Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. បច្ចុប្បន្នវប្បធម៌បរទេសបានចូលមកកម្ពុជាច្រើនណាស់ ។

ក. តើវប្បធម៌នោះជះឥទ្ធិពលយ៉ាងណាចំពោះយុវជនខ្មែរ ?

ខ. តើអ្នកមានវិធានការបែបណា ដើម្បីទប់ស្កាត់ វប្បធម៌ពាលាអាវាសែ ក្នុងជួរយុវជ​ន ?

២. តើសីលធម៌សង្គមធ្លាក់ចុះបណ្តាលមកពីកត្តាអ្វីខ្លះ ?

៣. តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន តើសិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពីអ្វី ?

៤. ទស្សនៈមួយបានលើកឡើងថា “ការបង្រៀនឱ្យគេចេះស្ទួចត្រី ប្រសើរជាងឱ្យត្រីគេហូប” ។ ចូរពន្យល់ទស្សនៈនេះដោយលើកឧទាហរណ៍នៅក្នុងការអប់រំមកបញ្ជាក់ ។

៥. គេថា “ ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ” ។ ចូរស្រាយបំភ្លឺ ។

ចម្លើយ

១.​ បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមកកម្ពុជាច្រើនណាស់ ។ វប្បធម៌ទាំងនោះបានជះឥទ្ធិបាលយ៉ាងខ្លាំងមកលើ យុវជនខ្មែរ ៖

ក. បញ្ហាជះឥទ្ធិពលដល់យុវជនខ្មែរមាន ៖​

  • តន្រ្តីញ័រញាក់ខុសពីលក្ខណៈជាតិខ្មែរ
  • ភាពយន្តអាសអាភាស កាប់ សម្លាប់ ឆក់ ប្លន់ កេងប្រវ័ញ្ច
  • សម្លៀកបំពាក់ ម៉ូតសក់ តាមបែបបរទេសនិយម
  • អត្តចរិត អាកប្បកិរិយា ប្រាសចាកពីលក្ខណៈរបស់មនុស្សខ្មែរ (ទំនៀមទម្លាប់ ប្រពៃណី ឥរិយាបថនិយាយដេកដើរ ឈរអង្គុយ)
  • សម្ភារៈប្រើប្រាស់ មិនចូលចិត្តប្រើប្រាស់អ្វីជារបស់ជាតិខ្លួន
  • វិធានការទប់ស្កាត់វប្បធម៌ពាលាអាវាសែក្នុងជួរយុវជន
  • បណ្តុះស្មារតីស្រលាញ់សិល្បៈវប្បធម៌ខ្មែរក្នុងស្រទាប់យុវជន
  • ផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ជាតិឱ្យបានច្រើនជាងការផ្សព្វផ្សាយវប្បធម៌បរទេស
  • ទប់ស្កាត់វប្បធម៌បរទេសណា ដែលមិនផ្តល់ផលប្រយោជន៍ដល់ជាតិយើង
  • បង្កើតស្នាដៃរបស់ខ្លួនឱ្យបានច្រើនហើយមានលក្ខណៈសុក្រឹត្យជាទីពេញនិយមរបស់ប្រជាជាតិខ្មែរ
  • ស្រាវជ្រាវស្វែងយល់វប្បធម៌ជាតិ អោយបានស៊ីជម្រៅថែមទៀត
  • នាំគ្នាលើកតំកើងសិល្បៈវប្បធម៌ជាតិឱ្យបានព្រមៗគ្នា
  • និយមប្រើប្រាស់សិល្បៈវប្បធម៌ជាតិឱ្យបានទូទាំងប្រទេស
  • លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជាតិកម្ពុជាទាំមូលក៏ដូចជាលើកកម្ពស់ផ្នែកជីវភាពសិល្បករជាតិយើងឱ្យមានកម្រិតខ្ពស់ (ការពារកុំឱ្យគេវិញទឹកចិត្តសិល្បករខ្មែរ) ។

២. សីលធម៌សង្គមធ្លាក់ចុះដោយសារកត្តាជាច្រើនដូចជា ៖

  • ជាទូ​ទៅអាជ្ញាធរ គ្រួសារ សាលារៀន មិនទាន់បានឯកភាពគ្នា ដោយឈរលើគោលការណ៍អប់រំសីលធម៌ដល់ប្រជាពលរដ្ឋ ឬកូនប្រុស ស្រី
  • ការហូបចូលនៃវប្បធម៌បរទេស ដែលជាអំពើពាលាអាវ៉ាសែ
  • បណ្តោញព័តមានដូចជា ភាពយន្ត ស៊ីចស៊ី ទស្សនាវដ្តីអាសអាភាស ល្បែងស៊ីសង ហ្គេម ខារ៉ាអូខេ
  • ការប្រើប្រាស់គ្រឿងញៀន ថ្នាំសំរើប ចាប់ជម្រិតជួញដូរផ្លូវភេទ អំពើឆក់ប្លន់ បោកប្រាស ឃាតកម្ម
  • ប្រជាពលរដ្ឋភាគច្រើនមានកម្រិតវប្បធម៌ទាប ជីវភាពក្រីក្រ
  • ពួកគេមិនយកចិត្តទុកដាក់រៀនមុនវិជ្ជាសីលធម៌ពលរដ្ឋ ឬវប្បធម៌ អរិយធម៌ខ្មែរទេ ព្រោះគេមិនឱ្យតម្លៃ
  • ការប្រើប្រាស់បក្សពួក និងអំពើពុករលួយមានគ្រប់ស្រទាប់វណ្ណៈនៃមជ្ឈដ្ឋានសង្គម
  • មានសង្រ្គាមរុំារ៉ៃយូរអង្វែង
  • បានបន្សល់ទុកពីមនោគវិជ្ជានៃបនប្រល័យពូជសាសន៍
  • សង្គមទាំងមូលមិនឱ្យតម្លៃ ឬមិនលើកតំកើង ពីខឹមសារអប់រំសីលធម៌នៅគ្រប់កម្រិតសិក្សាឡើយ
  • របត់សង្គមធ្វើឱ្យអ្នកមាន និងអ្នកក្រ មានគម្លាតឆ្ងាយពីគ្នាខ្លាំងពេក
  • កង្វះមនសិការទទួលខុសត្រូវ ដូចជាការទប់ចិត្តអារម្មណ៍ស្រើបស្រាលរហូតហ៊ានប្រព្រឹត្តអំពើអាណាចារ ខុស​សីលធម៌ ពិសេសចាប់រំលោភកូនឯងជាដើម ។

៣. តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន សិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពី ៖

ក. កត្តាសង្គម

  • អំពើពាលាអាវ៉ាសែក្នុងសង្គម (ឆក់ប្លន់ កាប់សម្លាប់ ល្បែងស៊ីសង គ្រឿងញៀន)
  • ការសេពគប់មិត្តភក្តិមិនល្អ
  • វប្បធម៌ពាលាអាវ៉ាសែរបស់បរទេស
  • អំពើពុករលួយក្នុងសង្គម
  • ភាពអត់ការងារធ្វើ ធ្វើឱ្យសិស្សបាក់ចិត្តក្នុងការសិក្សា ។

ខ. កត្តាគ្រួសារ

  • កង្វះខាតនូវជីវភាពក្នុងគ្រួសារ
  • គ្រួសារខ្វះការអប់រំ ឪពុកម្តាយគ្មានចំនេះដឹងនាំឱ្យគ្មានសមត្ថភាពអប់រំកូន
  • ស្ថានភាពនិងបរិយាកាសមិនចុះសំរុងក្នុងគ្រួសារ
  • គ្រួសារគ្មានភាពកក់ក្តៅ ឪពុកម្តាយគិតតែពីការងារមុនរបរ ឃ្លាតឆ្ងាយពីកូន ការយកចិត្តទុកដាក់តាមដាននិងផ្តល់លទ្ធភាព ទាំងផ្នែកស្មារតី និងសម្ភារៈក្នុងការសិក្សា និងការលូតលាស់បុគ្គលិកលក្ខណៈរបស់កុមារមិនបានសមស្រប
  • ឪពុកម្តាយគ្មានមុខរបរច្បាស់លាស់ បង្ខំឱ្យកូនជួយធ្វើការងារចិញ្ចឹមជីវិត
  • អំពើហិង្សា ការឈ្លោះទាស់ទែងគ្នា វាយកូនចៅ
  • ការលែងលះគ្នានាំឱ្យប៉ះពាល់ដល់ការសិក្សារបស់កូន

គ. កត្តាសាលារៀន

  • គ្រូបង្រៀន បរិយាកាសក្នុងម៉ោងបង្រៀនមិនគួរជាទីចាប់អារម្មណ៍របស់សិស្ស សមត្ថភាពនៃការបណ្តុះបណ្តាលនិងអប់រំមានកំរិតទាប ខ្វះសមត្ថភាពក្នុងការគ្រប់គ្រង
  • បរិយាកាសថ្នាក់រៀន ៖ ការរៀបចំថ្នាក់រៀនមិនគោរពទៅតាមនិយាមគរុកោសល្យ (ថ្នាក់រៀនមានសិស្សច្រើនលើសលុប) ខ្វះខាតសម្ភារៈបង្រៀន

ឃ. កត្តាសកម្មភាពផ្ទាល់ខ្លួន

  • មិនខិតខំរៀន (ខ្ចិលច្រអូស) = មានបញ្ញាអន់
  • ការរីកលូតលាស់បុគ្គលិកលក្ខណៈមិនល្អ
  • មានជម្ងឺប្រចាំកាយ ។

៤. ទស្សនៈ “ការបង្រៀនឱ្យគេចេះស្ទួយត្រីប្រសើរជាងឱ្យត្រីគេហូប”

ក. នេះជាទស្សនៈគរុកោសល្យមួយសំរាប់លោកគ្រូ អ្នកគ្រូក៏ដូចជាសម្រាប់អ្នកអប់រំទាំងឡាយក្នុងការបណ្តុះបណ្តាលសិស្ស និងធនធានមនុស្ស ។

ខ. ការបង្រៀនអោយគេចេះស្ទួចត្រី មានន័យថាគេត្រូវអប់រំមនុស្សឱ្យចេះប្រតិបត្តិ អនុវត្តរាល់ការងារ ចេះគិតគួរដោយខ្លួន ចេះបំពេញមុនវិជ្ជាជីវៈ ដើម្បីជីវិតរស់នៅរបស់ខ្លួន និងដើម្បីរួមចំណែកកសាងសង្គមជាតិ ។

គ. ការបង្រៀនអោយគេចេះគិតគូរ ចេះអនុវត្តរាល់ការងារ ចេះបំពេញមុខវិជ្ជាជីវៈ ប្រសើរណាស់ដើម្បីម្ចាស់ការសម្រាប់ខ្លួនម្នាក់ៗ ពោលគឹ គេអាចរស់ដោយខ្លួនគេអស់ជីវិត ។ ប្រសើរជាជាងឱ្យត្រីគេហូបមានន័យថាប្រសើរជាជាងការបង្រៀនផ្តល់ពុទ្ធិដល់គេតែមិនចេះអនុវត្តនិងរកស៊ីប្រកបរចិញ្ចឹមជីវិតដោយខ្លួនឯង ។

ឃ. តាមរយៈទស្សនៈខាងលើនេះ ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស លោកគ្រូ អ្នកគ្រូត្រូវបង្រៀនសិស្សមានពុទ្ធិរឹងមាំ ចេះអនុវត្តប្រតិបត្តិ និងមានចំណេះចេះរស់នៅដោយខ្លួនឯងនាពេលអនាគត ។ ការបង្ហាត់បង្រៀនត្រូវផ្សារភ្ជាប់នឹងការអនុវត្ត ។ ត្រូវបណ្តុះបណ្តាលមុខវិជ្ជាជីវៈ ដើម្បីធានាមុខរបរមួយឱ្យសិស្ស ។

៥. ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ

  • ចិត្តវិទ្យា ៖ ជាវិទ្យាសាស្រ្តមួយសិក្សាពីបាតុភូតនៃចិត្តរបស់មនុស្ស
  • វិទ្យាសាស្រ្តសង្គមជាវិទ្យាសាស្រ្តសិក្សាពីទ្រង់ទ្រាយនៃចលនារបស់សង្គម ។ ឧទាហរណ៍ អក្សរសាស្រ្ត , ប្រវត្តិសាស្រ្ត , សង្គមវិទ្យា , គរុកោសល្យ ។
  • ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយព្រោះ
  • វិទ្យាសាស្រ្តសង្គមទាំងអស់សុទ្ធតែសិក្សាពីមនុស្សទាំងអស់
  • ដើម្បីស្គាល់មនសុ្សត្រូវមានចំណេះដឹងចិត្តវិទ្យា
  • ចិត្តវិទ្យាអាចអោយអ្នកសិក្សាបញ្ហាទិសដៅ
  • អ្នកសិក្សាវិទ្យាសាស្រ្តសង្គមទាំងអស់ ត្រូវមានមូលដ្ឋានចិត្តវិទ្យា ។ អាស្រ័យហេតុនេះចិត្តវិទ្យា គឹជាមាតានៃបណ្តាវិទ្យាសាស្រ្តទាំងអស់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login