2019-01-28 17:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អាកប្បកិរិយានៅតាមទីសាធារណៈមានអត្ថន័យ៖
ក. គោរពច្បាប់ចរាចរណ៍ៈគឺជាការដើរឬបញ្ជារថយន្តត្រូវគោរព តាមការកំណត់ក្នុងច្បាប់ជាធរមាន ។
ខ. គោរពភ្នាក់ងារនគរបាល
ៈ គឺធ្វើការការពារចំពោះការបញ្ជាឬបំរាម របស់នគរបាលមើលការខុសត្រូវទីសាធារណៈដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គម ។
គ. ស្លៀកពាក់ឲ្យបានត្រឹមត្រូវៈ គឺកុំលេងខ្លួនទទេធ្វើដំណើរដោយសេរីពាសវាលពាសកាលមាន ការស្លៀកសំពត់ខ្លី ខោខ្លី គៀនគ្រលៀនជាដើម ។
ឃ. ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរៈ គឺមិនត្រូវប្រលែងគ្នា តាមទីសាធារណៈកុំសើចហ៊ោកញ្ចៀវ កុំប្រើពាក្យសម្តីអាសអាភាសស្រែកឡូឡាឲ្យប៉ះពាល់រំខានអ្នកដទៃ ។
ង . ត្រូវគោរពថែទាំទីសាធារណៈ គឺមិនត្រូវចោលសំរាមលើសួនមិនត្រូវបេះបោចផ្កា តាមសួនជៀសវាងបន្ទោរបង់ ផ្តេសផ្តាសឥតពីចារណា ។
ច. ត្រូវផ្តល់អនុគ្រោះគ្នាទៅវិញទៅមកៈ គឺផ្តល់សិទ្ធិដល់ឡានដឹកសព ឡានពេទ្យ ឡានអគ្គិភ័យ ឡានគណៈប្រតិភីជាន់ខ្ពស់ ពេលប៉ះពាល់ជាមួយកុមារ ឬមនុស្សចាស់ក្តីគប្បីមានចិត្តមេត្តា ថាត្រូវជួយចម្លង ។