ប្រសាទខ្មែរនីមួយៗមានទំនាក់ទំនងទៅនឹងសាសនា ។ ការស្ថាបនាប្រាសាទទាំងនោះពុំមែនជាព្រះរាជាដំណាក់ សំរាប់មហាក្សត្រស្នាក់នៅនោះទេ ។ ប៉ុន្តែជាបូជនីយដ្ឋានសំរាប់គោរពបូជាពេលមានពិធីម្តងៗ ។ក្រៅពីនេះមានបុព្វហេតុជាច្រើនដែលមានទំនាក់ទំនងទៅនឹងការស្ថាបនាប្រសាទទាំងនោះគឺ៖
- បុព្វហេតុសាសនាៈ ការកាន់សាសនាខុសគ្នាបានធ្វើឲ្យស្តេចខ្មែរពុំព្រមគោរពបូជាប្រាសាទដដែលៗ ហើយបានចាត់ឲ្យគេស្ថាបនាប្រាសាទផ្សេងៗទៀតតម្រូវតាម បំណងនិងជំនឿរបស់ព្រះអង្គ។
- បុព្វហេតុកិត្តិយសៈ ការស្ថាបនាប្រាសាទចង់បញ្ជាក់ពីថ្វីព្រះហស្ថការប៉ិនប្រសប់ទេពកោសល្យ និងប្រាជ្ញាវៀងវៃរបស់ព្រះអង្គ ។
- បុព្វហេតុទម្លាប់ៈ ការស្ថាបនាជាទម្លាប់លមួយដែរ ។ ដើម្បីបង្ហាញស្នាដៃ និងទុកជាកេរដំណែលនៃរជ្ជកាលរបស់ព្រះអង្គ ។ ទ្រង់បានបញ្ជឲ្យស្ថាបត្យករជំនាញៗស្ថាបនាប្រាសាទរំលេចដោយក្បាច់ចម្លាក់ល្អប្រណីតទាំងនេះឡើង ។
- បុព្វហេតុប្រវត្តិសាស្រ្តៈ ការស្ថាបនាប្រសាទប្លែកៗក្នុងបំណងធ្វើឲ្យកិត្តិនាមព្រះអង្គល្បីសុសសាយក្នុងប្រវត្តិសាស្រ្ត ។
- បុព្វហេតុសង្រ្គាមៈ ការស្ថាបនាប្រាសាទធំហើយមាំមានទ្វារចេញចូលច្រើនជាមធ្យោបាយដើម្បីទប់ទល់និងខ្មាំងសត្រូវ
- បុព្វហេតុបំលាស់ប្តូរទីក្រុងៈ ការផ្លាសប្តូរទីក្រុងតម្រូវឲ្យព្រះមហាក្សត្ររៀបចំស្ថាបនាទីក្រុងថ្មីជាដរាបដូចជាៈ នៅលើភ្នំគូលែន នៅរលួស នៅសៀមរាប នៅលង្វែក នៅឧដុង្គជាដើម ។