Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វិប័តសេដ្ឋកិច្ចកើតឡើង ដោយបញ្ហាមួយចំនួនដូចតទៅ៖

  • វិប័តនយោបាយៈ មានដូចជាសង្គ្រាម ការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ របបប្រល័យពូជសាសន៍ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
  • គ្រោះថ្នាក់ធម្មជាតិៈ មានដូចជាទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី បន្ទុះភ្នំភ្លើង ការរាំងស្ងួតជាដើម
  • វិប័តក្នុងការគ្រប់គ្រងថវិការដ្ឋៈ មានន័យថារដ្ឋមានកង្វះខាត ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យ មានសមស្របបណ្តាលឲ្យមានការចំណាយដ៏ធំជាងកចំណូលដែលរកបាន
  • វិប័តផលិតផលលើសៈ បណ្តាលមកពីផលិតផលមានកំនើតលើសសេចក្តីត្រូវ​ការរបស់ទីផ្សារ ​ដែលនាំឲ្យមានការថយចុះការ វិនិយោគទុន ការកើងឡើងនៃភាពគ្មានការងារធ្វើការបាត់បង់ប្រាក់ចំណូល របស់សហគ្រាស់នានា ការធ្លាក់ចុះនៃអត្រាប្រាក់ហ៊ុននិងកំណើនអតិផរណា
  • វិប័តកសិកម្មៈ បណ្តាលមកពីមាន​ កំណើនកសិផលលើសពីសេចក្តីត្រូវការរបស់ទីផ្សារនៅក្នុងបណ្តាលប្រទេសជឿនលឿន
  • វិប័តថាមពលៈ ជាវិប័តសេដ្ឋកិច្ច មួយនៅក្នុងចំណោមវិប័តសេដ្ឋកិច្ចទាំងឡាយ ប៉ុន្តែមិនមានលក្ខណៈជាខួបទេ
  • វិប័តបរិស្ថានៈ គឺជាការខូចបរិស្ថាននៃប្រទេសអភិវឌ្ឍន៍នានា ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញ ប្រកបដោយព្យសនកម្មដែលមិនអាចកែប្រែបានឬដែលពិបាកនឹងជួសជុលបាន ។ ការបំផ្លិចកើតមកពីការធ្វើអាជីវកម្មជ្រុលហួសការខ្ជះខ្ជាយឬការបន្លំលួចធនធានធម្មជាតិទាំងឡាយដោយពួកក្រុមហ៊ុនផ្តាប់មុខធំៗនិងបង្កើតធនធានម្ហូបអាហារនិងកំ​ណើននៃផលិតកម្មឧស្សាហកម្ម ។
  • វិប័តរូបិយវត្ថុៈ គឺជាបាត់លំនិងទូទាត់យ៉ាងធ្ងន់ធ្ងរ នៃប្រព័ន្ធហិរញ្ញវត្ថុក្នុងនិងក្រៅប្រទេស ។ វិប័តនេះមានឥទ្ធិពលលើវិប័តសេដ្ឋកិច្ចនិងទំនាស់ទាំងឡាយក្នុងសង្គម ។
  • វិប័តវប្បធម៌ៈ សម្តៅលើការប្រកាន់យក ឥរិយាបទអវិជ្ជមានរបស់ប្រជាពលរដ្ឋមួយចំនួន ដេលជាមូលហេតុនាំឲ្យរាំងស្ទះដល់ការលើកកម្ពស់សេដ្ឋកិច្ច របស់បុគ្គលនិងគ្រួសារខ្លួនឯងដែលជះឥទិ្ធពលដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login