ដើម្បីឲ្យយុវជនកម្ពុជាដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន ក្រសួងបាន៖
- ផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួលឲ្យស៊ីចង្វាក់គ្នារវាងវិស័យ អប់រំនិងវិស័យបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
- រៀបចំក្របខណ្ឌស្តង់ដារនៃការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអាចទទួលស្គាល់ឆ្លងពីគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទៅគ្រឹះស្ថានឧត្តមសិក្សា
- ពង្រីកបណ្តាលក្ខខណ្ឌអនុគ្រោះឲ្យយុវជនបានទទួលការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ឬមធ្យមប្រកបដោយសមធម៌តាមគ្រប់រូបភាព ដើម្បីមានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារនៅតាមស្ថាប័ននានា ។