2019-02-19 17:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វប្បធម៌អូស្រ្តូអាស៊ីដែលជាវប្បធម៌ដើមរបស់ជនជាតិនៅអាស៊ីខាងត្បូងចមានក្ខណៈសំខាន់ៗដូចតទៅ ៖
+ ចេះធ្វើស្រែវស្សា
+ ចេះវិធីបញ្ចេញបញ្ចូលទឹកក្នុងស្រែ
+ ចេះប្រើគោក្របី និង ប្រដាប់ធ្វើស្រែខ្លះ
+ ចេះស្ទួចលោហធាតុ
+ ស្ទាត់ជំនាញខាងនាវាចរណ៍
គេចាត់ទុកស្រ្តីជាធំនៅក្នុងគ្រួសារ និង នៅក្នុងសង្គមជាតិ ។ ការនិយមរបស់ជនជាតិខ្មែរយើង ជាភស្តុតាងស្រាប់ បានគោរពស្រ្តីជាធំដែរ ។
ឧទាហរណ៍ ស្តេចខ្មែរមុនដំបូងបំផុតគឺ ស្តេចស្រី ព្រះនាង លីវយី ហើយការនិយមហៅមនុស្ស សត្វ វត្ថុផ្សេងៗ ដែលមានតួនាទីសំខាន់ ឬ ចំបង ក៏គេដាក់់ពាក្យ”មេ” នៅពីខាងមុខដែរដូចជា មេដៃ មេជើង មេឃុំ មេទ័ព....។
ជនជាតិនៅតំបន់អូស្ត្រអាស៊ី មានជំនឿថា មនុស្សស្លាប់ទៅមិនសាបសូន្យទេ គឺ មានព្រលឹងទៅចាប់ជាតិថ្មី ។ ជំនឿលើព្រលឹងនេះ ហើយដែលនាំអោយជដនជាតិនៅតំបន់នេះ ជឿទៅលើអ្នកតា និង គោរពវិញ្ញាណខ័ន្ធរបស់ដូនតាដែលចែកឋាន ។ ក្រៅពីនេះ គេសង្កេតឃើញមនុស្សជាន់ដើមគោរពបូជាដល់ ទីកន្លែងដែលស្ថិតនៅទីខ្ពស់ ដូចជានៅលើភ្នំ រឺ កំពូលភ្នំ រឺ គេគោរពដើមឈើធំៗ ព្រោះគេយល់ថានៅទីកន្លែងដ៏ខ្ពង់ខ្ពស់មានស័ក្តិសិទ្ធិផផ្សេងៗ ។
ចំពោះការបញ្ចុះសព គេនិយមបញ្ចុះដាក់ក្នុងក្រឡ ដោយអោយសពអង្គុយ រួចកប់ទៅក្នុងដី ក្រោមថ្ម ដុសមួយ ។