2019-02-11 15:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ណាគេបានសំរេចមគ្គ(មគ្គឬផ្លូវទៅកាន់ការរំលត់ទុក្ខមានអង្គ៨ ) គេអាចធ្វើដំណើរឆ្ពោះទៅរកព្រះនិព្វានដែលគេយល់ថាជាឋានបរមសុខ ។ ទោះបីពុំសំរេចនិព្វានក្តីការធ្វើដំណើរតាមតម្រាយផ្លូវនៃនិព្វានក៏បានសំសេចសុខដែរ ។
ពុទ្ធបរិស័ទ ឬពុទ្ធសាសនិកជនមើលឃើញថាជីវីតលោកិយមិនទៀងទាត់ អ្វីៗមិនស្ថិតស្ថេរ សេចក្តីសុខ ការសប្បាយ ទ្រព្យសម្បត្តិ កិត្តិយស សេចក្តីរុងរឿង ជីវីតនិងរូបកាយតែងប្រែប្រួល ឬវិនាសទៅវិញដោយចៀសមិនផុត ។ មានតែឋានព្រះនិព្វានទេ ដែលជាឋានរំលត់ទុក្ខជាកន្លែងបំផ្លាញភាពសៅហ្មង និងអំពើអកុសលទាំងឡាយដូចនេះព្រះរិនិព្វានជាកន្លែងរំលត់ទុក្ខគ្រប់យ៉ាង អ្នកដែលបានទៅដល់មានព្រះអរិយបុគ្គលដែលជំរះអស់កិលេសទាំងពួងក្នុងលោកនេះអ្នកដែលបំពេញកុសលច្រើនអនេកដូចជាព្រះពុទ្ធជាដើម ។