Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រាជធានីភ្នំពេញជាមជ្ឈមណ្ឌលនៃចរាចរណ៍ និងបម្លាស់ទី ៖

+ មជ្ឈមណ្ឌលនៃចរាចរណ៍

  • រាជធានីភ្នំពេញជាកន្លែងដែលមានកំណើតយានយន្តមធ្យោបាយធ្វើដំណើរកើនឡើងឥតឈប់ឈរទៅមកឥតដាច់ ។ ប្រការនេះជាប្រភពកកស្ទះចរាចរណ៍ ការកកស្ទះចរាចរណ៍នេះថ្នាក់ដឹកនាំរាជធានីមានវិធានការដូចតទៅ ៖
  • សាលារាជធានី និងមហាជនស្ម័គ្រចិត្តរួមចំណែកចេញថវិកា ៥០ដក៥០​ ដើម្បីធ្វើនិងពង្រីកផ្លូវឱ្យបានទូលាយ ស្អាតស្រួលធ្វើដំណើរជាងមុន
  • ធ្វើគំរូសខឿនកណ្តាលខណ្ឌចែផ្លូវសំខាន់ៗដែលមាននៅក្នុងក្រុង
  • រៀបចំជួសជុលកែលម្អភ្លើងចរាចរណ៍ តាមបែបថ្មីទំនើបចំនួន ៤០កន្លែង
  • ស្ថាបនាស្អាតស្ទឹងមានជ័យធំវែងជាងមុន សង់ស្ពានភ្លោះ (ស្ពានព្រះមុនីវង្ស) និងសង់ស្ពានអាកាសត្រង់រង្វង់មូលក្បាលថ្នល់
  • ដាក់ផ្លាកសញ្ញាបង្ហាញទិសដៅចរាចរណ៍ក្នុងក្រុង
  • កែលម្អប្រព័ន្ធលូបង្ហូរទឹក ប្រឡាយកុំឱ្យលិចក្រុងដើម្បីបញ្ចៀសការកកស្ទះពេលមានភ្លៀង
  • ដាក់ភ្លើងបំភ្លឺតាមផ្លូវសាធារណៈដើម្បីសុវត្ថិភាពចរាចរណ៍
  • កម្លាំងជំនាញប៉ូលីសចរាចរណ៍ត្រូវត្រួតពិនិត្យម៉ត់ចត់តាមច្បាប់ចរាចរណ៍
  • ចាត់កម្លាំងបញ្ជាមធ្យោបាយធ្វើដំណើរដោយការបង្វែរទិសដៅឱ្យចៀសផុតពីចំណុចកកស្ទះ
  • យុវជនកាកបាទក្រហមជួយសម្រួលចរាចរណ៍នៅតាមគោដៅភ្លើងស្តុបសំខាន់ៗ ។ ក្រៅពីសកម្មភាពខាងលើយើងថាអង្គការមួយចំនួនដូចជា អង្គការជនពិការ បានចុះជួយអប់រំបោះពុម្ពសៀវភៅស្តីពីច្បាប់ចរាចរណ៍ មួកសុវត្ថិភាព ជូនដល់សិស្សានុសិស្សតាមសាលារៀនក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។

+ មជ្ឈមណ្ឌលនៃការបម្លាស់ទី

រាជធានីភ្នំពេញជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចវប្បធម៌ អប់រំទេសចរណ៍នយោបាយ ដូច្នេះបញ្ហាបម្លាស់ទីកើតមានគ្រប់វិនាទី គ្រប់ពេលវេលាទាំងអស់ ។ ថ្នាក់ដឹកនាំរាជធានីបានរកឃើញដំណោះស្រាយដ៏ប្រសើរដោយ ៖

  • កំណត់ចំណតចេញចូលក្រុងទីថ្មីដោយ ខ្លះឱ្យចតនៅក្រៅក្រុង ហើយខ្លះទៀតចតនៅក្នុងក្រុងដោយពង្រីកឱ្យមានភាពធំទូលំទូលាយជាងមុន ។
  • រៀបចំសណ្តាប់ធ្នាប់ ការលក់ដូរតាមទីផ្សារ តាមដងផ្លូវសាធារណៈ តាមភោជនីយដ្ឋាន ទីកន្លែងកំសាន្តនានា ដើម្បីប្រមូលដល់ការចតយានយន្តនានា ការធ្វើចរាចរណ៍បម្លាស់ទីនៅទីនោះជាដើម ។ ជាលទ្ធផលវិធានការខាងលើនេះធ្វើឱ្យ ៖
  • ចរាចរណ៍ក្នុងទីក្រុងមានភាពធូរស្រាល
  • ក្រុងមានសោភ័ណភាព មានសណ្តាប់ធ្នាប់
  • បន្ថយររការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់
  • ធានាសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលស្នាក់នៅចេញចូលទីក្រុងបានល្អប្រសើរ ។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login