Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើកត្តាអ្វីខ្លះ ដែលបណ្តាលឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ?

២. តើប្រភេទ ឬទម្រង់នៃអំពើហិង្សាក្នុងគ្រួសារមានដូចម្តេចខ្លះ ? ប្រសិនបើមានអំពើហិង្សាបែបនេះតើអ្នកអាចរកនរណាខ្លះមកជួយអន្តរាគមន៍ ?

៣. តើអំពើហិង្សាក្នុងគ្រួសារនាំមកនូវផលវិបាកអ្វីខ្លះ ចំពោះសាមីគ្រួសារ និងសង្គមជាតិ ? ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ តើយើងត្រូវធ្វើដូចម្តេចខ្លះ ?

៤. តើការអប់រំសីលធម៌ ពលរដ្ឋ នៅក្នុងសាលារៀនផ្តល់នូវសារៈសំខាន់អ្វីខ្លះ ?

ចម្លើយ

១. កត្តាដែលបណ្តាលឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារគឺ ៖

ក. កត្តាផ្ទាល់ខ្លួន ឬ កត្តាបុគ្គល

  • អត្តចរិតពីកំណើត ៖ កាចសាហាវ ,យង់ឃ្នង , ក្រេវក្រោធ ប្រចណ្ឌ័
  • អវិជ្ជាគ្មានចំណេះដឹង ៖ ល្ងង់ យល់សថាខ្លៅ មិនចេះពិចារណា គំនិតទុទិដ្ឋិនិយម
  • ចូលចិត្តសេព្វគ្រឿងស្រវឹង ៖ ផឹកស្រា ,ស្រវឹងភ្លេចភ្លាំង ស្មារតីប្តូរចរិតស្លូតមកកាច
  • ចូកចិត្តប្រព្រឹត្តសារជាតិគ្រឿងញៀន ៖ បាត់បង់ស្មារតីទប់អារម្មណ៍មិនបាន
  • ចូលចិត្តលេងល្បែងស៊ីសង ៖ ពេលចាញ់មួរម៉ៅក្តៅ ក្រហាយតប់ប្រម៉ល់
  • ការរើសអើង ៖ ទស្សនៈផ្ទុយគ្នា ប្រកាន់យល់ថាគេមិនដល់ខ្លួន
  • ចាញ់បោកគេ ៖ ចាញ់បោកមិត្តភ័ក្រ្តធ្វើអំពើអបាយមុខ (ល្បែងស៊ីសង,ផឹកស្រាជ្រុលពេក, លេងស្រី )
  • កិលេលតណ្ហា ៖ មមៃទៅលើការបម្រើផ្លូវភេទ
  • ស្មារតី ៖ មិននឹងនរ មានរោគចិត្តអារម្មណ៍វើរវាយ ស្មុគស្មាញ
  • នីកម្មភាព ៖ ត្រូវបណ្តេញចេញពីការងារ គ្មានប្រាក់ចំណូល
  • អាពាហ៍ពិពាហ៍វ័យក្មេង នៅឆេវឆាវ, ប្រកាន់អស្មិមានមិនយល់ចិត្តគ្នា
  • ជីវភាពគ្រួសារក្រីក្រ ៖ សមាជិកច្រើនចំណាយច្រើន ការរក​ប្រាក់មកផ្គត់ផ្គង់គ្រួសារមិនគ្រប់
  • កង្វះសីលធម៌
  • ឥរិយាបថមិនសមរម្យ (ច្រង៉េង ច្រង៉ាង)

ខ. កត្តាសង្គម

  • អសន្តិសុខ (ឆក់ ប្លន់ ចាប់ជម្រិត ) នាំឱ្យក្រីក្រ
  • ស៊ីសំណូក ពុករលួយ (ខូចចិត្តមួម៉ៅ)
  • គ្រោះទុរភិក្ស (រាំងស្ងួត ទឹកជំនន់ ព្យុះ) នាំឱ្យក្រីក្រ
  • ការមិនគោរពប្រពៃណី (រត់តាមគ្នា ដោយមិនបានរៀបការបានត្រឹមត្រូវ) ។

២. ក. ទម្រង់ ឬប្រភេទនៃអំពើហិង្សាក្នុងគ្រួសារមាន ៖

  • ផ្លូវកាយ ៖ វាយដំ,ច្រធាក់, បង្ករបួសស្លាកស្នាម
  • ផ្លូវចិត្ត ៖ បង្កការឈឺចាប់ ,​បញ្ឈឺ, ផ្គើន ,មានរឹងតឹង, ជេរបញ្ចោរ , ដៀមដាម ,ប្រមាថ ,​រើសអើង
  • ផ្លូវសេដ្ឋកិច្ច ៖ វាយបំផ្លាញទ្រព្យសម្បត្តិ ,សម្ភារៈ ,លួចទ្រព្យសម្ភារៈរបស់របរក្នុងផ្ទះទៅលក់ ,បង្ខាំមិនឱ្យចេញទៅប្រកបមុខររបរ
  • ផ្លូវភេទ បង្ខំចាប់រំលោភផ្លូវភេទ , មិនរវល់ផ្លូវភេទ សោះអង្គើយ ។
  • សន្និដ្ឋាន ៖ អំពើហិង្សាធ្វើឱ្យសង្គមច្របូកច្របល់ បាត់សណ្តាប់ធ្នាប់ បង្កើនបញ្ហាស្មុគស្មាញដល់សង្គម ធ្វើឱ្យគ្រួសារបែកបាក់ លែងលះ កូនបាត់ភាពកក់ក្តៅចាកចេញពីគ្រួសារ គេចវេះសាលារៀន ខ្វះការអប់រំសេពគប់មិត្តខិលខូច ជាក្រុមក្មេងទំនើង បង្កចលាចលដល់សង្គម ។

ខ. អ្នកជួយអន្តរាគមន៍មាន ៖

  • ឪពុកម្តាយ អាណាព្យាបាល ព្រឹទ្ធាចារ្យ និងមិត្តភក្តិ
  • ក្រុមប្រឹក្សា ឃុំ សង្កាត់ (រដ្ឋអំនាច)
  • គ្រូពេទ្យ
  • ចៅក្រម ប៉ូលីស មេធាវី
  • អង្គការក្រៅរដ្ឋាភិបាល
  • ព្រះសង្ឃ ។ រួមមកអំពើហិង្សាក្នុងគ្រួសារពុំមែនត្រឹមតែជាបញ្ហាផ្ទៃក្នុងគ្រួសារប៉ុណ្ណោះទេ ។ វាគឺជាបញ្ហាសង្គមដែលយើងត្រូវចូលរួមជួយដោះស្រាយ ។

៣. អំពើហិង្សាក្នុងគ្រួសារ នាំមកនូវផលវិបាកចំពោះសាមីគ្រួសារ និងសង្គមជាតិដូចតទៅ ៖

ក. ចំពោះសាមីគ្រួសារ

  • ខាតបង់ប្រាក់កាសសម្រាប់ទិញថ្នាំព្យាបាលរបួសនិងថ្លៃសេវាព្យាបាល
  • ខាតបង់ពេលវេលា
  • ខាតបង់សម្ភារៈនានា
  • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្ស (អាម៉ាស)
  • បាត់បង់ភាពសិ្នទ្ធិស្នាលនៅក្នុងគ្រួសារ
  • បាត់បង់សមាជិកគ្រួសាររ (ព្រាត់ប្រាស់កូន ប្រពន្ធ ប្តី ឬសាច់ញាតិ)
  • អាចបាត់បង់អាយុជីវិត ប្រសិនបើករណីធ្ងន់ធ្ងរ
  • កូនខ្វះភាពកក់ក្តៅពីឪពុកម្តាយ ឬអាណាព្យាបាល
  • ធ្វើអោយកូនខ្វះចំណេះដឹង (រៀនបានតិច ឬរៀនខ្សោយ)
  • គ្រួសារគ្មានសុភមង្គល ។

ខ. ចំពោះសង្គមជាតិ

  • បាត់នូវធនធានមនុស្ស
  • ធ្វើអោយផសង្គមមានភាពអាម៉ាស
  • អំពុលដល់រដ្ឋាភិបាលជួយដោះស្រាយបញ្ហាអស់ទាំងនោះ
  • ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍយឺត ។ ដើម្បីជៀសវាងអំពើហិង្សាក្នុងគ្រួសារមនុស្សម្នាក់ៗត្រូវ
  • ចេះអត់ធ្មត់យោគយល់អធ្យាស្រ័យគ្នា តែបើកើតមានអំពើនេះ យើងត្រូវដើរចេញដើម្បីអោយកំហឹងបាន រសាយ ឬលេងកីឡាដើម្បីរំសាយ
  • លើកទឹកចិត្តអោយមានសមភាព និងភាពស្មោះត្រង់ តម្លាភាពរវាងបុរស ស្រ្តី
  • លើកទឹកចិត្តអោយស្រ្តីមានការទទួលខុសត្រូវ និងទទួលជោគជ័យក្នុងវិជ្ជាជីវៈ
  • ផ្តល់សិទ្ធិទៅអោយស្រ្តីក្នុងការធ្វើផែនការ និងធ្វើសេចក្តីសម្រេចចិត្តដូចជា នយោបាយ សេដ្ឋកិច្ចវប្បធម៌
  • ផ្តល់អោយស្រ្តីទទួលការអប់រំស្មើនឹងបុរស ដើម្បីបំពេញសេចក្តីត្រូវការសំខាន់ៗក្នុងការរស់នៅ ។

៤. ការអប់រំសីលធម៌ ពលរដ្ឋ នៅក្នុងសាលារៀន មានសារសំខាន់ណាស់ ព្រោះ យើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថា សព្វថ្ងៃនេះ សង្គមខ្មែរហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍខាងស្មារតី សីលធម៌និងមនុស្សធម៌ ។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិនោះទ្រព្យសម្បត្តិនោះកើតឡើងក្នុងអំពើអសីលធម៌ក៏ដោយ ពោលគឺ គេអោយតម្លៃតែទៅលើភាពហឺហាខ្ពស់មុខខ្ពស់មាត់ សំរាប់ខ្លួន និងក្រុមគ្រួសារគេតែប៉ុណ្ណោះ ។ កត្តាទាំងនេះបណ្តាលមកពីចិត្តលោភ ។ ទោសៈមោហៈ ខ្វះសីលធម៌ ដែលគ្របសង្កត់លើខ្លួនគេធ្វើឱ្យពួកគេមើលពុំឃើញតម្លៃពិតរបស់សង្គម និងរបស់មនុស្សនៅលើពិភពផែនដីនេះ ។ អាស្រ័យហេតុដូចនេះហើយ ទើបយើងសង្កេតឃើញថា នៅក្នុងសង្គមជាតិយើងគេតែងជួបប្រទះនូវការកាប់សម្លាប់ និងសង្រ្គាមមិនឈប់ឈរដែលជារូបភាពធ្វើអោយសង្គមជាតិយើងអាប់ឳនកិត្តិយសពីមួយ ថ្ងៃទៅមួយថ្ងៃ ។ ដើម្បីជួយចំណែកកាត់បន្ថយ ឬលប់បំបាត់នូវរាល់កត្តាអសកម្មនិង ទង្វើអសីលធម៌ទាំងឡាយដូចបានរៀបរាប់ត្រួសៗខាងលើ ការអប់រំសីលធម៌ ពលរដ្ឋនៅក្នុងសាលារៀនមានសារសំខាន់ខ្លាំងណាស់គឺ ៖

  • អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារ និងយុវជនអោយបានល្អប្រសើរ ចេះគោរពច្បាប់ ស្គាល់ពីតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋនាពេលអនាគតសាកសមជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ។
  • អប់រំយុវជនអោយចេះយោគយល់គ្នា ស្គាល់តម្លៃសន្តិភាព ស្គាល់ន័យនៃជីវិតខាងផ្លូវលោក និងផ្លូវធម៌ ។
  • អប់រំយុវជនឱ្យរៀនរស់នៅឱ្យបានសុខដុមរម្យនាជាមួយអ្នកដទៃនៅក្នុងសង្គមនោះបីមាននិន្នាការនយោបាយ សាសនា វប្បធម៌ផ្សេងពីគ្នាក៏ដោយ ។
  • អប់រំយុវជនឱ្យចេះឈឺឆ្អាលចំពោះសង្គមក្នុងបំណងឱ្យសង្គមមនុស្សមានការអភិវឌ្ឍពីគ្រប់វិស័យ ទាំងផ្នែកស្មារតី និងសម្ភារៈ ។ ជាពិសេសទៅរៀនទៀតនោះត្រូវបំពេញតួនាទី ៖
  • ស្គាល់ និងគោរពខ្លួនឯង និងអ្នកដទៃ
  • ស្គាល់តម្លៃ សិទ្ធិ សេរីភាព ភាតរភាព សមភាពជាមូលដ្ឋានរបស់មនុស្ស
  • ស្គាល់ពីជីវភាពពិត និងការវិវត្តរបស់សង្គម ។
  • សរុបមក ទោះបីជាវិទ្យាសាស្រ្ត បច្ចេកទេសមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏មនុស្សមិនអាចរស់ដោយ គ្មានចំណេះដឹងជាពិសេសនូវមុខវិទ្យាសីលធម៌នេះបានឡើយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login