2019-01-28 16:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យើងដឹងហើយថា ប្រទេសយើងមានទីតាំងនៅក្នុងភូមិភាគអាស៊ីមុសុង ដែលធ្វើអោយមានអាកាសធាតុស្ថិតនៅក្រោមឥទ្ធិពលជាចិន្ត្រៃយ៍នៃរបបខ្យល់មូសុង ដែលធ្វើអោយអាកាសធាតុក្តៅសើម ។ របបខ្យល់នេះបង្កើតអោយមានរដូវពីរច្បាស់លាស់គឺរដូវប្រាំង (ខែវិច្ឆិកា ដល់ខែមករា) និងរដូវវស្សា ខែឧសភា ដល់ខែតុលា) ។ ក៏ប៉ុន្តែនៅក្នុងរដូវវស្សាគេឃើញមានកូនរដូវប្រាំងមួយដែលរាំងស្ទះដល់ការងារកសិកម្ម ។ បាតុភូតនេះបណ្តាលមកពីព្រំខ្យល់ចន្លោះត្រូវពិច ធ្វើដំណើរតាមព្រះអាទិត្យ ហើយព្រំខ្យល់ចន្លោះត្រូពិចពេលទៅដល់ទីណាទីនោះមានភ្លៀងធ្លាក់ ។ ចំណែកនៅចុងខែកក្កដា និងដើមខែសីហា (រយៈពេល ១៥ថ្ងៃ) ព្រំខ្យល់នេះឃ្លាតឆ្ងាយពីប្រទេសយើងទៅទិសខាងជើងរហូតដល់ខ្សែស្របទី ៣០អង្សាសេ (ទីក្រុងសៀងហៃប្រទេសចិន) ដែលធ្វើអអោយទីនោះសំបូរភ្លៀវ រីឯប្រទេសយើងវិញខ្សត់ភ្លៀង ។ ចាប់ពីខែសីហាមកព្រំខ្យល់ត្រលប់មកវិញបានធ្វើអោយប្រទេសយើងទទួលទឹកភ្លៀងឡើងវិញ ។