Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើគ្រឿងញៀនមានប្រភេទអ្វីខ្លះ ? ចូរនិយាយពីឥទ្ធិពលរបស់វាផង ។

២. ចូរនិយាយពីទំនាក់ទំនងគ្រឿងញៀន និងមេរោគហ៊ីវ (ជំងឺអេដស៍) ដែលចម្លងដល់មនុស្ស ។

៣. តើក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានខេត្ត រាជធានីចំនួនប៉ុន្មាន ? តើខេត្តណាខ្លះដែលមានក្រុងពីរ ?

៤. តើខេត្តណាដែលទើបតែបង្កើតឡើងថ្មីៗនេះ ?

ចម្លើយ

១. ប្រភេទគ្រឿងញៀនមាន ៖ “ហិត ចាក់ លេប ជក់” ដូចជា ៖

  • អាភៀន ៖ ឥទ្ធិពលវាគឺ កាត់បន្ថយការឈឺចាប់ទាំងរាងកាយ និងបង្កើតអារម្មណ៍វើរវាយ ។ អ្នកប្រើចង់ក្អូតងងុយដេក ទល់លាមក និងធ្វើឱ្យប្រសើភ្នែកតូច ។
  • កញ្ឆា ៖ បាត់បង់ទំនុកចិត្ត ធ្វើឱ្យនិយាយហើយសើចច្រើន ។ ជីពចរ និងបេះដូងដើរលឿន ភ្នែកក្រហម ​និងបង្កើនចំណង់ក្នុងការបរិភោគ ។ ប្រើកញ្ឆាច្រើនបណ្តាលឱ្យឆាប់ស្លន់ស្លោ អន្ទះអន្ទែង កើតជម្ញឺសរសៃប្រសាទ ។
  • អំហ្វេតាមីន (យ៉ាម៉ា ថ្នាំឆ្កួត) ៖ បង្កើតភាពរំភើប ពង្រីក​រន្ធប្រស្រីភ្នែក បន្ថយការបរិភោគ ដេកមិនលក់ ដំណើរញ័រ ដកដង្ហើមមិនទៀងទាត់ ថប់អារម្មណ៍ស្លន់ស្លោបេះដងគាំងមួយភ្លែតៗ ដួលប្រកាច់ និងសម្ពាធឈាមឡើងខ្ពស់ ខ្លះកឃ្លើនហើយវង្វេង់
  • ហេរ៉ូអ៊ីន ៖ បង្កើតភាពរីករាយ ចង់ក្អួត ងងុយដេក ទល់លាមក រន្ធប្រស្រីរួមតូច សម្ពាធឈាមថយយចុះបេះដូងលោតយឺត ស្រូបខ្យល់បានតិច ។
  • អេក្សតាស៊ី (គ្រឿងញៀនស្នេហា) ៖ ស្រវឺងតិចតួរំភើបរីករាយ ផ្លាស់ប្តូរចក្ខុវិញ្ញាណ បាក់ទឹកចិត្ត ឬថប់អារម្មណ៍ ស្លន់ស្លោនិងស្និទ្ធិស្នាលជាមួយអ្នកដទៃ ។ ប្រើថ្នាំនេះច្រើនបណ្តាលឱ្យខូចថ្លើម និងកើតជម្ងឺខាន់ស្លាក់លឿន ។
  • សារធាតុរំលាយហើរ (សារធាតុហិត) មានដូចជា ៖ ថ្នាំបាញ់កំប៉ុង ឧស្ម័នប៊ូតាន សាំង កាវ ថ្នាំពណ៍ សារធាតុពង្រាវ អាមីលនីទ្រីដ ។ វាមានឥទ្ធិពលធ្វើឱ្យអារម្មណ៍រីករាយ ធូរស្រាលក្នុងចិត្ត ងុយដេក និយាយឡុលៗ ឆាប់ខឹងថប់អារម្មណ៍ អន្ទះអន្ទែងចង់វាយតប់គេឯង ។ មមើលមមាល និងការស្លាប់កើតឡើងធម្មតា ។
  • កូតាអ៊ីន ៖ ធ្វើឱ្យរំភើបរីករាយ និងរំជួលចិត្តជាខ្លាំង ។ ថប់អារម្មណ៍គំនិតស្រមើលស្រមៃច្រើន រហ័សមានអារម្មណ៍ថាខ្លួនខ្លាំងអសា្ចរ្យ គិតផ្តេសផ្តាស បញ្ចេញអាកប្បកិរិយាច្រំដែលគ្មានន័យ ។ ប្រើច្រើនកើតរោគចិត្ត ។
  • អែលអេសឌី ៖ ជាគ្រឿងញៀនមមាលខ្លាំងបំផុតគឺឃើញភ្លើង ពណ៍ រូបភាព ហើយអារម្មណ៍ដឹងថា មានអ្វីៗកើតឡើងនៅក្នុង និងក្រៅខ្លួន ។ ស្ពឹកសាច់ដុំកន្ត្រាក់ មានរេផ្លិក និងញ័រ ធ្វើឱ្យការគ្រប់គ្រងចលនាខ្លួនចុះខ្សោយ ។ អ្នកប្រើមានអារម្មណ៍ភ័យខ្លាច និងស្លន់ស្លោ ។

២. ការចម្លងមេរោគហ៊ីវ (អេដស៍) ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ៖

  • ការប្រើគ្រឿងញៀន ដែលចាក់តាមសឺរុំារួមគ្នាជាមួយអ្នកកើតមេរោគហ៊ីវ
  • អ្នកស្រវឹងគ្រឿងញៀន ច្រើនភ្លេចភ្លាំងស្មារតី ទប់ចិត្តមិនបាន​មិនប្រើស្រោមអនាម័យ ។ (ការចាក់គ្រឿងញៀនដោយប្រើម្ជុលរួមគ្នា ក៏ជាការចម្លងជម្ងឺថ្លើមដែរ) ។

៣. ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាមានខេត្តចំនួន ២៤ និងរាជធានី១ ។ ខេត្តដែលមានក្រុងពីរគឺ ៖

  • ខេត្តកំពង់ចាម មានក្រុងកំពង់ចាមនិងក្រុងសួង
  • ខេត្តបន្ទាយមានជ័យ មានក្រុង ប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ​
  • ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិត ។

៤. ខេត្តដែលទើ​បតែបង្កើតឡើងថ្មីៗនេះគឺខេត្តត្បូងឃ្មុំ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login