ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅពេលធ្វើពិធីបុណ្យទានដូចជា៖បុណ្យកឋិនផ្កាបំបួសនាគជាដើមខ្មែរយើងតែងយកវង់ភ្លេងឆៃយុំាមកប្រគំកំដរ ។ ក្នុងខ្លឹមសារនិងអត្ថន័យនៃរបាំនេះបានបង្ហាញភាពរស់រវើកនៃសិល្បៈខ្មែរនិងធ្វើឱ្យបរិយាកាសក្នុងពិធីបុណ្យអ៊ឹកធីកឡើងព្រោះចង្វាក់ភ្លេងនៃរបាំនេះមានសន្ទុះហឹកហ៊ាក់ណាស់ស្របតាមកាយវិការលោតចុះលោតឡើង ញាក់មុខញាក់មាត់ ក្រមាច់ក្រមើមធ្វើឱ្យអ្នកស្តាប់និងអ្នកមើលរីករាយជាខ្លាំង ។ ឯចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ភាពស្វាហាប់ម៉ឹមាត់ រ៉ឹងម៉ឹងរបស់តួសំដែងបង្ហាញពីភាពរស់រវើកនៃមរតករបាំខ្មែរ ដែលបានចារជាប់ក្នុងព្រលឹងជាតិខ្មែរពិបុរាណកាលមក ។