2019-02-14 16:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រោយពេលមនុស្សស្លាប់ ទំនៀមទំលាប់ខ្មែរយើង គេធ្វើបុណ្យ ៧ថ្ងៃ និងធ្វើបុណ្យ១០០ថ្ងៃ ។ ពីធីបុណ្យនេះបានប្រព្រឹត្តិទៅតាមជំនឿដែលខ្មែរយើងមានជំនឿងថា មនុស្សស្លាប់ទៅ គំរប់ ៧ថ្ងៃ ព្រលឹងរបស់អ្នកស្លាប់ពុំទាន់ទៅណាទេ ហើយថែមទាំងដឹងខ្លួនថា ខ្លួនបានលាចាកលោកទៀងផង ។ កូនចៅបានធ្វើបុណ្យ ៧ថ្ងៃ ១០០ថ្ងៃនេះ ដើម្បីអោយព្រលឹងអ្នកដែលស្លាប់ទៅបានឃើញថា កូនចៅ បានរំលឹកនឹកគុណ មានចិត្តនឹកអាឡោះអាល័យ មិនតែប៉ុណ្ណោះ ពិធីបុណ្យនេះ ក៏ដើម្បីបញ្ចូនភាគផលបុណ្យទៅ អ្នកដែលបានស្លាប់ទៅផងដែរ ។ ពិធីបុណ្យទាំងនេះ ក៏អាចផ្សារភ្ជាប់ និងជំនឿដើមរបស់ជនជាតិខ្មែរយើង វប្បធម៌អូស្រ្តអាស៊ី ដែលយល់ថាមនុស្សយើងមានព្រលឹងធំ ព្រលឹងតូច ព្រលឹងបន្ទាប់បន្សំ ។ ព្រលឹងធំអាចចាកចេញពីរាងកាយតាំងពី៦ ខែ មុនពេលសា្លប់ ព្រលឹងតូចចាកចេញេពីកាយនៅពេលស្លាប់ ហើយព្រលឹងបន្ទាប់បន្សំចេញពីផ្ទះនីពេល ៦ខែ ក្រោយពេលស្លាប់ ។ ពីធីបុណ្យ ៧ខែ រឺ១០០ថ្ងៃ ក៏អាចទាក់ទងនិងព្រលឹងតូចដែលពុំទាន់ចាកចេញពីផ្ទះនៅឡើយ ទោះបីមនុស្សនោះស្លាប់ហើយក៏ដោយ ។ ដោយជំនឿនេះ ក៏យយើងឃើញគេធ្វើបុណ្យរំដោះគ្រោះ ដើម្បីប្រមូលព្រលឹងធំអោយវិលចូលក្នុងប្រាណវិញ។