ផ្ដើមចេញពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ពុទ្ធសាសនិកអាចទទួលបាន ៖
- ការដោះស្រាយបញ្ហាជាច្រើនក្នុងជីវិតដោយសន្ដិវិធី ឬ ដោយអហិង្សាមានការតស៊ូ និងព្យាយាមធ្វើអំពើល្អ ។
- មានសតិសម្បជញ្ញៈប្រកានៈខ្ជាប់នូវសច្ចធម៌ សុចរិតធម៌ យុត្តិធម៌
- ចេះជួយសង្រ្គោះគ្នាទៅវិញទៅមក
- ជឿលើសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់គោលការណ៍ខ្លួនទីពឹងខ្លួនសុខ ឬ ទុក្ខ មានក្រ ល្អ ឬ អាក្រក់ កើតមកតែពីខ្លួនឯង ។
- មិនឪ្យប្រកាន់វណ្ណៈ ពណ៌ សម្បុរ ( ត្រង់ការបែងចែកសង្គមវណ្ណៈផ្សេងៗ ព្រះពុទ្ធទ្រង់ពិចារណាឃើញថា “ ការប្រកាន់បែបនេះ ជាការមិនយុតិធម៌បីយ៉ាងគឺ សេចក្ដីមិនទៀននៃសង្ខារ ទាំងឡាយ ( អនិច្ចតា ) សភាពនៃទុក្ខ សភាពមិនមែនខ្លួនប្រាណ ( អនត្តា ) “ ។
- ការអប់រំចរិយាធម៌ឪ្យមានមារយាទល្អ ជាចរិយាធម៌ដែលបុគ្គលគ្រប់រូបត្រូវតែបដិបត្តជានិច្ច ។ ( តាមគោលការណ៍ចរិយាធម៌ព្រះពុទ្ធបានប្រដៅមនុស្សឪ្យលះបង់ការបៀតបៀនគ្នាមិនថាដោយឬដោយមិនផ្ទាល់ឪ្យមនុស្សចិញ្ចឹមជីវិតតែក្នុ្ងងផ្លូវប្រពៃ ( សម្មាអារជីវៈ) និងចេះជួយគ្នាទៅវិញទៅមកទៅមកកម្លាំងដែលអាចធ្វើបាន ។
- ប្រដៅមនុស្សឪ្យនិយាយតែពាក្យពិត មានសារប្រយោជន៍ សមតាមបុគ្គលទីស្ថាន និងកាលសម័យ
- ប្រដៅមនុស្សឪ្យមានចិត្ត ទៀងត្រង់ចំពោះខ្លូនឯងនិងអ្នកដទៃហើយនឹងទៀងត្រង់ចំពោះមុខងារ ខ្មាសអៀន និងចេះខ្លាចអំពើបាប
- បញ្ញាតិព្រះវិន័យដើម្បីសេចក្ដីសាមគ្គីព្រមព្រៀងរស់នៅជាមយគ្នាដោយមេត្តាធម៌ និងចេះយោគគ្នាទៅវិញទៅមក ។