Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ប្រសិនបើមាននរណាម្នាក់ បង្ខំឱ្យអ្នកប្រើគ្រឿងញៀនតើអ្នកត្រូវមានវិធីបដិសេធដូចម្តេច ?

២. តើជនដែលប្រព្រឹត្តគ្រឿងញៀន និងត្រូវមានទោសដូចម្តេចខ្លះ ?

៣. តើត្រូវធ្វើដូចម្តេច ដើម្បីជម្នះខ្លួនពីការប្រើប្រាស់គ្រឿងញៀន ?

ចម្លើយ

១. ប្រសិនបើមាននរណាម្នាក់បង្ខំឱ្យអ្នកប្រើគ្រឿងញៀនយើងត្រូវមានវិធីបដិសេធដោយនិយាយថា ៖

  • សុំទោស ! ខ្ញុំមានជម្ងឺ
  • សុំទោស ! ខ្ញុំប្រញាប់ណាស់
  • សុំទោស ! ខ្ញុំតមចំណី
  • ទេ ! ខ្ញុំអរគុណច្រើនណាស់ ខ្ញុំមិនអាចទេ ។

២. ជនដែលប្រព្រឹត្តគ្រឿងញៀន និងត្រូវមានទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំចំពោះ ៖

ក. ជនណាដែលសម្រួលដោយចេតនាឱ្យជនណាម្នាក់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទោះយកថ្លៃក្តី មិនយកថ្លៃក្តី ។

ខ. ជនណាដែលលួចដាក់គ្រឿងញៀនដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងអាហារ ក្នុងភេសជ្ជៈ ឬក្នុងសម្ភារៈផ្សេងៗទៀតដោយមិនឱ្យអ្នកបរិភោគ ឬអ្នកប្រើប្រាស់ដឹង ។

ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើសអាចទទួលបន្ថែមនៅទោសពិន័យជាប្រាក់ពី ៥លានរៀន ទៅដល់១០ លានរៀល ។ ជនណាប្រព្រឹត្តដោយចេតនាទាក់ទងនឹងការនាំចេញ ការនាំចូល ការដឹកជញ្ជូនអន្តរជាតិនូវគ្រឿងញៀនដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសពី ១០ ទៅ២០ ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀលដល់ ៥០ លានរៀល (ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ ១៩៩៦) ។

៣. ដើម្បីជម្នះខ្លួនឱ្យផុតពីការប្រើប្រាស់គ្រឿងញៀននោះមនុស្សគ្រប់រូប ជាពិសេសយុវជនត្រូវធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ និងប្រាកដថាឈប់ប្រើគ្រឿងញៀន ចៀសវាងឱ្យឆ្ងាយពីអ្នកប្រើប្រាស់គ្រឿងញៀន និងទៅជួបអ្នកផ្តល់ប្រឹក្សា ដើម្បីពិភាក្សាអំពីរបៀបផ្តាច់ការញៀននៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្តាច់គ្រឿងញៀន ៖

  • កុំសាកល្បងប្រើប្រាស់គ្រឿងញៀន សូម្បីតែម្តងក៏កុំប្រើដែរ
  • មិនត្រូវជឿតាមការញុះញង់របស់ឈ្នួញលក់គ្រឿងញៀនឬអ្នកគ្រឿងញៀនឡើយ
  • បើមានបបួល អ្នកត្រូវនិយាយពាក្យ “ទេ” យ៉ាងជាក់ច្បាស់ បដិសេធដោយមិនប្រព្រឹត្តគ្រឿងញៀនជាដាច់ខាត
  • មិនសេបគប់ជាមួយអ្នកញៀនគ្រឿងញៀន
  • ផ្តល់ពត័មានដល់អាជ្ញាធរមានសមត្ថកិច្ច នៅពេលឃើញជនចែកចាយ ឬប្រើគ្រឿងញៀន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login