Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


របបសន្ដិសុខសង្គមមានតាវកាលិក ៩សំខាន់ៗគឺ៖

  • តាវកាលិកជរាភាព
  • តាវកាលិកទុព្វលភាព
  • តាវកាលិកមរណៈភាព
  • តាវកាលិកហានិភ័យការងារ 
  • តាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្រ្ដ
  • តាវកាលិកជម្ងឺ
  • តាវកាលិកមាតុភាព
  • តាវកាលិកនិកម្មវេលានិង
  • តាវកាលិកគ្រួសារ ។

+ តាវកាលិករបបសន្ដិសុខសង្គមនីមួយៗមានដូចតទៅ ៖

  • តាវកាលិកជរាភាព ផ្ដល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់សោធនជរាភាព ឬបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់ សោធនកាលាទិករណ៍ដោយសារការចុះខ្សោយខាងស្មារតី និងកម្លាំងកាយ ។ 
  • តាវកាលិកមរណៈភាព ផ្ដល់ជូនចំពោះអ្នកនៅក្នុងបន្ទុកមានប្រពន្ធ ឬប្ដី និងកូនតាមលក្ខខណ្ឌដូចខាងក្រោម ៖

- នៅពេលសាមីជនទទួលមរណៈភាពហើយនៅក្នុងកាលបរិច្ឆេទនៃមរណៈភាពនោះ គាត់បានបំពេញលក្ខខណ្ឌដើម្បីទទួលបានសោធនជរាភាព ឬសោធនកាលាទិករណ៍ ឬសោធនទុព្វលភាព។

- នៅពេលដែលសាមីជនកំពុងទទួលប្រាក់សោធនជរាភាព ឬសោធនកាលាទិករណ៍  ឬសោធនកាលាទិករណ៍ ហើយគាត់ទទួលមរណៈភាព ។

  • តាវកាលិកហានិភ័យការងារ ផ្ដល់ជូនចំពោះអ្នកមានគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់នៅកន្លែងធ្វើការ គ្រោះថ្នាក់ពេលធ្វើដំណើរពីលំនៅស្ថាន និងត្រលប់មកវិញ ដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួន និងជម្ងឺវិជ្ជាជីវៈ។
  • តាវកាលិកការថែទាំនិងព្យាបាលវេជ្ជសាស្រ្ដ ផ្ដល់ជូនចំពោះការព្យាបាល និងថែទាំវេជ្ជសាស្រ្ដ ។
  • តាវកាលិកជម្ងឺ ផ្ដល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជម្ងឺ ឬជួបឧបទ្ទវហេតុជាយថាភាព ។
  • តាវកាលិកមាតុភាព ផ្ដល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងឱកាសសម្រាកលំហែមាតុភាព ។
  • តាវកាលិកនិកម្មវេលា គឺជាតាវកាលិកផ្ដល់ជូនក្នុងឱកាសគ្មានការងារ មានដូចជា ប្រាក់ឧបត្ថម្ភពេលគ្មានការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ និងជួយ ស្វែងរកការងារធ្វើ ។ 
  • តាវកាលិកគ្រួសារ គឺជាការឧបត្ថម្ភសម្រាប់ការលើកទឹកចិត្តដល់គ្រួសារដែលមានកូនច្រើន ក្នុងគោលបំណងធានាបាននូវ ស្ថិរភាព នៃកត្តាប្រជារាស្រ្ដ និងស្ថិរភាពចំណូលគ្រួសារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login