Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. សង្គមខ្មែរបុរាណដែលមិនទាន់មានសាលារៀនចំណេះទូទៅ។តើដូនតាយើងអប់រំកូនតាមរបៀបណាខ្លះ?ចូររៀបរាប់ពន្យល់។

២. តើកូនប្រុសស្រីត្រូវមានវិន័យ និងឥរិយាបថដូចម្ដេចខ្លះនៅក្នុងគ្រួសារ?

៣. ចូរនិយាយអំពីប្រវត្តិកំណើតទង់ក្រពើ ។

៤. តើទង់ ដែលខ្មែរយើងនិយមប្រើមានទង់អ្វីខ្លះ ?

ចម្លើយ

១. សង្គមខ្មែរមានប្រពៃណីអប់រំកូនប្រុសតាមរយៈការបួសរៀន អប់រំកូនស្រីតាមរយៈការចូលម្លប់។

ក-ការបួសរៀន

-ក្មេងប្រុសដឹងក្ដីត្រូវបានបញ្ជូនឱ្យទៅបម្រើព្រះសង្ឃ ឬក្មេងប្រុសពេញវ័យត្រូវបានបញ្ជូនទៅ ​​​ឱ្យរៀនធម៏បួស។

-ស្របពេលបម្រើព្រះសង្ឃក្មេងប្រុសត្រូវបានព្រះសង្ឃបង្រៀនអក្សរ លេចនព្វន្ត និងបង្រៀនសូត្រធម៏ផង។ចំពោះក្មេងប្រុសពេញវ័យត្រូរៀនបូសផង និងអក្សរលេចនព្វន្តផងដំណាលគ្នា។ ផ្អែកលើផ្នត់គំនីត(បួសដើម្បីសងគុណមាតាបតា)ទាំងក្មេងប្រុសតូចៗដែលនៅបម្រើព្រះសង្ឃ ទាំងក្មេងប្រុសពេញវ័យ។

-ការបួសរៀន គឺជាការទទួលការអប់រំផ្លូវចិត្ដ អប់រំអារម្មណ៍មួយដ៍មានប្រសិទ្ធិភាព ដែលសង្គមច្មែរបុរាណទទួលស្គាល់ ជាទូទៅបន្ថែមលើការអប់រំផ្នែកចំណេះដឹងទូទៅ ចំណេះជំនាញ ការអប់រំសុខភាព។ល។

-ក្មេងប្រុសដែលធ្លាប់បានបួសរៀន ជាទូទៅតែងតែមានឧត្ដមគតិ មានវិចារណញ្ញាណ ចេះគ្រប់គ្រងខ្លួនឯងនិងគ្រប់គ្រងគ្រួសារបានល្អ។

ខ.ការចូលម្លប់

-ពេលក្មេងស្រីចាប់ផ្ដើមគ្រប់ការ (ពេញក្រមុំ)ត្រូវម្ដាយឪពុកប្រារព្ធពិធីចូលម្លប់។

-ផ្អែកលើផ្នត់គំនិត (ចូលម្លប់ដើម្បីសងគុណមាតាបិតា)ការចូលម្លប់ គឺជាកាតព្វកិច្ចរបស់កូនស្រីដែលអាចថេពេវេលា៣ខែឬ៦ខែ ឬ៩ខែ អាស្រ័យទៅលើស្ថាភាពជីវភាពគ្រួសារ។

-ពេលចូលម្លប់កូនស្រីបានរៀនអក្សរ លេខនព្វន្ត ច្បាប់ផ្សេងៗពីម្ដាយ ឬ ម្ដាយធំ មីង ឬបងស្រី...។

-រៀនរៀបចំខ្លួនធ្វើជាមេផ្ទះ ក្រមសីលធម៏ជាភរិយាល្អការមើលការខុសត្រូវក្នុងគ្រួសារ ការរៀបចំទ្រព្យសម្បត្ដិ។

-រៀនវិជ្ជាជីវៈ ដាំស្ល ដេរប៉ាក់ ត្បាញវៃ...។

២. នៅក្នុងគ្រួសារកូនប្រុសស្រី ត្រូវមានវិន័យ និងឥរិយាបថដូចតទៅៈ

  • គោរពស្ដាប់ដំបូន្មានមាតាបិតា
  • កតញ្ញូ កតវេទី ចំពោះអ្នកមានគុណ
  • ជួយសម្រាលបន្ទុកការងារមាតាបិតា
  • ស្រលាញ់បងប្អូនមានសាមគ្គីផ្ទៃក្នុង
  • ចេះជួយទុកធុរៈក្នុងសមាជិកគ្រួសារ
  • រក្សាវង្សត្រកូល និងកិតិ្តយសគ្រួសារ
  • ថែរក្សាសុខភាព និងបរិស្ថានគរួសារ
  • មានសម្ដី កាយវិកាទន់ភ្លន់ សុភាពរាបសារ និងអំណត់អត់ធ្មត់
  • គោរពពេលវេលា និងវិន័យគ្រួសារមិនភូតកុហក
  • ជួយរក្សាទ្រព្យសម្បត្ដិ សន្សំសំចៃ មិនខ្ជះខ្ជាយ។

៣. ប្រវត្តិទង់ក្រពើ កាលណាមានមនុស្សស្លាប់ គេតែងយកទង់ក្រពើទៅចងពីមុនផ្ទះ ឬទីណាមួយដែលញតិ មិត្តបងប្អូនជិតឆ្ងាញអាចមមើលឃើញបាន ហើយនេះក៏ជាទំនៀមទំម្លាប់របស់ខ្មែរយើងពេញ ទាំងប្រទេសទៅហើយ ។ ចំពោះប្រវត្តិនៃការចងទងនេះ បើតាមការឱ្យដឹងក្នុងរាជស្តេច អង្គ ចន្ទទី២ (រាជធានីនៅឧដុង្គមានជ័យ) ស្តេចមានបុត្រ មួយព្រះអង្គ ព្រះនាមម្ចាស់ក្សត្រី ក្រពុំ ឈូកប៉ុន្តែកាលទ្រង់ព្រះជន្មបាន ១៦វស្សា ក៏ត្រូវក្រពើមួយដ៏ធំ ឈ្មោះអាធន់ បានចាប់លេប ទាំងរស់ ។ ស្តេចបិតារបស់ព្រះនាង ក្រពុំឈូក បានចាត់ការផ្សងកន្ទោងខៀវ ដេញតាមក្រពើ នេនធន់ អស់ពេលវេលា ច្រើនថ្ងៃ ។ លុះដល់ថ្ងៃទី៧ ក៏ចាប់ក្រពើនេះបាននៅខេត្តក្រចេះ ។ ដោយមាតា នៃក្សត្រីក្រពុំឈូកនេះ នឹកស្រលាញ់កូនខ្លាំងពេក ក៏ឱ្យគេវះក្រពើយកបុត្រ ចេញមកភ្លាម ប៉ុន្តែទោះជាយ៉ាងណាក្សត្រីក្រពុំឈូកបានសុគត បាត់ទៅហើយ ។ ក្រោយមកទៀត ស្តេចបិតាបានឱ្យគេ សាងសង់វិហារមួយត្រង់កន្លែងវះក្រពើនេនធន់នោះ ដោយធ្វើសរសរដល់ទៅ១០០ ។ នៅពីមុនវិហារសរសរ១០០ ស្តេចបានឱ្យគេធ្វើចេតិយមួយយ៉ាងធំ ហើយដើរចាប់ស្រ្តីមានផ្ទៃពោះ២០នាក់ មកសម្លាប់យកក្បាលមកធ្វើជាគ្រឹះចេតិយហើយ ឱ្យសាង រូបក្សត្រីក្រពុំឈូកឈរលើចេតិយហើយឱ្យគេយកស្បែកក្រពើ នេនធន់ ទៅពន្លះ ឆ្កាងទាំងអស់នៅក្បែរចេតិយនោះផង ។ តាមសេចក្តីដំណាល របស់អ្នកស្រុក ជំនាន់ដើមគ្មានអ្នកណាម្នាក់ ហ៊ានដើរកាត់មុខចេតិយនោះទេ បើស្រ្តីមានផ្ទៃពោះកាត់មុន នឹងត្រូវស្លាបភ្លាម ។ រហូតដល់ក្រោយទៀត ឱ្យតែមានពិធីបុណ្យសគគេតែងចងទង់ក្រពើជានិច្ច ។

៤. ទង់ដែលខ្មែរនិយមប្រើមាន ៖

  • ទង់ជាតិ ប្រើសម្រាប់គោរពទង់ជាតិ
  • ទង់ព្រះពុទ្ធសាសនា ប្រើសម្រាប់ពិធីបុណ្យព្រះពុទ្ធសាសនា
  • ទង់ក្រពើ ប្រើសម្រាប់ពិធីបុណ្យសព (ពណ៌ស) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login