Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីសំរេចឲ្យបានទីផ្សារការងារសម្រាប់យុវជន រាជរដ្ឋាភិបាលក៏ដូចជាក្រសួង និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោយជាចម្បងលើការកបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ដើម្បីបង្កើនសមត្ថភាព និងជំនាញឲ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែង ក្នុងតំបន់អាស៊ាននាពេលខាងមុខ ។ ក្នុងនោះត្រូវ ៖

  • ធ្វើសមាហរណកម្មក្របខណ្ឌគុណវិឌ្ឍិជាតិកម្ពុជា ស្តង់ដារជាតិសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាពលើ ៣វិស័យគឺ៖ វិស័យសំណង់ វិស័យមេកានិច វិស័យសេវាធុរកិច្ចនិងងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន​វិទ្យាចូលទៅក្នុងតំបន់ ដើម្បីឲ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស​ និងវិជ្ជាជីវៈនៅកម្ពុជាមានគុណភាព និងកម្រិតប្រហាក់ប្រហែលគ្នា ។
  • ពង្រឹងគុណភាព នៃការផ្តល់សេវាព័ត៌មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មាន​ទីផ្សារការងារ ។
  • ជំរុញនិងលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ឲ្យមានភារកិច្ចសហប្រតិបត្តិការ​កភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឬសាកលវិទ្យាល័យនៅបរទេសនានា ពិសេសឲ្យមានកិច្ចលសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេសដើម្បីលពង្រីកការវិនិយោគ និងទីផ្សារការងារ​។​
  • ជំរុញឲ្យមានការទទួលស្គាល់ សមត្ថភាពជំនាញពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតតំបន់ក៏ដូចសកលលោក រួមទាំងឲ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើក្របខណ្ឌគុណវិឌ្ឍិយោងអាស៊ាន ។
  • យុវជនគួរគប្បីកសិក្សាស្វែងយល់ពីសង្គម វប្បធម៌ ភាសា ច្បាប់និងបែបបទបំពេញការងារ នៅតាមបណ្តាប្រទេសជាសមាជិក ឬប្រទេសដែលយុវជនមានបំណងស្វែងរកការងារធ្វើ ជាពិសេសប​ង្កើនចំណេះដឹងផ្នែកភាសាបរទេស(អង់គ្លេស ) ដើម្បីជាយាន្តក្នុងការសិក្សាការទំនាក់ទំនងនិងការបំពេញការងារដោយហេតុថាភាសាអង់គ្លេសនិងក្លាយជាភាសាទំនាក់ទំនងរួមរវាងសមាជិកក្នុងសហគមន៍អាស៊ានតាមដាននិងស្វែងយល់ជាប្រចាំអំពីព័ត៌មានទីផ្សារការងារ (ដូចជា ឱកាសការងារ ឬកម្មសិក្សា ) នៅក្នុងប្រទេស (តាមរយៈទីភា្នក់ងារជាតិមុខរបរ និងការងារ ) និងក្រៅប្រទេស ដើម្បីអាចវិភាគលើនិន្នាការឬការវិវត្តរបស់ទីផ្សារការងារ ដូចជាតម្រូវកា​រក្នុងការបំប៉ន់ជំនាញ​បន្ថែមឲ្យស្របតាមទីផ្សារការងារ ។
  • បង្កើនសមត្ថភាពស្រាវជ្រាវ និងអំនានឲ្យបានច្រើនជាអតិបរិមានៅលើមុខវិជ្ជាឯកទេសរបស់ខ្លួន ក៏ដូចជាកមុខវិជ្ជាពាក់ព័ន្ធដទៃទៀត ។ ប្រទេសសមាជិកអាស៊ាន បានចងក្រងជាបណ្តាញសាកលវិទ្យាល័យអាស៊ាន (ASEAN University   Network ) ក្នុងបំណងពង្រីក និងចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវ ឬរបកគំហើញថ្មីៗ ។ បន្ថែមលើនេះអាស៊ានបានរៀបចំនូវកម្មវិធីប្រកួតប្រជែងជំនាញ (ASEAN Skills Competition ) តាមរយៈការបង្ហាញស្នាដៃស្រាវជ្រាវថ្មីៗលើជំនាញបច្ចេកទេសនិងជំនាញផ្សេងៗទៀត ក្នុងចំនោមនៃនិស្សិតនៃប្រទេសដែលជាសមាជិក ។ ដូច្នេះនិស្សិតត្រូវចាប់យកឱកាសនេះឲ្យបានដើម្បីទាញនូវការទទួលស្គាល់ពីមជ្ឈដ្ឋានអប់រំ និងនិយោជកតាំងពីមុនពេញបំពេញការងារ ។
  • គួរពិចារណាជ្រើសរើសជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលទីផ្សារការងារកំពុងត្រូវការដូចជាផ្នែកអគ្គិសនី អេឡិចត្រូនិច សំណង យន្តសាស្រ្ត វិស្វកម្ម កសិឧស្សាហកម្ម និងវិទ្យាសាស្រ្តពិត ។ល។ 
  • ចូលរួមពិព័រណ៍ការងារឬវេទិការការងារ ដើម្បីទទួលព័ត៌មានទូលំទូលាយពីឱកាសការងារ ការបំប៉ន់ជំនាញបន្ថែម និងការត្រៀមខ្លួនចូលទីផ្សារការងារ តាមរយៈការជួបប្រាស្រ័យដោយផ្ទាល់ ជាមួយនិយោជកក្រុមហ៊ុន សហគ្រាស និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ។ យុវជនអាចចូលលរួមកម្មវិធីនេះ តាមរយៈពិព័រណ៍ការងារថ្នាក់ជាតិ ខេត្ត និងចល័ត ឬតាមសាកលវិទ្យាល័យនានា ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ។
  • ចូលរួមសកម្មភាពស្ម័គ្រចិត្ត ឬកិច្ចការសង្គមជាមួយ សមាគមន៍កយុវជន(ឧទាយហរណ៍៖​សហភាពសហព័ន្ធយុវជនកម្ពុជា UYFC ) ដើម្បីទទួលបានបទពិសោធន៍ខ្លួនឯង ក្នុងនាមជាសរសរទ្រូងរបស់ប្រទេសជាតិព្រមទាំងបង្កើតបណ្តាញទំនាក់ទំនង និងចែកចាយព័ត៌មានគ្រប់ប្រភេទយ៉ាងទូលំទូលាយ ឧទាហរណ៍៖ ឱកាសការងារ ព័ត៌មានពីការអប់រំ ឬអាហាររូបករណ៍... ។
  • គួរមា​នផែនការអាជីពឲ្យបានត្រឹមត្រូវ​មុននឹងសម្រេចចិត្តជ្រើសរើសជំនាញសិក្សា ព្រមទាំងគួរចាប់យកជំនាញកទន់ដូចជាការទំនាក់ទំនង ការធ្វើការងារជាក្រុម មនសិការការងារ ជំនាញភាសាបរទេស និងកុំព្យូទ័រ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login