វត្តអារាមមានតួនាទីក្នុងការចូលរួមអភិវឌ្ឍសង្គមខ្មែរដូចជា ៖
- កូនខ្មែរមួយចំនួនបានស្នាក់នៅវត្តអារាមជាមួយព្រះសង្ឃដើម្បីទទួលការអប់រំទាំងផ្លូវលោក និងផ្លូវធម៌
- កូនខ្មែរជនបទបានមកបន្ដការសិក្សាថ្នាក់ខ្ពស់ ក៏ពឹងពាក់អាស្រ័យវត្តអារាមសម្រាប់ធ្វើការសិក្សារៀនសូត្រដែរ
- ព្រះសង្ឃអាចជួយដោះស្រាយបញ្ហាផ្សេងៗ នៅពេលប្រជាជនមានបញ្ហា និងជាអ្នកប្រៀមប្រដៅមនុស្សឪ្យដើរផ្លូវល្អ វៀរចាកនូវហិង្សាសេពសុរា គ្រឿងញៀន ល្បែងស៊ីសង និងកាមតណ្ហាដែលធ្វើឪ្យមានគ្រោះថ្នាក់
- វត្តអារាមក៏ចូលរួមចំណែកដោះស្រាយការងារសង្គមផងដែរដូចជា ការបត្ថម្ភអាហារដល់ក្មេងកំព្រា គ្រួសារក្រីក្រ ជនណាថា ជនមានវ័យចំណាស់ ទុគិតជន ជនពិការ ដើម្បីធ្វើឪ្យជនទាំងនោះមានក្ដីសង្ឃឹមក្នុងឆាកជីវិត
- ក្នុងវិស័យសុខាភិបាល ព្រះសង្ឃក៏បានចូលរួមចំណែកព្យាបាល និងលើកទឹកចិត្តដល់អ្នកជំងឺអេដស័ ដោយផ្អែកលើព្រះធម៌ដែលបានជាគ្រឹះនៃការអប់រំមនុស្សគ្រប់វ័យ គ្រប់ប្រភេទ
- ព្រះសង្ឃបាបជួយកសាងផ្លូវលំ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្ដូង... ។