2019-03-28 20:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាត្រសក់ផ្អែមមានដើមកំណើតជាប្រជារាស្រ្តសុទ្ធសាធ តែបានឡើងសោយរាជ្យជាព្រះមហាក្សត្រនៅចុង សម័យអង្គរសតវត្សទី១៤ ។ តាមរឿងដំណាលថា តាត្រសក់ផ្អែមហើយជានិច្ចជាកាល តាបានយកផ្លែត្រសក់ យកទៅថ្វាយស្តេច ។ ព្រះមហាក្សត្របានប្រគល់លំពែងមួយទៅអោយតាដើម្បីការពារចំការត្រសក់ ។ យប់មួយព្រះមហាក្សត្របានចូលទៅសាកល្បងបេះផ្លែត្រសក់ ។ តាត្រសក់ផ្អែមបានចាក់ព្រះមហាក្សត្រនឹងលំពែង ដែលព្រះមហាក្សត្រប្រគល់អោយរហូតដល់សោយទីវង្គត ។ ដោយគ្មានព្រះមហាក្សត្រឡើងសោយរាជ្យប្រជារានុស្រ្ត លើកតាត្រសក់ផ្អែមជាព្រះមហាក្សត្រ ។ តែអ្នកសិក្សាប្រវត្ថិសាស្រ្ត និង អ្នកសង្គមវិទូបានយល់ថាព្រឹត្តិការណ៌តាត្រសក់ផ្អែម ជាព្រឹត្តិការណ៍មានអត្ថន័យដ៏ជ្រាលជ្រៅ គឺជាបដិវត្តពីលទ្ធិព្រហ្មញ្ញសាសនាទៅព្រះពុទ្ធសាសនា ។ ឯបដិវត្តនយោបាយ គឺជាបដិវត្តពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជវិញ ។ ដោយមូលលហេតុនេះទើបគេសង្កេតឃើញចាប់ពីព្រឹត្តិការណ៌របស់តាត្រសក់ផ្អែមមក ស្តេចទាំងឡាយលែងមាននាមខាងចុងថា “វរ្ម័ន” ទៀតឡើយ ។ ចំណែកលទ្ធិព្រហ្មញ្ញសាសនា ក៏ត្រូវលុបបំបាត់ចោលដែរ លើកលែងតែជំនឿ និងទំនៀមទំលាប់ខ្លះដែលនៅសេសសល់ក្នុងជួរប្រជាពលរដ្ឋ និងក្នុងសង្គមជាតិ ។