ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមប្រវត្តិសាស្រ្តនៃការរីកចំរើនរបស់ខ្លួន អក្សរសិល្ប៍ក្នុងសម័យឧត្តុង្គ មានការរីកចំរើនជាងគេបង្អស់ សូម្បីតែសព្វថ្ងៃនេះក៏ពុំអាចមានកំរិតស្មើរនិងសម័យឧត្តុង្គបានឡើយ ។ អាស្រ័យហេតុនេះ ទើបអ្នកសិក្សា អក្សរសិល្ប៍បានឯកភាពគ្នា និងកំណត់ថាអក្សរសិល្ប៍ក្នុងសម័យឧត្តុង្គ បានចូលទៅដល់យុគមាសរបស់ខ្លួន ។ បានជាអ្នកសិក្សាបានកំណត់ថា អក្សរ -សិល្ប៍ក្នុងសម័យឧត្តុង្គបានចូលទៅដល់”យុគមាស” ដោយយោងទៅលើសមត្ថភាពរបស់អ្នកនិពន្ធ អត្តន័យ និង អត្តរូបរបស់ស្នាដៃអក្សរសិល្ប៍នៃសម័យនោះ ។ ពិនិត្យមើលលើអត្តន័យនៃស្នាដៃ ឃើញថាមានអត្តន័យសំបូរបែបដោយលើកយកប្រធានបទប្លែកៗ មកតុបតែងជារឿង ។ ពិនិត្យលើអត្តរូបឃើញថា អ្នកនិពន្ធទាំងអស់ សុទ្ធតែបានសរសេរជាពាក្យកាព្យពិរោះក្បោះក្បាយ ប្រកបដោយសិល្ប៍វិធីនិពន្ធសំបូរបែប ដែលសម័យមុនគឺ ដូចសម័យក្រោយនេះពុំអាចធ្វើដូច និងស្មើរបានឡើយ ។ និយាយរួមអក្សរសិល្ប៍នៅក្នុងសម័យឧត្តុង្គមានការរីកចំរើនលើគ្រប់ផ្នែក ទាំងអ្នកនិពន្ធ ទាំងអត្តន័យ និង ទាំងអត្តរូប ។