Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្វីទៅជាគ្រឿងញៀន ? គ្រឿងញៀនមានសណ្ឋា​ដូចម្តេចខ្លះ ?

២. តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យជនខ្លះប្រើប្រាស់គ្រឿងញៀន ?

៣. តើអ្នកប្រើប្រាស់គ្រឿងញៀនមានផលប៉ះពាល់អ្វីខ្លះដល់ខ្លួនគ្រួសារ និងសង្គមជាតិ ?

ចម្លើយ

១. ជាការពិតណាស់គ្រឿងញៀន គឺជារុក្ខជាតិឬសារធាតុចម្រាញ់ចេញពីរុក្ខជាតិ ឬសារធាតុគីមីដែលធ្វើឱ្យមានការផ្លាស់ប្តូរនូវមុខងារផ្សងៗរបស់ សារពាង្គកាយមនុស្ស ឬសត្វ ហើយជាពិសេសវាធ្វើឱ្យមានការប្រែប្រួលប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលនៅពេលប្រើវា ។ គ្រឿងញៀនមានពីរប្រភេទគឺ ៖

  • គ្រឿងញៀនធម្មជាតិ ៖ អាភៀន (ផ្កា ផ្លែអាភៀនជ័រអាភៀនខ្មៅ និងហេរ៉្វអ៊ីនគ្រាប់) កញ្ឆា (ដើម ស្លឹក ជ័រកញ្ឆា និងប្រេងកញ្ឆា) រុក្ខជាតិកូកា និងថ្នាំជក់ ។
  • គ្រឿងញៀនសំយោគ ៖ កូកាអ៊ីបាស (បានមកពីការបន្ថែមសារធាតុគីមី) អំហ្វេតាមីន និងពពួកមេតំហ្វេតាមីន អ៊ិចស្តាស៊ី កាវ បារី (មានផ្ទុកសារធាតុគីមីជាង ៤០០០ប្រភេទ ហើយធ្វើឲអ្នកជក់ញៀនខ្លាំងដោយជាតិនីកូទីន) និងគ្រឿងស្រវឹង ទឹកត្នោតជូ ស្រា ស្រាបៀរ)។ ប្រភេទនៃគ្រឿងញៀនទាំងអស់សុទ្ធតែធ្វើឲមានការប៉ះពាល់ដល់សុខភាពរបស់មនុស្សជាខ្លាំងៅពេលដែលពួគេបានប្រើប្រាស់វា។

២. មូលហេតុដែលធ្វើឲជនខ្លះចូលចិត្ដប្រព្រឹត្ដគ្រៀងញៀនគឺៈ

ក.កត្តាបុគ្គលផ្ទាល់

  • អវិជ្ជា ល្ងង់ ឆាប់ជឿគេ ចាញ់បោកគេ
  • រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួបពួកខិលខូចបបួល។
  • ភាពចង់ដឹង ចង់សាក បញដាលឲញៀនខ្លាំងឈប់មិនបានអត្តចរឹករឹងមានះ
  • ចង់សប្បាយដើម្បីបំបាត់ការធុញទ្រាន់គឺថាអាចបំភញលេចបញ្ហាផ្សេងៗបាន
  • សេពគប់មិត្ដមិនល្អ
  • ទទួលការគាបសង្កត់គម្រាមកំហែងពីពួក្មេងទំនើង
  • ត្រូវបានចាប់បង្ខំឲប្រព្រឹត្ដដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេក្នុការរកប្រាក់

ខ.កត្តាគ្រួសារ

  • ខ្វះភាពកក់ក្ដៅពីមាតាបិតាអាណាព្យាបាល
  • មានអំពើហិង្សារក្នុងគ្រួសារ
  • ជីវភាពគញរួសារក្រីក្រ ត្រូវបង្ខំចិត្ដរកស៊ីជួញដូរគ្រឿងញៀន

គ.កត្តាសង្គម

  • លំហូរចូលនៃវប្បធម៏បរទេស
  • មានការចរាចរទំនិញក្លែងក្លាយ គ្រឿងញៀន។ល។ដោយសារអំពើពុករលួយពីសំណាក់អាញ្ញាធម៏ខ្លះ
  • មានការឆកល្វែងពីសំណាក់អាញ្ញាថម៏មានសមត្ថកិច្ចកត្តាសំខាន់ គឺ មាតាបិតាត្រូវប្រុងប្រយត្ន័ ណែនាំអប់រំកូនឲបានដិតដល់ តាមដានរាល់សកម្មភាពរបស់កូនកុំបណ្ដោយឲកូនចៅចាយវាយប្រាក់កាក់ខ្ជះខ្ជាយ ឬបណ្ដាលឲកូនសេពគប់មិត្ដភក្ដិមិនល្អជ្រុលហួស ធញវើឲមានការពិបាកកែ។

៣. ការប្រើប្រាស់គ្រឿងញៀនបង្ករឲមានផល់វិបាកអាក្រក់ ដល់ខ្លួន គ្រួសារនិងសង្គមជាតិ

ក.ចំពោះខ្លួនៈ

  • ខូចសុខភាពទ្រុឌ ទ្រោម បាក់កំលាំង ចាស់មុន អាយុ
  • កើតជំងឺ (ថ្លើម ក្រពោះ ពោះវៀន រលាកស្រោមខួរពិសេសជំងឺមិនអាចព្យាបាលបានអេដស៍)
  • ខាតបង់ប្រាក់កាសទ្រព្យសម្បត្តិ
  • ខាតបង់ពេលវេលា
  • ខាតបង់ការងារ
  • ខាតបង់ការរៀ​នសូត្រ
  • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរជាមនុស្ស
  • ប៉ះពាល់ដល់ខួរក្បាល អាចក្លាយជាមនុស្សឆ្តួត ឡប់សតិ ងាយនឹងឆាប់ភ្លេចភ្លាំង
  • មានចរិតកាចសាហាវ ឃោឃៅ ចូលចិត្តប្រើហិង្សា ហ៊ានប្រព្តឹត្តចោរកម្ម ឆក់ប្លន់ ឧក្រិដ្ឋកម្ម
  • ធ្វើអ្វីមួយគ្មានការពិចារណា
  • បាត់បង់មនុស្សដែលជាទីស្រលាញ់របស់ខ្លួន និងមិត្តភក្តិ អ្នកជិតខាង រស់នៅឯកោ
  • បាត់បង់គ្រួសារ សាច់ញាតិ
  • បាត់បង់ទំនុកចិត្តលល្អពីសំនាក់គ្រួសារ បងប្អូន សាច់ញាត់
  • បាត់បង់ឳកាសល្អនៅក្នុងជីវិត (ខូចអនាគត)
  • អាចជាប់គុក ឬស្លាប់ខ្លួន ។

ខ. គ្រួសារ

  • បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ (ជាអ្នករកប្រាក់ចំណូល ជាអ្នកផ្តល់ភាពកក់ក្តៅ ជាក្តី សង្ឃឹមនៅក្នុងគ្រួសារ)
  • ខាតបងប្រាក់កាស ទ្រព្យសម្បត្តិ
  • ខាតបង់ពេលវេលា
  • បាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសគ្រួសារ (ពូជអំបូរ)
  • បង្កអោយមានអំពើហិង្សាក្នុងគ្រួសារ (កើតមានជំលោះផ្សេង)
  • បាត់បង់មនុស្សដែលជាទីស្រលាញ់របស់ខ្លួន និងមិត្តភក្តិ អ្នកជិតខាង
  • បាត់បង់ទំនុកចិត្តល្អពីសំនាក់គ្រួសារ បងប្អូន សាច់ញាតិ
  • ធ្វើអោយមានភាពសោកសៅ សោកសង្រេងនៅក្នុងគ្រួសារ
  • មានការបារម្មណ៍ពីសំនាក់សមាជិកគ្រួសារ (វិបត្តិផ្លូវចិត្ត)

គ. សង្គមជាតិ

  • បាត់បង់ធនធានមនុស្សនៅក្នុងសង្គម
  • បាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសសំរាប់ជាតិ
  • បង្កអោយមានអំពើហិង្សាក្នុងសង្គម (កើតមានជម្លោះផ្សេងៗ)
  • កើតមានអំពើអសន្តិសុខសង្គម (ឆក់ ប្លន់ សម្លាប់ ចាប់ជម្រិត ចាប់រំលោភ)
  • កើតមានភាពអនាធិបតេយ្យ ច្របូកច្របល់ រញ៉េរញ៉ៃ
  • សង្គមគ្មានការរីចចម្រើន ជួបវិបត្តិក្រីក្រពឹងអាស្រ័យតែជំនួយបរទេស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login