2019-01-28 17:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កត្តាប្រវត្តិសាស្រ្តនិងសេដ្ឋកិច្ចជះឥទ្ធិពលលើសមាសភាពពន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនោះពន្ធ លើបុគ្គលពិបាកប្រមូលនៅក្នុងសេដុ្ឋកិច្ចដែលគ្រប់គ្រងដណ្តងដោយវិស័យកសិកម្ម និងដែលជាទូទៅប្រជាជនរស់នៅបែកខ្ញែកគ្នា ។ ជាលទ្ធផលមូលដ្ឋានពន្ធលើបុគ្គលច្រើន យកបានពីនិយោជិកសាធារណៈនិងនិយោជិករបស់ក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនពហុជាតិ ។ ជាទូទៅពន្ធលើផលចំណូលបុគ្គលតំណាងឲ្យមួយភាគដប់នៃចំណូលពន្ធ ច្រើនអាស្រ័យលើពន្ធលើផលចំណូលក្រុមហ៊ុនច្រើនជាងពន្ធលើចំណូលបុគ្គល ។ ពន្ធលើចំណូលរបស់ក្រុមហ៊ុនតំណាងឲ្យប្រហែល មួយភាគកបួននៃប្រាក់ចំណូលពន្ធសរុប ។
ចំណូលពន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ពឹងផ្អែកច្រើនលើពន្ធទំនិញនិងសេវាជាពិសេសលើពន្ធពាណិជ្ជកម្មក្រៅប្រទេស ។ ពន្ធលើទំនិញនិងសេវាមានចំនួនពាក់កណ្តាលគឺពីរភាគបួននៃចំណូលពន្ធបានមកពីពន្ធពាណិជ្ជកម្ម ។