសិករឡើយ ។

  • ប្រទេសយើងត្រូវជួបប្រទះនឹងសង្រ្គាមដ៏យូរលង់

+ លក្ខខណ្ឌសេដ្ឋកិច្ច ៖

  • ភាពទន់ខ្សោយនៃសដ្ឋកិច្ចជាតិ ដោយខ្វះខាតទុនក្នុងការកសាងរោងចក្រពឹងផ្អែកលើវិនិយោគទុន ។
  • ភាពទន់ខ្សោយនៃសេដ្ឋកិច្ចគ្រួសារដោយកសិករមួយចំនួននៅទីទ័លក្រ និងប្រើប្រាស់ឧបករណ៍បុរាណនៅឡើយ ហើយគ្រួសារខ្លះទៀតគ្មានឧបករណ៍អ្វីប្រើប្រាស់ទាំងអស់ ។

ដើម្បីអោយកសិកម្មប្រទេសយើងចាតផុតពីកសិកម្មអន់ថយនេះ យើងត្រូវរកដំណោះស្រាយដូចតទៅ ៖

  • ត្រូវបង្កើនទិន្នផលដោយអនុវត្តន៍ប្រពលវប្បកម្ម និងបង្កើនរដូវដាំដុះ
  • ស្តារដីចាស់អោយអស់ទាំង ២,៥លានហិចតា
  • ពង្រីកដីថ្មីបន្ថែម ទាំងដីស្រូវវស្សា និងស្រូវប្រាំង
  • ជ្រើសរើសពូជល្អ តាមរយៈសេវាពត៌មានពីអង្គការនានាក៏ដូចជារាជរដ្ឋាភិបាល
  • ប្រើប្រាស់ជី (ធម្មជាតិ និងគីមី) និងថ្នាំសំលាប់សត្វល្អិត
  • ធ្វើប្រព័ន្ធធារាសាស្តអោយបានគ្រប់គ្រាន់
  • ចិញ្ចឹមសត្វពាហនៈបន្ថែម ដើម្បីធានាអោយបាននូវការប្រើប្រាស់កំលាំង
  • ព្រៃឈើធ្វើអាជីវកម្មត្រូវសមស្រប និងដាំបន្ថែម
  • ចិញ្ចឹមត្រីបន្ថែមព្រមទាំងការគោរពច្បាប់
  • សង្ឃឹមលើកំលាំងសេដ្ឋកិច្ចរបស់ប្រទេសយើងនាពេលអនាគតខាងមុនដោយទទួលបានទុនដ៏ច្រើនពីការលក់ ប្រេងកាត់ (មាសខ្មៅ) ដែលរកឃើញនៅបាតសមុទ្រ ។ ប្រសិនបើយើងអនុវត្តន៍បាននូវកត្តាទាំងអស់ខាងលើនេះ នោះប្រទេសយើងនឹងទទួលបាននូវកសិកម្មមួយប្រភេទដែលយើងអោយឈ្មោះថា កសិកម្មដើម្បីពាណិជ្ជកម្ម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login