Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. កម្ពុជាទទួលបានឋានៈជាភ្ញៀវពិសេសអាស៊ាន (១៩៩៣ដល់១៩៩៤) ក្រោយការបោះឆ្នោតនៅថ្ងៃទី២៣​ដល់ ២៨ ឧសភា ១៩៩៣ មករដ្ឋាភិបាលចម្រុះមួយបានត្រូវបង្កើតឡើងហើយគោលនយោបាយថ្មីស្រឡាងសម្រាប់រដ្ឋាភិបាលនេះក៏ត្រូវអនុម័តដោយសភាជាតិពេលនោះប្រជាជនកម្ពុជាគ្រប់រូបបានទទួលរបបថ្មីមួយដែលមានជីវិតរហូតដល់សព្វថ្ងៃគឺរបបប្រជាធិបតេយ្យសេរីពហុបក្ស ។ គោលនយោបាយក្រៅប្រទេសថ្មីរបស់រដ្ឋាភិបាលគឺប្រទេសកម្ពុជាចង់ឱ្យមានទំនាក់ទំនងធម្មតាឡើងវិញជាមួយប្រទេសជាច្រើនជាពិសេសជាមួយប្រទេសមហាអំណាចនិងជាមួយប្រទេសនានានៅអាស៊ីអាគ្នេយ៍ ។ ប្រទេសកម្ពុជាត្រូវបានអាស៊ានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំថ្នាក់មន្រ្តីការបរទេស លើកទី២៦នៅសិង្ហបុរីក្នុងឋានៈជាភ្ញៀវកិត្តិយសទន្ទឹមនិងនេះអាស៊ានក៏ឈោងដៃចាប់កម្ពុជាវិញផងដែរ ។ បន្ទាប់មកកម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមម្តងទៀតនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី២៧ នៅទីក្រុងបាងកក ក្នុងឋានៈជាភ្ញៀវពិសេស ។ ឆ្លៀតក្នុងឳកាសនោះប្រទេសកម្ពុជាបានសម្តែងនូវគោលបំណងរបស់ខ្លួនឱ្យគេដឹងថាខ្លួនចង់ក្លាយជាអ្នកសង្កេតការរបស់អាស៊ាន ។ លើសពីនេះទៀតនៅដើមខែធ្នូ ឆ្នាំ ១៩៩៤ លោកអគ្គលេខាធិការអាស៊ានដាតូអាហ្សីកស៊ីង អមដំណើរដោយគណៈប្រតិភូររបស់គាត់បានអញ្ជើញមកទស្សនាកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីជួយឱ្យកម្ពុជាអាចនឹងបំពេញបែបបទនិងយល់ពីយន្តការដ៏ ចាំបាច់សម្រាប់ចូលជាអ្នកសង្កេតការណ៍អាស៊ាន ។

ខ. ក្នុងឋានៈជាអ្នកសង្កេតការណ៍ (១៩៩៤ដល់១៩៩៦) បន្ទាប់ពីបានឋានៈជាភ្ញៀវពិសេសរបស់អាស៊ានរួចមករាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធដទៃទៀតបានរួចមករាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធដទៃទៀត បានរួមគ្នាធ្វើការងារយ៉ាងសកម្មធ្វើយ៉ាងណាឱ្យកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់សហគមន៍នេះ ។ នៅខែធ្នូ ១៩៩៤ នា​យករដ្ឋមន្ត្រីទាំងពីរ គឺសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ និងសម្តេចហ៊ុនសែនបានបង្ហាញនិងអះអាងនូវការគាំទ្រក្នុងនាមរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ។ នៅថ្ងៃទី ២៤ មករា ១៩៩៥ លោករដ្ឋកមន្រ្តីការបរទេសខ្មែរ (អ៊ីង ហួត) បានចុះកិច្ចព្រមព្រៀងទៅលើសសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ កិច្ចព្រមព្រៀងកម្ពុជាជាមួយនឹងសន្ធិសញ្ញានេះគឺជាជំហានដំបូងដែលអាចឱ្យកម្ពុជាក្លាយទៅជាអ្នកសង្កេតការណ៍ក្នុងសមាគមននេះ ។ ប៉ុន្មានសប្តាហ៍កន្លងមករដ្ឋសភាជាតិពិភាក្សាជាឯកច្ឆ័ន្ទទៅលើសសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាសេចក្តីសម្រេចចុងក្រោយរបស់កម្ពុជាក្នុងការចូលជាសមាជិកអាស៊ាន ។ នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឋានៈជាអ្នកសង្កេតការណ៍ពេញសិទ្ធិរបស់អាស៊ាន របស់អាស៊ាននៅប្រទេសព្រុយណេ ។

គ. ការពន្យាពេលកម្ពុជាក្នុងការចូលជាសមាជិកអាស៊ាន (១៩៩៧ ក្រោយពីធ្វើការសិក្សារួមស្តីពី “ បទបញ្ជាសមាជិកភាពកម្ពុជា និងឡាវ” រួចមកកម្ពុជាសង្ឃឹមថានឹងបានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានជាមួយឡាវនៅថ្ងៃទី២៣ តុលា ១៩៩៧ មុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៣០ នៅប្រទេស ម៉ាឡេស៊ី ។ ប៉ុន្តែជាអកុសលដោយព្រឹត្តិការណ៍ផ្ទុះអាវុធនៅថ្ងៃទី៥ដល់៦ កក្កដា ១៩៩៧ អាស៊ានបានសម្រេចពន្យាពេលបញ្ចូលកម្ពុជាដោយសម្អាងលើហេតុផលថាព្រះរាជាណាចក្រកម្ពុជាមិនទាន់មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ។ សេចក្តីសម្រេចចិត្តនេះបានផ្ទុយទៅនឹងសេចក្តីប្រកាសលើកទី១ នៃកិច្ចប្រជុំកំពូលក្រៅផ្លូវការនៅទីក្រុងហ្សាកាតានៅដើមឆ្នាំ ១៩៩៦​ដែលបានចែងថា “ប្រទេសខ្មែរ ឡាវ និងភូមា នឹងត្រូវបញ្ចូលជាសមាជិកពេញសិទ្ធិដំណាលគ្នា” ។ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ផ្ទុះអាវុធនេះសមាជិកប្រទេសរបស់គេចេញពីប្រទេសកម្ពុជា ។ ពេលនោះអាស៊ានបានដើរតួយ៉ាងសំខាន់ជាងពេលណាៗទាំងអស់ក្នុងការជួយស្វែងរកដំណោះស្រាយកម្ពុជា ។ អាស៊ានបានដាក់លក្ខខណ្ឌចម្បងមួយចំនួនចំពោះកម្ពុជារួមមាន ៖

  • រក្សាឱ្យបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច
  • ត្រូវមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបេតេយ្យ
  • ការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ១៩៩៨ ត្រូវប្រព្រឹត្តទៅដោយសេរីយុត្តិធម៌ និងអាចធ្វើឱ្យទុកចិត្តបាន
  • រដ្ឋាភិបាលថ្មីត្រូវតែចេញពីការបោះឆ្នោតតាមឆន្ទៈរបស់រាស្រ្តពិតប្រាកដ ។ ដើម្បីសម្រេចនូវដំណោះស្រាយនេះអាស៊ានបានបង្កើតក្រុមអាស៊ាន បីប្រទេស (ASEAN Troika) ដែលមានរដ្ឋមន្ត្រីការបរទេសមកពីឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ ។ អាស៊ាន Troika នេះមានអាណត្តិជាអ្នកសម្របសម្រួលកិច្ចពិភាក្សានយោបាយរវាងសម្តេច ហ៊ុន សែន និងទ្រង់រណឬទ្ធិដើម្បីសម្រេចឱ្យបានដំណោះស្រាយមួយសម្រាប់បោះឆ្នោតថ្មីមួយ ។

ឃ. កម្ពុជាក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន

ក្រោយពីបានធ្វើការពិគ្រោះយោបល់អស់រយៈពេល ៧ឆ្នាំមកព្រះរាជាណាចក្រកម្ពុជាយើងក៏ដូចអាស៊ានដល់ការសម្រេចបានជាជោគជ័យនូវគោលការណ៍របស់ខ្លួនដែលបានចែងក្នុងសេចក្តីប្រកាសទីក្រុងបាងកកឆ្នាំ ១៩៦៧ ។ នៅថ្ងៃ ៣០ មេសា១៩៩៩ជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជានិងប្រជាជាតិអាស៊ីអាគ្នេយ៍បាននាំគ្នាប្រារព្ធពិធីបុណ្យមួយយ៉ាងអធិកអធមនៅទីក្រុងហាណួយប្រទេសវៀតណាមកដើម្បីបញ្ចូលកម្ពុជាជាសមាជិកពេញសិទ្ធិទី១០របស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ។ នៅពេលនោះយើងឃើញមានការសម្តែងនូវការអបអរសាទពីសំណាកមេដឹកនាំអាស៊ានជាច្រើនបានកោកសរសើរ និងលើកទឹកចិត្តឱ្យកម្ពុជាចូលរួមយ៉ាងសកម្ម និងពេញសិទ្ធិនូវវេទិកានៃកិច្ចប្រជុំអាស៊ាននានាហើយកម្ពុជាវិញក៏បានបេ្តជ្ញានឹងចូលរួមចំណែកឱ្យអស់លទ្ធភាពក្នុងការជួយជ្រោមជ្រែងឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយទៅជាតំបន់សន្តិភាព ស្ថិរភាព សេចក្តីក្លាហាន ភាពស្វាហាប់ ភាពបរិសុទ្ធ ភាពសំបូររុងរឿងនៅថ្ងៃអនាគត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login