Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រវត្តិនៃវង់ភ្លេងអាយ៉ៃ ៖វង់ភ្លេងអាយ៉ៃគឺយកតាមឈ្មោះអ្នកបង្កើតវង់ភ្លេងនេះមកដាក់តែម្តងគឺតាយ៉ៃ ។ គាត់កើតនៅឆ្នាំ១៨៧៨នៅឈើនាងខ្ពស់ឃុំព្រះពុទ្ធនិញ្វនស្រុកគងពិសី ខេត្តកំពង់ស្តី គាត់ស្លាប់នៅឆ្នាំ១៩៥៨ ។

  • កាលពីជំនាន់តាយ៉ៃ ៖ វង់ភ្លេងនេះមានទ្រខ្សែ៣មួយប៉ីដងវែង១ ប៉ីអ១ ខ្លុយ១ ស្គរដៃ១ និងក្រាប់១គូ ។
  • នៅជំនាន់តាម៉ុក តាមសង្ហផន ៖ វង់ភ្លេងនេះប្រើឧបករណ៍ដែលបំបែកខ្លួនចេញពីវង់ភ្លេងមហោរីដូចជា ៖ ទ្រអ៊ូ ទ្រសា ឃឺមតូច តាខេ ខ្លុយ ស្គរដៃ និងឈិង១គូ ។
  • អត្ថន័យនៃវង់ភ្លេងអាយ៉ៃ ៖ គេប្រគំវង់ភ្លេងនេះសំរាប់កំដរចំរៀងអាយ៉ៃឆ្គើយឆ្គង ចោទសួរគ្នាតាមរយៈឃ្លោង ឃ្លា កាព្យ សុភាសិត និងប្រគុំជូនអាយ៉ៃរឿង ។ តាមការពិតវាបំបែកខ្លួនចេញពីវង់ភ្លេង ការបុរាណដោយសារតាយ៉ៃផ្ទាល់ ។ សព្វថ្ងៃប្រជាពលរដ្ឋបានយកវង់ភ្លេងអាយ៉ៃទៅប្រគំកំដររៀបអាពាហ៍ពិពាហ៍ជំនួសវង់ភ្លេងការបុរាណវិញគេចូលចិត្តប្រើឧបករណ៍ដែលមានចំនួនតិច ងាយប្រគំមានចង្វាក់ញាប់ ច្រៀងត្រង់ៗ ហើយលឿន បាត់សភាពយោលយោគ យឺត អែនអនបែបបុរាណនៅហើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login