2019-02-13 16:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កាលពីដើម តាមទំនៀមទំលាប់ខ្មែរយើង គរួសារនីមួយៗត្រូវរៀបចំពីធីចូលម្លប់ ដល់កូនស្រីរបស់ខ្លួន កាលណាកូនស្រីមានអាយុគ្រប់ការ ។ ពីធីចូលម្លប់នាសម័យនោះ មានអត្តន័យបំរើសំណូមពរនៃសេចក្គីត្រូវការរបស់មនុស្សនាសម័យនោះ គឺការចូលម្លប់ជាឪកាសមួយនៃការអប់រំ និង ការសិក្សាលើមុខវិជ្ជាជំនាញផ្សេងៗ សំរាប់កូនស្រី។ នាសម័យដើមសាលារៀនពុំទាន់មានការរីកចំរើន ហើយកូនស្រីខ្មែរក៏ពុំអនុញ្ញាត្តិអោយទៅសិក្សាដែរ ។ ដូចនេះដល់អាយុគ្រប់ការគ្រួសារនីមួយៗ ត្រូវតែធ្វើពិធីចូលម្លប់ដល់កូនស្រី ដើម្បីអោយរូបរាងកាយ សំបុរស្អាតបាត និង រីកធំធាត់ មានសាច់មានឈាមឆាប់រហ័ស ព្រមទាំងដើម្បីជាឪកាសអប់រំ ចិត្តគំនិត កាយវាចាចិត្ក និងការអប់រំមុខជំនាញផ្សេងៗ មានការដេរប៉ាក់ ធ្វើម្ហូបអាហារជាដើម ដើម្បីត្រៀមលក្ខណៈទុកជាមុននូវចំណោះដឹង ចាំបាច់សំរាប់កសាងគ្រួសារទៅអនាគត ។ ដូចនេះពិធូចូលម្លប់ មានសារះសំខាន់សំរាប់សង្គមខ្មែរ យើងនាសម័យដើម ។ តែសព្វថ្ងៃនេះ ដោយសារសង្គមមនុស្សមានការរីកចំរើន មានសាលារៀនគ្រប់គ្រាន់ សំរាប់អប់រំបណ្តុះបណ្តាលកូនស្រី គេពុំចាំបាច់ធ្វើពិធីចូលម្លប់ ទៀតទេ ។