សំណួរ
១. តើចម្រៀងជាតិខ្មែរ ជាស្នាព្រះហស្ថរបស់ព្រះអង្គណា ? និពន្ធនៅពេលណា ? មានចំណងជើងដូចម្តេច ? ចែកជាប៉ុន្មានវគ្គ ? គឺអ្វីខ្លះ ?
២. តើនាមទេពធីតាមហាសង្រ្កាន្តទាំង ៧អង្គដែលជាបុត្រី របស់ព្រះកបិលមហាព្រហ្មមានអ្វីខ្លះតំណាងខ្លះ ? មធ្យោបាយដោយអ្វីខ្លះ ?
៣. នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលាចារឹកពីរផ្ទាំង និងរូបបចម្លាក់ ។ តើសិលាចារិកពីរផ្ទាំងនោះនិយាយពីអ្វី ? ចូរបង្ហាញពីអត្តន័យសិលាចារិតនិងរូបចម្លាក់នោះ ។
ចម្លើយ
១. ចម្រៀងជាតិរបស់ខ្មែរជាស្នាព្រះហស្ថរបស់សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ព្រះសង្ឃរាជថ្នាក់ទី១គណៈមហានិកាយ) ។ តាក់តែងនិពន្ធក្នុងសម័យអាណានិគមនិយមបារាំង ថ្ងៃទី២០ កក្តដា ១៩៤១ ។ មានចំណងជើងថា “នគររាជ” ។ បទនេះចែកជា បីវគ្គ ៖
- វគ្គទី១ ៖ រំឭកដល់ទេវតា សូមជួយថែរក្សាព្រះមហាក្សត្រ ។
- វគ្គទី២ ៖ រំឭកដល់់សម្បត្តិវប្បធម៌ មានប្រាសាទបុរាណជាដើម ។
- វគ្គទី៣ ៖ រំឭកដល់គុណព្រះពុទ្ធសាសនា ។
២. នាមទេពធីតាមហាសង្រ្កាន្តទាំង ៧អង្គដែលជាបុត្រី របស់ព្រះកបិលមហាព្រហ្មមាន ៖
- បើសង្រ្កាន្តជា ថ្ងៃអាទិត្យ ទេពធីតានាម ទុង្សាទេវីសៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារ ផ្លែឧទុម្ភរ (ផ្លែល្វា) អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ ។
- បើសង្រ្កាន្តជា ថ្ងៃចន្ទទេពធីតានាម គោរាគៈទេវីសៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហាប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងកាន់ឈើច្រត់ និងពាហនៈខ្លា ។
- បើសង្ក្រាន ថ្ងៃអង្គារ ទេពធីតានាម រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារ លោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។
- បើសង្រ្កាន ថ្ងៃពុធ ទេពធីតាឈ្មោះ មណ្ឌលទេវីសៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ សប្បិអាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ និងពាហនៈលា ។
- បើសង្រ្កាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកតភក្សាហារសណ្តែកល្ង អាវុធស្តាំកង្វេរ ឆ្វេង កាំភ្លើង និងពាហនៈដំរី ។
- បើសង្រ្កាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ៌មភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណនិងពាហនៈក្របី ។
- បើសង្រ្កាន្ត ថ្ងៃសៅរិ៍ ទេពធីតាឈ្មោះ មហោទរាទេវីសៀតផ្កាត្រកៀត គ្រឿងប្រដាប់និលរត្ន័ ភក្សាហារសាច់ទ្រាយ (ម្រឹគពួកឈ្លូស) អាវុធស្តាំចក្រឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។
៣. នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលាចារឹក ២ផ្ទាំងនិងរូបចម្លាក់ ។ សិលាចារឹត២ផ្ទាំង និងរូបចម្លាក់នោះមានអត្ថន័យ ដូចខាងក្រោយ ៖
ក. សិលាចារឹត
- សិលាចារឹតជាភាសាបារាំង ៖ ប្រាប់ពីសន្និសញ្ញា បារាំងសៀម ចុះថ្ងៃទី ១៥ មីនា ១៩០៧ គឺ បារាំងបានប្រគល់ខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ មកឱ្យខ្មែរវិញ ។
- សិលាចារឹកជាភាសាខ្មែរៈប្រាប់ពីកាលដែលព្រះបាទព្រះស៊ីសុវត្ដិ ទទួលយកខេត្ដទាំង៣ ពីបារាំងដោយមានព្រះរាជា សៀមធ្វើជាសក្ខីភាព ១៩០៧។
ខ.រូបចម្លាក់ៈ
- នារីទី១៖កាន់ជើងពានតម្កល់ប្រសាទព្រះវិហារ(កាលណោះប្រាសាទព្រះវិហារស្ថិតក្នុងខេត្ដសៀមរាប)
- នារីទី២៖កាន់ជើងពានដាក់ត្រា
- នារីទី៣៖កាន់ពានប្រអប់ដាក់ត្រា។
នារីទាំង៣ ជានិមិត្តរូប បង្ហាញពីៈ
- បារាំងថ្វាយបូរណភាពទឹកដី នៃខេត្ដទាំងបី ថ្វាយដល់ព្រះមហាក្សត្រខ្មែរ
- នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រខ្មែរដែលជាម្ចាស់ទឹក ម្ចាស់ដីរបស់កម្ពុជរដ្ឋដោយទឹកមុខញញឹមញញែម អមដោយកាយវិកាស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង
គ.សរុបៈសិលាចារិកពីផ្ទាំងនឹងរូបចម្លាក់នេះធ្វើឡើងក្នុងគោលបំណងរំលឹកថ្ងៃប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជានិងប្រជាជនខ្មែរទាំងអស់រួមមានព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ ជាប្រមុខដឹកនាំជំអោយសៀមប្រគល់ខេត្ដទាំងបី ដែលសៀមបានឈ្លានពាននៅឆ្នាំ១៧៩៤។
- រំលឹកនូវកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរជុំវិញព្រះមហាក្សត្រ ទាមតារឲបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពានដោយឥតអៀនខ្មាស់។
ឃ.សន្និដ្ឋានៈនេះជាបូរណភាពជាតិ ដែលកូនខ្មែរត្រូវចងចាំ។