វិធានការនានាដើម្បីឲ្យសេវាការងារប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យទីផ្សារការងារដំណើរការបានល្អនោះគឺ៖
- ពង្រឹងការផ្តល់សេវាការងារ
- ពង្រឹងការតម្រង់ទិសដល់ក្រុមគោលដៅអំពីគន្លងការងារ (អាជីពការងារ និងវិជ្ជាជីវៈ ) ដោយសហការជាមួយភាគីពាក់ព័ន្ធ
- សម្របសម្រួលលការផ្គត់ផ្គង់តម្រូវការងាររវាងនិយោជិកនិងអ្នកស្វែងរកការងារនៅក្នុងអនុវិស័យជាអាទិភាព
- រៀបចំវេទិកាការងារឲ្យបានទៀងទាត់ទាំងនៅថ្នាក់មូលដ្ឋាន ទាំងថ្នាក់ជាតិ ដើម្បីអនុញ្ញតឲ្យនិយោជិកនិង អ្នកស្វែងរកការងារជួបគ្នា
- ពង្រឹងបណ្តាញទំនាក់ទំនង រវាងស្ថាប័នអប់រំនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនយោជិក និងអ្នកស្វែងរកការងារ
- បង្កើតមជ្ឈមណ្ឌលបន្ថែម
- លើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលការងារក្នុងចំណោមនិយោជិកនិងអ្នកស្វែងរកការងារ
- បង្កើតឲ្យមានទីភ្នាក់ងារឯកជនផ្តល់សេវារកការងារឲ្យធ្វើក្នុងស្រុក ។