ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សែលគេតម្រូវឲ្យមានរៀបចំសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចម្រុះឲ្យបានទូលំទូលាយនិងច្រើនកន្លែង និងទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុស ឲ្យអ្នកមានលទ្ធភាពដើម្បីបង្កើតជាឧស្សាហកម្ម ធុនតូច និងមធ្យមដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ ក្រសួងបានដំណើរការ៖
- មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលហបច្ចេកទេស និងវិជ្ជាជីវៈស្ថិតក្រោមឱវាទផ្ទាល់មានចំនួន ៣៩ក្នុងនោះវិទ្យាស្ថានពហុបច្ចេកទេស/វិទ្យាស្ថានបច្ចេកទេស ចំនួន១១ (៥ជាមជ្ឈមណ្ឌលបណ្តុំបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈភូមិភាគ រួមមាននៅខេត្តតាកែវ កំពត់ សៀមរាប បាត់ដំបង និងស្វាយរៀង ) ស្ថិតនៅក្រោមបណ្តារាជធានី ខេត្តទាំង២៥ ។
- បានបើកវគ្គអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរូបភាពនៅនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផង ការបណ្តុះបណ្តាលចល័តដល់សហគមន៍ប្រជាពលរដ្ឋផង និងរួមទាំងបញ្ចូលសិក្ខាកាមទៅសិក្សាផ្ទាល់ជាមួយសហគ្រាស និងតាមរោងជាងនានា ។