Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងស.វទី ៦មុនគ.សប្រហែលគ្នានិងកំណើតព្រាហ្មនិយម (សម័យទី២នៃលទ្ធិសាសនាព្រាហ្ម) ដែរ ។ លុះក្រោយមកក្នុងរជ្ជកាលព្រះកនិស្កៈប្រមាណក្នុងស.វទី១នៃគ.សព្រះពុទ្ធសាសនាចែកចេញជា២និកាយ គឺនិកាយមហាយាននឹងនិកាយហីនយាន ។

  • និកាយហីនយាន ៖ ចែកចេញនៅទិសខាងត្បូងនៃប្រទេសឥណ្ឌា (ទក្សិណនិកាយ) ជាយានតូចចង្អៀត (ន័យប្រៀបធៀប) ផ្ទុកសត្វលោកទៅនិព្វានបានចំនួនតិចពោលគឺក្របានចំរេចនិព្វាន ព្រោះវិន័យតឹងតែងតហ្មតចត់ពេក ។ និកាយហីនយាននិយមធម៌ចាស់គឺគោរព​ប្រតិបតិ្តតាមពុទ្ធោវាទ ដែលព្រះពុទ្ធទ្រង់បានសម្តែងរួចមកហើយ​(ក្នុងគម្ពីរព្រៃត្រៃបិដក) ។ និកាយនេះគោរពពុទ្ធសមណគោតមដែលត្រាស់សម្មាសម្ពោធិញ្ញាណ ហើយដែលបានចូលបរិនិព្វានទៅហើយ ។ សព្វថ្ងៃប្រទេសដែលនិយមព្រះពុទ្ធសាសនានិកាយហីនយានមាន ៖ ប្រទេសខ្មែរ សៀមលាវ មីយ៉ន់មា ឥណ្ឌា ។
  • និកាយមហាយាន ៖ ចែកចេញនៅទិសខាងជើង (ឧត្តរកាយ) ជាយានធំអាចផ្ទុកសត្វលោកបានច្រើនគ្នាទៅកាន់គោលដៅត្រឹមពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វលោកបាន ។ និកាយមហាយាននិយមធម៌ថ្មី៩គឺមានវិន័យធូរស្រាលហើយគោរព ប្រតិបត្តិតាមលទ្ធិអាចរិយាវាទតាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា ។ ពុំមែនតាមពុទ្ធោវាទដូចកាយហីនយានឡើយ ។ ដូចនេះនិកាយមហាយានពុំការពព្រះពុទ្ធជាធំទេ ។ ការគោរពពោធិសត្វដូចជាពោធិសត្វអវលោតេស្ទរៈ ឬលោកេស្ទរៈ មញ្ជុស្រី មៃត្រេយប្រជ្ញាបារមិតាជាដើម ។ សព្វថ្ងៃប្រទេសដែលនិយមកព្រះពុទ្ធសាសនាមហាយានមាន ៖ ប្រទេសយួន ជប៉ុន ទីបេ ឥណ្ឌូនេស៊ី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login