កត្ដាដែលបានធ្វើឲ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ ៖
- ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងដែលមានដំណាំរដូវដ៏ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោត និងបន្លែ លាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ
- បារាំងបានយល់ថាប្រទេសនម្ពុជាគឺជាប្រទេសសម្បូរទន្លេដែលជាគមនាគមន៍ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជួនផលិតផលកសិកម្ម ទៅកាន់ទីផ្សារអឺរ៉ុប ។
- កម្ពុជា មានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចឲ្យពួកបារាំងបង្កើតជាដំណាំកសិកម្មបានផលច្រើន ។
- កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់ ។
- នៅក្រោមដី សម្បូរទៅដោយរ៉ែជាច្រើនប្រភេទ ។