Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពាក្យកម្រង់កែវ គឺជាពាក្យសម្តីចាប់ចុងចួន រំលេចពាក្យពេចន៍ ប្រទាក់ក្រឡាវោហាសព្ទ ស្តាប់ទៅពីរោះរណ្តំ ចំដួងចិត្ត ដ្បិតរលូនចួនណែងណង អ្នកផងគាប់ដួងចិត្តអាល័យចង់ស្តាប់នោះ ហើយដែលហៅថាពាក្យកម្រង់កែវ​ ។

          ឧទាហរណ៍ៈ ព្រឹកព្រាងរៀងរះ ជះរស្មីពណ៌ដ៏ត្រចេះត្រចង់ ច្បាស់ផូរផង់តម្រង់ត្រង់ចូលដល់យល់ពន្លឺភ្លឺថ្លា​ នាទឹកដីអង្គរ បវរល្អឆើតឆាយត្រសាយត្រសុំសុខដុមរមនាជា ភិយ្យោភាពរៀងរាបជាដរាបតទៅ ស្ថេរស្ថិតនិត្យ នៅដៅដល់សួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ កាយាចិត្តឥតហ្មងសៅ ក្តៅក្រហាយខ្វាយខ្វាល់ដល់តិចតួចឡើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login