ព្រះពុទ្ធសាសនាបានអប់រមមនុស្សដូចជា ៖
- មនុស្សខ្មែរនិងជនជាតិដទៃទៀត ឲ្យជឿលើបុណ្យបាបកម្មផល មានពៀរវេរាក្នុងបច្ចុប្បន្នជាតតិ និងអនាគតជាតិបន្តបន្តាប់ ។
- ឲ្យមានការគោរពនូវសីលធម៌ ធម្មវិន័យ តាមពុទ្ធវចនៈ ទាំង៨៤០០០ធម្មក្ខន្ធ័
- ពុទ្ធិ ចំណេះដឹងរបស់មនុស្ស ទោះជាកម្រិតណាក៏ដោយពិតជាកើតចេញពីការសន្សំ ព្យាយាម បន្តិចម្តងៗរបស់មនុស្ស មិនមែនជាអំណោយរបស់អាទិទេពឡើយ ។
- ភាវៈអ្វីៗក្នុងលោកសុទ្ធតែមានកំនើតដោយសំខាន់ធាតុ គឺ ធាតុផ្សំគឺមនុស្សអាចបង្កើតភាវៈផ្សេងៗទៀតស្របតាមធម្មភាព ដែលទ្រទ្រង់ភាវៈពោលគឺ ពិសោធបង្កើតរបស់មួយផ្សេង ឬអាចរកខុសត្រូវ ។ កំនើតភាវៈទាំងនោះតែមានចំនងទាក់ទងភ្ជាប់ហេតុនិងផល ។
- សុខៈ ដើម្បីសំរេចនូវសេចក្កីសុខសុភមង្គលត្រូវតែសាងនូវអំពើល្អតាមរយះកាយ វាចា ចិត្ត ។
- ទំនៀមទំលាប់ប្រពៃណី ក្នុងពិធីបុណ្យផ្សេងៗគេតែងយកព្រះពុទ្ធរូបជាធំ គ្មានសែនក្រុងពាលី គ្មានស្លាធម៌ដូង គ្មានសែនព្រេន មានន័យថាសូត្រធម៌ពុទ្ធសុទ្ធសាធដែលមានចែងក្នុងគម្ពីព្រះត្រៃបិតក ។
- មានអតីតជាតិ មានបច្ចុប្បន្នជាតិ និងអនាគតជាតិ
- ចំហាយនៃក្ខន្អ័ (កម្មចាស់) នៅជាប់និងជិវិតថ្មីរូបរាងកាយថ្មី ហើយទទួលផលនៃអំពើទៅតាមនោះដែរ ។