បញ្ហាប្រឈមសំខាន់ៗក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នរួមមាន៖
- នីតិវិធីមួយចំនួនក្នុងការផ្តល់សេវាសាធារណៈនៅមានភាពស្មុគស្មាញ ប្រមូលផ្តុំការិយាល័យធិបតេយ្យ ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងរដ្ឋបាលសាធារណៈនៅមានកម្រិត ហើយការរៀបចំនិងការដាក់ឲ្យអនុវត្តមួយចំនួនមានលក្ខណៈដាច់ដោយដុំ មិនមានលក្ខណៈជាប្រព័ន្ធ ។
- រំហួតការងារនិងទំនាក់ទំនងផ្ទៃក្នុងនៅតាមក្រសួងស្ថាប័នរវាងក្រសួងស្ថាប័ននិងក្រសួងស្ថាប័ន នៅមិនទាន់ដំណើរការជាបណ្តាញតភ្ជាប់គ្នាបប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពរលូននៅឡើយ ។
- យន្តការរនិងប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃគុណភាពនៃសេវាសាធារណៈ មិនទាន់បានដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព ។
- គ្រប់គ្រង និងអភិវឌ្ឍន៍អាជីពករបស់មន្រ្តីរាជការ មិនទាន់ត្រូវបានរៀបចំលជាប្រព័ន្ធប្រកបដោយសិទ្ធិភាព នឹងមិនមានការរៀបចំការពិពណ៌នាមុខតំណែងឲ្យបានច្បាស់លាស់នៅឡើយ ។
- សមត្ថភាពធនធានមនុស្សនិងស្ថាប័ន នៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
- ប្រព័ន្ធបៀវត្សមិនទាន់ឆ្លើយតបនិងគោលការណ៍សមធម៌ ប្រសិទ្ធភាព សង្គតិភាព ក្នុងនោះគម្លាតបៀវត្សរបស់មន្រ្តីរាជការស៊ីវិលនៅមានកម្រិតខ្ពស់ ប្រព័ន្ធបៀវត្សរបស់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលមិនមានសង្គតិភាពនឹងគ្នា ។